ជ្រឹបៗៗៗៗ....
«អាយ៎~~~ឈឺណាស់....អាយយ៎~~~ហ្ហឹកៗៗ~~~» សម្រែកយំឈឺចាប់របស់ស្រីក្រមុំដែលត្រូវជុងគុកកាត់ម្រាមដៃខាងស្ដាំរបស់ខ្លួនម្ដងមួយៗរហូតដល់អស់ម្រាម ឈាមក្រហមឆ្អិនឆ្អៅក៏បាញ់ចេញពីមុខរបួសយ៉ាងច្រើនសន្ធឹក សម្រែកនៃសេចក្ដីឈឺចាប់របស់នាងវាជាដង្វាយដែលធ្វើឲជុងគុកមានក្ដីសុខ។
«ប៉ុន្នឹងនៅមិនទាន់គ្រប់គ្រាន់ទេ មាត់នេះមែនទេដែល
បញ្ជាឲគេចាប់ខ្លួនប្រពន្ធរបស់យើង? ហ្ហឹម!!! គួរតែធ្វើបែបណាទើបល្អទៅហ្ន៎?» ជុងគុកយកកាំបិតមកចុចនិងបបូរមាត់របស់ស្រីស្រស់មុននិងនិយាយដោយដៃម្ខាងទំនេរយកមកអង្អែលចង្ការលើកចញ្ចើមធ្វើមុខបែបរកនឹកមើលថាគួរធ្វើអ្វីបន្ត ចំណែកឯស្រីក្រមុំស្រែកយំសឹងតែទឹកភ្នែកក្លាយទៅជាឈាម រីឯដៃក៏ត្រូវឈឺពើតផ្សារខ្លាំងសឹងតែដាច់ខ្យល់ស្លាប់ភ្លាមៗទៅហើយ។
«ទៅយករង្ងើកភ្លើងឲយើង» តាមពិតទៅជុងគុកបាន
រៀបចំរបស់ទុកសម្រាប់Surprise នាងរួចមុនទៅហើយគ្រាន់តែនាយធ្វើជារកនឹកតែប៉ុណ្ណោះ។ កូនចៅជំនិតរបស់ជុងគុកបានកាន់ដង្កៀបចាប់រង្ងើកភ្លើងមកដល់ ស្រីក្រមុំដាយអុីង ចាប់ផ្ដើមរើខ្លាំងៗនិងស្រែកអង្វរ.កនាយ កុំឲដូចការគិតរបស់គេឲសោះណាថាយកមក....។
«ខ្ញ..ខ្ញុំ...ហ្ហឹក...សុំអង្វរ..ហ្ហឹក...ដោះលែងខ្ញុំទៅ»
«យកដាក់ក្នុងមាត់វាទៅ! ពួកឯងហែកមាត់វាឲធំទៅ» ជិងគុកមិនបានខ្វល់ពីសម្រែកយំអង្វរ.ករបស់ស្រីស្រស់នោះឡើយ ហើយភ្លាមៗនោះនាយក៏បញ្ជាឲជំនិតរបស់គេយករង្ងើកភ្លើងដាក់ចូលក្នុងមាត់របស់ដាយអុីងដោយមានមនុស្សមាឌធំ2នាក់ជាអ្នកចាប់ហែកមាត់របស់នាង (គ្រាន់តែគិតក៏ព្រឺរោមដែរ)។
«ខ្ទប់មាត់វាឲជាប់កុំឲខ្ជាក់ដាច់ខាត» ជុងគុកបញ្ជាហើយពួកគេក៏ធ្វើតាមទាំងសម្បុរគីងគួករាងៗខ្លួន អត់តែជុងគុកមួយឈរជ្រែកហោប៉ៅខោយ៉ាងទំនង។
«ហ្ហឹម~~~~» ដាយអុីងរើប្រកាច់ខ្លាំងៗ ចង់ស្រែកក៏ស្រែកមិនចេញ បានត្រឹមតែស្រែកក្នុងបំពង់.ក ស្លឺភ្នែកឡើងលើ ខ្ញាំម្រាមដៃម្រាមជើង ទឹកភ្នែកហូរសស្រាក់ ក្នុង
អណ្ដាតក្ដៅក្រហាយពើតផ្សារ ខ្លួនរើបម្រាស់កាន់តែខ្លាំងទៅៗ បញ្ជាក់ឲដឹងថាវាពិតជាពិបាកបរិយាយថាក្នុងមាត់របស់គេវាក្ដៅខ្លោចផ្សារប៉ុណ្ណោះនោះ បើមិនរលួយក៏រលេះដែរ។
ជុងគុកឃើញសកម្មភាពរបស់ស្រក្រមុំ គេមិនបានអាណិតអ្វីបន្តិចនោះទេបែជាដើរទៅអង្គុយគងទាក់ខ្លាលើកស្រាមកក្រេបបន្តិច ញោចស្នាមញញឹមបែបពេញចិត្តយ៉ាងខ្លាំងបំផុត។ (គួរឲខ្លាច)
រងចាំមួយសន្ទុះជុងគុកក៏បញ្ជាឲពួកគេយករង្ងើកភ្លើងចេញពីក្នុងមាត់របស់ដាយអុីង មើលឃើញថាវារលួយអណ្ដាតបាត់ទៅហើយ ស្រីស្រស់ក៏លែងរើ គ្មានកម្លាំងកំហែង ដកដង្ហើមញ៉ាប់ៗជិតដាច់ខ្យល់ភ្លាមៗទៅហើយ។
«ចាំយកហ្គេមបញ្ចប់ វានិងសប្បាយៗមិនចាញ់ហ្គេមមុនៗនោះទេ ហឺសៗ!!!» ជុងគុកសើចទាំងមានក្ដីសុខ បន្ទាប់មកក៏បញ្ជាជំនិតរបស់គេ ដែលឲស្រីក្រមុំស្ដាប់ឮហើយចាប់ផ្ដើមយំអាណិតខ្លួនឯងសារជាថ្មី ចង់អង្វរឲឈប់ណាស់ ប៉ុន្តែគេមិនអាចនិយាយបានព្រោះក្នុងមាត់របស់គេរលេះរលួយខ្ទេចអស់ទៅហើយ។
«ចាប់វាដាក់ក្នុងទ្រុងហើយពន្លែងពស់វែកចូលទៅ»
«បាទចៅហ្វាយ» ពួកគេអោនគំនាបបន្តិចរួចជំនិតរបស់ជុងគុកជាអ្នកទៅយកក្អមដែលមានពស់វែកនៅក្នុងនោះហើយចំណែកឯ2នាក់ទៀតជាអ្នកស្រាយចំណងចេញពីដាយអុីងរួចចាប់នាងអូសចូលទ្រុងដែលមានទំហំតូចល្មមអាចឲមនុស្សចូលបាន តែរត់មិនរួចទេវាចង្អៀតពេក។
ពួកគេបានកឹបសោរជាប់ហើយរងចាំមើលស្រីស្រស់ដែលត្រូវពស់វែកជឹកចំកណ្ដាលក្បាល ដួលស្លាប់ភ្លាមៗ ទើបជុងគុកបញ្ជាឲពួកគេយកសាកសពនាងទៅកាត់ក្បាលចំណែកឯខ្លួនកាត់វាជាកង់ៗ យកទៅបោះនៅក្នុងព្រៃទុកឲសត្វជាអ្នកសុី។
ពួកគេក៏បានធ្វើតាមបញ្ជារបស់ចៅហ្វាយខ្លួន ហើយបន្ទាប់ពីចាត់ការដាយអុីងរួចចប់សព្វគ្រប់ហើយ ជុងគុកក៏ចេញពីបន្ទប់ក្រោមដីឡើងមកភូមគ្រឹះវិញ ហើយគោដៅដែលនាយត្រូវទៅមុនដំបូងបំផុតនោះគឺទៅរកប្រពន្ធសំណព្វនៅក្នុងបន្ទប់។
...ក្រាកក!!!!
«លោកពូ...ហ្ហឹកៗ...»
គ្រាន់តែនាយបើកទ្វាភ្លាមថេយ៉ុងដែលនៅអង្គុយលើគ្រែក៏រត់ចុះមកអោបជុងគុកយ៉ាងណែនទាំងយប់ដង្ហក់។
«គេបានញុំាអីឬអត់អ៊ំ?» ជុងគុកអោបតបរួចសម្លឹងរាងចំណាស់ដែលអង្គុយនៅជិតនោះដោយសួរចង់ដឹងថាប្រពន្ធគេដឹងខ្លួនមកមានបានញុំាអ្វីឬក៏អត់។
«អ្នកប្រុសតូចបានញុំាស៊ុបរួចហើយថែមទាំងអស់ពីចានទៀតផងអ្នកប្រុស គ្រាន់តែថាញុំាបណ្ដើរយំបណ្តើរប្រហែលមកពីការភ័យខ្លាចមិនទាន់បាត់ហើយបានជាបែបនេះ»
«ហ្ហឹម....អ៊ំចេញទៅសិនទៅ»
«ចាស»
ជុងគុកងក់ក្បាលក្រហឹមបន្តិចទើបប្រាប់ឲគាត់ចេញទៅវិញ វ័យចំណាស់ឆ្លើយតបរួចទើបដើរចេញពីបន្ទប់បាត់។
«ឈប់យំទៅក្មេងឆ្លាតអស់អីហើយណា គ្មានអ្នកណាអាចមកធ្វើបាបអូនទៀតនោះទេ» ជុងគុកនិយាយលួងលោមប្រពន្ធដោយលើកដៃអង្អែលក្បាលគេថើរៗ និយាយដោយសម្លេងផ្អែមស្រទន់បង្កប់ដោយក្ដីបារម្មណ៍និងសេចក្ដីស្រលាញ់យ៉ាងជ្រៀវជ្រៅ។
«ហ្ហឹកៗ...ពូ នាងបោចសក់អូន នាងទះអូន ហ្ហឹក អូនឈឺណាស់ពូ ហ្ហឹកៗ...ហ្ហឺ....» ថេយ៉ុងងើយសម្លឹងមើលជុងគុកទាំងទឹកភ្នែករហាម រៀបរាប់ពីរឿងដែលស្រីម្នាក់នោះបានធ្វើដាក់ខ្លួន ជុងគុកដោយឃើញប្រពន្ធយំខ្លាំងពេកទើបអោនថើបថ្ងាស់នាយតូចមួយខ្សឺតមុននិងនិយាយប្រាប់ដោយសម្ដីផ្អែមមិនប្ដូរ។
«បងបានធ្វើឲនាងឈឺលើសអូនរាប់លានដងហើយ អូនឈប់យំទៅណា យំអ៊ីចឹងលែងស្អាតហើយ» ត្រូវហើយ នាងធ្វើឲប្រពន្ធសំណព្វរបស់គេឈឺគេក៏ធ្វើឲនាងឈឺវិញឈឺលើសប្រពន្ធរបស់គេរាប់លានដងទៅទៀត។
«អឹម....» ដោយសារតែការលួងលោមការថ្នាក់ថ្នម និងសម្ដីផ្អែមល្ហែមគួរឲចង់ស្ដាប់ ថេយ៉ុងងក់ក្បាលយល់ព្រមឈប់យំតទៅទៀត ហើយបន្ទាប់មកបបូរមាត់ក្រាស់ខ្មឹកក៏អោនទៅថើបមាត់តូចច្រមិចរបស់ប្រពន្ធថើបដោយសេចក្ដីស្រឡាញ់ ថើបដោយភាពថ្នាក់ថ្នមបំផុត ហើយពួកគេទាំងពីក៏ចាប់ផ្ដើមបង្កាត់ភ្លើងស្នេហ៍យ៉ាងក្ដៅគគុក ជុងគុកថ្នាក់ថ្នមមិនឲទាស់ចិត្ត ថ្នាក់ថ្នមដោយចិត្តឯក.ឯ ពួកគេទាំងពីរបង្កាត់ភ្លើងស្នេហ៍យ៉ាងមានក្ដីសុខរាងៗខ្លួនរហូតដល់ពាក់កណ្ដាលយប់ទើបបញ្ឈប់ព្រោះតែថេយ៉ុងសន្លប់បាត់នៅទឹកទី3 ហើយជុងគុកក៏គេងអោបក្រសោបកាយតូចរបស់ប្រពន្ធជាប់នៅក្នុងរង្វង់ដៃរហូតលង់លក់បាត់នៅគ្រានោះ។To be continued...💖💖
Ÿa Ÿa

YOU ARE READING
ប្រពន្ធតូចឡឺកឺ🤍✨
Romanceស្នេហាបែបកំប្លែងរវៀង ចន ជុងហ្គុក កំពូលបុរសសង្ហា និង គីម ថេយ៉ុង កំពូលក្បាលខូច Jk Top/ Tae btt សរសេរដោយ : ថេយ៍យ៉ា ចាប់ផ្ដើមសរសេរ : 23.07.2022