ភាគ០៦

3K 161 0
                                    

ភាគ០៦
ជុងគុកនៅមិនស្រណុកក្នុងខ្លួន ចង់ទៅគេង
អោបថើបប្រពន្ធដូចរាល់ដង តែមិនហ៊ានព្រោះថេយ៉ុងមិនឲទៅជិត អ៊ីចឹងមានតែគេងគងខ្នោយអោបដូចថ្ងៃមុនហើយ ក្នុងចិត្តចង់លួង ចង់សុំទោស ប៉ុន្តែមិនអាចហាមាត់និយាយចេញមកបានព្រោះត្រូវប្រពន្ធក្បាលខូចគម្រាមបើសិនតែហ៊ានហារមាត់និយាយមួយម៉ាត់គេនិងដេញឲដេកក្រៅបន្ទប់ជាមិនខាន បើមិនជឿសាកបាន តែសាកហើយ
ហាមល្ហេមល្ហាមឲសោះ><។
....

        ព្រឹកថ្ងៃថ្មី.
        «ហឹម...» សម្លេងក្រហឹមក្នុងបំពង់.កបន្លឺឡើងតិចៗ ត្របកភ្នែកតូចៗចាប់ផ្ដើមបើកម្ដងបន្តិចៗឲសាំនិងពន្លឺព្រះអាទិត្យដែលចាំងចូលមកក្នុងបន្ទប់តាមរយ:បង្អួច។
       «យឺស! ទៅក្រុមហ៊ុនមិននាំអូនទៅជាមួយទៀតហើយ ចាំមើលណាតែទៅដល់» ថេយ៉ុងងាកមើលឆ្វេង ស្ដាំ ចុះពីពូកដើរចូលក្នុងបន្ទប់ទឹកមិនឃើញមានមនុស្សនៅ រួចដើរទៅបើកទ្វាបន្ទប់អើត.កមើលឆ្វេងស្ដាំក៏មិនឃើញ ទើបកាយតូចបិទទ្វាដើរមកអង្គុយលើពូកវិញ រួចក្ដាប់មាត់ និយាយម្នាក់ឯង មុននិងដោះសម្លៀកបំពាក់ដើរចូលទៅក្នុងបន្ទប់ទឹកដើម្បីសម្អាតរាងកាយ និងអាលបានទៅកន្លែងធ្វើការរបស់ជុងគុក។
....

         បន្ទាប់ពីរៀបចំខ្លួនរួចរាល់ ថេយ៉ុងក៏ចេញពីបន្ទប់ចុះទៅក្រោមដើម្បីប្រាប់ឲគេជួយជូនខ្លួនទៅរកលោកពូ។
        ឡានពណ៍ខ្មៅបានបើកចេញពីភូមិគ្រឹះ កំពុងបើកឆ្ពោះទៅក្រុមហ៊ុនរបស់ជុងគុក ដោយក្នុងឡានមានកូនចៅមាឌធំរបស់ជុងគុកជាអ្នកបើក ហើយថេយ៉ុងអង្គុយនៅកៅអីខាងក្រោយ បើនិយាយពីទឹកមុខវិញមិនដឹងជាខឹងអ្នកណាទេ អង្គុយអោបដៃខាំមាត់ខាំ.កតែម្នាក់ឯងដូចចង់ទៅសម្លាប់នរណាអ៊ីចឹង។

        ក្រុមហ៊ុនរបស់ជុងគុក
        ងុឺតតតត!!!!
        សម្លេងជាន់ហ្រាំ្វងឡានពណ៌ខ្មៅ បានឈប់ចតនៅ
មុខក្រុមហ៊ុនរបស់ជុងគុកតែម្ដង។
       ថេយ៉ុងចុះពីលើឡានដោយមានបុរសអាវខ្មៅដែលជាកូនចៅរបស់ជុងគុកហើយក៏ជាកូនចៅរបស់គេដូចគ្នា ចាំបើកទ្វាឡានឲជាស្រេច រួចថេយ៉ុងប្រាប់ឲនាយទៅវិញ ព្រោះតែខ្លួនស្គាល់បន្ទប់ធ្វើការរបស់ជុងគុករួចហើយ ដោយ
សារនាយធ្លាប់នាំគេមកម្ដង។
        «ទៅវិញចោះ»
        «តែ...»
        «ខ្ញុំស្គាល់ហើយ មិនអីទេ»
         «បាទ អ្នកប្រុស»
         បុរសមាឌធំនិយាយដោយការអោនគំនាបបន្តិចទើបឡើងឡានបើកចេញទៅបាត់ស្រមោល។
....

 ប្រពន្ធតូចឡឺកឺ🤍✨Where stories live. Discover now