«ខ្សឺត...បាននៅពូ?» ពេលឮបែបនេះហើយថេយ៉ុងក៏អើត.កថើបថ្ពាល់ក្រអូបរបស់ជុងគុកមួយខ្សឺតវែង ព្រោះតែចង់ដើរលេងទើបខ្ចិលសូញសាញយូរ ហើយពេលដកមុខចេញពីថ្ពាល់របស់នាយហើយថេយ៉ុងក៏សួរចង់ដឹងចម្លើយនិងអាលបានឆាប់ទៅ។
«នៅទេ» ជុងគុកតបពីរម៉ាត់គត់ ធ្វើឲនាយតូចដែលស្ដាប់ឮហើយជ្រួញចញ្ចើមធ្វើមុខឆ្ងល់ បែបមិនយល់ ហើយចុះក្រែងមិញនេះឲគេថើបរួចនិងអាលដើរលេងហ្ហី? ចុះពេលនេះថើបរួចហើយនៅចង់ម៉េចទៀត?
«ថើបមាត់ មិនមែនថើបថ្ពាល់» ដោយឃើញអាល្អិតថេយ៉ុងធ្វើមុខឆ្ងល់ថែមទាំងក្រម៉ូវ ទើបនាយប្រាប់ទាំងញញឹមកំហូចចំណែកឯដៃលូកអោបចង្កេះតូចជាប់ស្អិតដូចតុកកែ។
«ជុប! ហឹម....» ថេយ៉ុងក៏ព្រមថើបតាមសម្ដីរបស់នាយមែនតែថាថើបតែបន្ដិចទេ តែមានដឹងឯណាថាប្រុសកំហូចម្នាក់នេះចាប់ក្រសោបកញ្ចឹង.ក គេនៅនិងមួយកន្លែង ធ្វើឲនាយតូចដកដង្ហើមមិនចង់បាន បើបឺតនោះបឺត ថប់
ដង្ហើមសឹងអីទៅហើយ។
«អ្ហឹម....បានហើយពូតោះទៅ» ដោយសារតែថប់ដង្ហើមពេកទើបដៃតូចៗលើកច្រានទ្រូងនាយចេញបានសម្រេច ក៏រហ័សសម្រូតខ្លួនចុះចេញពីលើភ្លៅរបស់ជុងគុក រួចក៏ចាប់អូសដៃនាយដើរចេញទៅរកឡាន ដើម្បីនាំខ្លួនទៅដើរលេង។
ជុងគុកសើចហឺសៗតិចៗទាំងក្រវុីក្បាលអស់សំណើចនិងចរឹករបស់ប្រពន្ធតូចរបស់គេ ហើយមិនបានមាត់.កអ្វីក៏បើកទ្វាចូលក្នុងឡានទាំងពីរនាក់ ប៉ុន្តែម្ដងនេះនាយមិនបានបើកទ្វាឡានឲនាយតូចនោះទេ ព្រោះក្មេងក្បាលខូចរត់ត្រុយទៅបើកចូលក្នុងឡានអង្គុយបក់នៅកៅអៅខាងមុខរួចជាស្រេច។
ជុងគុកសើចបន្តិចរួចក៏កាច់សោរបញ្ឆេះឡានបើកចេញពីភូមិគ្រឹះទៅកន្លែងណាក៏មិនដឹង។
...ពេលយប់.
គូរស្នេហ៍មួយគូរដែលទើបតែមកពីដើរលេងក្រៅ តាំងពីព្រឹងរហូតដល់ពេលយប់ស្មើនេះទើបតែមកដល់ ហើយជុងគុកក៏មិនបានធុញនិងជូនប្រពន្ធដើរលេងនោះដែរ ណា
មួយនាយចង់ឃើញមនុស្សដែលខ្លួនស្រឡាញ់មានស្នាមញញឹមគ្រប់ពេល ចង់ឃើញគេសប្បាយឲបានច្រើន
នោះហើយជាសេចក្ដីសុខរបស់នាយពេលបានឃើញមនុស្សដែលខ្លួនស្រឡាញ់ពេញបេះដូងរីករាយរាល់ថ្ងៃបែប
នេះ។
ទឺតៗៗ~~~~
«ពូហា៎...មានអ្នកខលមក ឲអូនទទួលឬអត់»
ថេយ៉ុងដេកផ្កាប់លើពូ ដៃចុចទូរស័ព្ទ គោះជើងខ្វៃៗលើពូក កំពុងតែលេងហ្គេមសុខៗ ក៏មានសម្លេងរ៉ូទូស័ព្ទបន្លឺឡើងអាចឲនាយតូចដឹងថាជាសម្លេងទូរស័ព្ទរបស់អ្នកណា ហើយគេក៏ស្រែកប្រាប់អ្នកដែលនៅក្នុងបន្ទប់ទឹកទាំងភ្នែកមិនងាកចេញពីទូរស័ព្ទសូម្បីតែមួយវិនាទី។ ភ្លាមៗនោះមនុស្សមាឌធំ សាច់ដុំពេញខ្លួនក៏បានដើរចេញពីបន្ទប់ទឹកដោយស្លៀកកន្សែងពោះគោប៉ប្រេះៗជាប់និងចង្កេះ បោះជំហ៊ានវែងៗទៅរកទូរស័ព្ទខ្លួនដែលនៅលើតុក្បែរថេយ៉ុង រួចក៏ចុចទទួលភ្លាមៗដោយដើរទៅឈរនៅមាត់បង្អួចឆ្ងាយពីថេយ៉ុង។
«មានការអី?» ជុងគុកដាក់ទូរស័ព្ទអឹបនិងត្រចៀករួចសួរយកតែម្ដង។
«គឺថានៅក្រុមហ៊ុនមានបញ្ហាហើយលោកនាយក» ជូអុី គឺជាលេខាថ្មីរបស់ជុងគុកបានខលមកនាយទាំងយប់ ហើយពេលដែលជុងគុកឮនាងនិយាយបែបនេះក៏ជ្រួញចញ្ចើមសួរទាំងមួរម៉ៅ។
«មានរឿងស្អីកើតឡើងហ្អាស?»
«គឺបែបនេះលោកនាយក...» ជូអុីក៏ចាប់ផ្ដើមរៀបរាប់ពីរឿងដែលក្រុមហ៊ុនមានបញ្ហាទាំងអស់ដល់នាយ ហើយគ្រាន់តែស្ដាប់ចប់ ជុងគុកក៏ឡើងក្រហមមុខភ្លាមៗ។
«ចង្រៃយ៎!!! ស្អែកនេះចាំយើងទៅ» ជុងគុកស្រែកមួយទំហឹង រួចក៏ចុចផ្ដាច់ការខល មុខចាប់ផ្ដើមក្រហមងាំង ដៃច្របាច់ទូរស័ព្ទសឹងកំពិត នាយផ្លុំខ្យល់ចេញតាមមាត់មួយដង្ហើមវែង បន្សាបការមួរម៉ៅចេញ រួចបើមកក្រោយភ្លាមៗក៏ត្រូវវ៉ាក់អឺ ភ្ងាក់ព្រឺតនិងថេយ៉ុងដែលមកឈរពីក្រោយគេតាំងពីពេលណាក៏មិនដឹង។
«អូនមកឈរអីត្រង់នេះ?»
«អូនឃើញពូស្រែកខ្លាំងៗពេកទើបចង់មកសួរ តែពូបែមកល្មម» ថេយ៉ុងនិយាយទាំងញញឹមស្ញេញដាក់ជុងគុក។
«គ្មានអីទេ អូនទៅងូចទឹកទៅបានហើយ មើលចុះបាញ់ហ្គេមឡើងបែកញើសជោគខ្លួនខ្ទេច» ជុងគុកនិយាយប្រាប់ថាគ្មានរឿងអ្វីធម្មតាទាំងញញឹម ព្រោះមិនចង់ឲនាយតូចដឹង ហើយបើទោះបីជាប្រាប់ទៅក៏គ្មានបានអីមកវិញ
នោះអី ទើបសម្រេចចិត្តនិយាយកុហកតែម្ដងទៅ។ ថារួចជុងគុកក៏និយាយដាស់តឿនឲអាល្អិតថេយ៉ុងទៅងូចទឹកព្រោះថាមកដល់ភូមិគ្រឹះភ្លាមហូតទូរស័ព្ទបាញ់ហ្គេមលេងតែម្ដង បបួលងូចទឹកក៏មិនព្រម ឥឡូវម៉ោង7-8ឥឡូវហើយបើមិនតឿនគឺប្រាកដណាស់ដឹងតែក្មេងច្រម៉ក់នេះគេងលក់អោបទូរស័ព្ទអត់ងូចទឹកឥឡូវនិងសាកតែបណ្ដោយសាកមើលៗ។
«បាទ ហិហិ...» ថេយ៉ុងងក់ក្បាលផ្ងក់ៗយល់ស្របទាំងសើចលិបភ្នែក ឲនាយឃើញហើយចង់តែហក់សង្គ្រប់សុីសាច់ទាំងរស់ទេបើម៉ាកៗហ្នឹងនៀក។ ថេយ៉ុងយកទូរស័ព្ទដាក់លើតុក្បែរក្បាលដំណេករួចក៏រត់ត្រុយចូលបន្ទប់ទឹក ប្រហែល15នាទីថេយ៉ុងក៏ចេញពីបន្ទប់ទឹកទាំងស្រាត ធ្វើឲអ្នកដែលអង្គុយចាំនៅលើពូបើកភ្នែកធំៗ សម្លឹងមើលដងខ្លួនស្រលូនស្រឡៅរបស់ប្រពន្ធឥតព្រឹចភ្នែក ជាពិសេសនោះគឺអាច្រងុយៗរបស់ថេយ៉ុងនិងឯងបានដុតអារម្មណ៍ឲជុងគុកក្ដៅពេញមុខភាយៗ ចំណែកឯច្រម៉ក់ដែលនៅពួនក្នុងកន្សែងក៏ចាប់ផ្ដើមងើបឆ្មក់ឡើងទល់កន្សែងទៅហើយ។
«ពូមើលអី?» ថេយ៉ុងឈរនៅចំពោះមុខជុងគុកទាំងរាងកាយននោលគោក ឈរច្រត់ចង្កេះសម្លក់នាយសឹងជ្រុះគ្រាប់ភ្នែក សួរទាំងក្ដៅក្រហាយ (ចិត្តកុំណាញ់ម្ល៉េះខ្លួនឯងមិនព្រមពាក់ខោអាវដោយខ្លួនឯងសោះ ប្ដីសម្លឹងបន្តិចបន្តួចកុំសម្លក់)។To be continued......💖💖
Ÿa Ÿa
YOU ARE READING
ប្រពន្ធតូចឡឺកឺ🤍✨
Romanceស្នេហាបែបកំប្លែងរវៀង ចន ជុងហ្គុក កំពូលបុរសសង្ហា និង គីម ថេយ៉ុង កំពូលក្បាលខូច Jk Top/ Tae btt សរសេរដោយ : ថេយ៍យ៉ា ចាប់ផ្ដើមសរសេរ : 23.07.2022