ភាគ០៧

3K 155 0
                                    

   ភាគ០៧
ដាយអុីង ឈរអោបដៃញញឹមសមចិត្តសមថ្លើម មិនយូរនោះទេ ថ្ងៃណាមួយគេនិងកំចាត់ថេយ៉ុងចេញឲផុតពីមុខពីមាត់ខ្លួន ដើម្បីឲអស់បន្លាចេញពីទ្រូង ហើយពេលនោះគេនិងក្រសោបយកជុងគុកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួនទាល់តែបាន។
....
តាមផ្លូវ
ក្នុងឡាន
ឡានសេរីទំនើបម៉ាកចុងក្រោយគេបង្អស់ ត្រូវបានបើកដោយបុរសមាឌធំ ជុងគុកហ្នឹងឯង មុននេះខំរត់ដេញចាប់អាល្អិត ថេយ៉ុងប្រពន្ធក្បាលខូចរបស់ខ្លួនប្រកាច់ប្រកិនពេញផ្លូវទម្រាំតែចាប់ញ៉ាត់ក្នុងឡានបានវេទនាសឹងស្លាប់ទៅហើយ។
       ជុងគុកបើកឡានយ៉ាងស្ងៀមស្ងាត់ ភ្នែកសម្លឹងមើលទៅមុខព្រមទាំងទឹកមុខរាបស្មើធេង។ ថេយ៉ុងអង្គុយកៅអីឡានខាងមុខនៃម្ខាងជាប់ជុងគុក ខាំមាត់អោបដៃធ្វើមុខស្អុយ មាត់ជីបអូចៗមិនដឹងលួចជេអ្នកណា លួចដៀងភ្នែកមើលជុងគុកក៏ឃើញថានាយស្ងប់ស្ងាត់មិនបានមាត់កអ្វី ឬនិយាយសួរនាំជាមួយគេឡើយ ទើបធ្វើឲអាល្អិតថេយ៉ុង
ងាកមុខចេញវិញទាំងក្នុងចិត្តក្ដៅងំ នេះហ៊ានកាន់ជើងមីស្រីមុខច្បួញនិងហើយនៅឆ្លៀតស្ដីឲគេលែងឲមកក្រុមហ៊ុននាយទៀត ឥឡូវស្ងាត់ស្ងៀមដូចខ្មោចងាប់ ចាំមើលណាតែទៅដល់ភូមិគ្រឹះភ្លាមរត់ចូលបន្ទប់ចាក់សោរទ្វាជាប់ឲដេកក្រៅបន្ទប់តែម្ដង ហើយ ឈប់និយាយរកកន្លះខែ តែបើលួងវិញគឺអាចថាមិនដូចអ្វីដែលបានគិតទុកមុនក៏ថាបាន។
       ពួកគេទាំងពីអ្នកបានមកដល់ភូមិគ្រឹះវិញ គ្រាន់តែឈប់ឡានភ្លាម ថេយ៉ុងក៏បើកទ្វាឡានចុះយ៉ាងរហន់ រត់ចូលទៅខាងក្នុងស្ទុយ ដូចអ្វីដែលគេបានគិតទុកមុនអ៊ីចឹង បើមិនលួងក៏កុំសង្ឃឹមថាគេនិយាយរកដែរ។
       ជុងគុកសម្លឹងមើលផែនខ្នងថេយ៉ុងដែលរត់ចូលទៅខាងក្នុងទាំងដកដង្ហើមធំ រួចនាយចុះពីឡាន ដើរចូលទៅក្នុងបាត់តាមក្រោយនាយតូច។
       មកដល់ខាងក្នុងជុងគុកក៏មិនបានឡើងទៅតាមថេយ៉ុងអីនោះដែរ នាយបែជាដាក់គូទអង្គុយលើសាឡុង ផ្តេកក្បាលទៅលើបង្អែកសាឡុង សង្ងំគេងយកកម្លាំងបន្តិចដើម្បីប្រមូលកម្លាំងទុកលួងលោមប្រពន្ធក្មេងពេលយប់។
.....

      ពេលយប់
      តុក តុក~~~
      «ថេយ៍...បើកទ្វាឲបងចូលខាងក្នុងបន្តិចសំណព្វចិត្ត»ជុ
ងគុកឈរគោះទ្វាបន្ទប់ដោយស្រែកហៅអាល្អិតថេយ៉ុងឲមកបើកទ្វាដើម្បីឲនាយចូលទៅខាងក្នុងជាមួយ។
      «ស្មើនិងហើយពូទើបតែឡើងមករកអូនហ៎? បាច់ទេដេកក្រៅបន្ទប់ទៅ អូនមិនដឹងទេ អូនមិនបើកឲចូល» ថេយ៉ុងដែលកំពុងអង្គុយធ្វើមុខស្អុយ ព្រោះតែចាំមើលផ្លូវជុងគុកមកលួងខ្លួនតាំងពីភ្លឺរហូតដល់យប់ស្មើនេះហើយមិន
ឃើញតាមមកលួង ទើបភ្លាមៗនោះក៏បានឮសម្លេងគោះទ្វានិងសម្លេងរបស់ជុងគុក ធ្វើឲថេយ៉ុងញញឹមចេញមករួចស្រែកទៅវិញ គំនិតចង់ឲនាយលួងខ្លួន(ខូចណាស់កូនហ្នឹង ចរឹកដូចអ្នកណាខ្លះណ៎¬‿¬)។
        «បងមកលួងអូនហើយប្រពន្ធតូច បើកទ្វាឲប្ដីចូល
បន្តិចទៅ»
        «អូនមិនបើក»
        «បងសួរជាលើកចុងក្រោយ បើកទ្វាឲបងចូលឬក៏អត់?»
        «អត់ គឺអត់ហើយ ឆឺស!! បើខ្លាំងពូទម្លុះទ្វាចូលមក»
        «បាន! ចាំមើលណា» ជុងគុកថាហើយក៏ដើរ
ចុះទៅក្រោម មិនដឹងថាកំពុងចង់ធ្វើអីក៏មិនដឹង ចំណែកឯថេយ៉ុងឯណេះវិញពេលស្ងាត់សម្លេងរបស់ជុងគុក និងបានឮប្រយោគចុងក្រោយរបស់នាយមុននេះ ក៏មានអារម្មណ៍ថាភ័យៗយ៉ាងម៉េចមិនដឹង បេះដូងលោតឌុកឌាក់ៗញ៉ាប់ៗស្ទើផ្ទុះចេញក្រៅក៏ព្រោះតែភ័យពេក ឬមួយក៏គាត់ចង់ធ្វើដូចសម្ដីដែលគេនិយាយមែន? តែមិនអាចទេ។
         ក្រាកកកក!!!!
         «ហ្ហ៎? លោកពូចូលមកបានយ៉ាងម៉េច?» កំពុងតែគិតសុខៗស្រាប់តែងាកទៅឃើញជុងគុកឈរជ្រែកហោប៉ៅខោ សម្លឹងមើលមុខគេដូចចង់សុីសាច់ហុតឈាមទាំងរស់អ៊ីចឹង ទើបលាន់មាត់សួរដោយការភ្ញាក់ផ្អើល ឆ្ងល់ណាស់គេបានចាក់សោរទ្វាហើយតើ ហើយគាត់ក៏មិនបានទម្លុះទ្វាដូចដែលគេបានគិតក្នុងចិត្តមុននេះនោះដែរ ចុះហេតុអ្វីនាយបើកទ្វាចូលមកកើត? (ឆ្ងល់ដែរ⚆ _ ⚆)។
        «នេះនែ៎ក»
        «.....»
        ជុងគុកលូកកូនសោរចេញពីហោប៉ៅខោលើកឡើងឲអាល្អិតថេយ៉ុងបានឃើញពេញៗភ្នែក គ្រាន់តែឃើញភ្លាមថេយ៉ុងលើកដៃទាំងសងខាងខ្ទប់ម៉ាត់បើកភ្នែកធំៗ បែប
លក្ខណ:កូនក្មេង ភ្ញាក់ផ្អើលដែលជុងគុកអាចចូលមកបាន។
        «អូននៅខឹងបងរឿងដែលថាបងកាន់ជើងនាងមិនទាន់បាត់មែនទេ? បានចាក់សោរទ្វាមិនឲបងចូលបែបហ្នឹង?»ជុ
ងគុកទម្លាក់ដៃចុះសកកូនសោរតូចមួយ ដាក់ក្នុងហោប៉ៅខោវិញ រួចដើរទៅចិត្តមាឌល្អិត ដោយនិយាយសម្លេងស្រាលៗ ទន់ភ្លន់ដាក់ថេយ៉ុង។
       «អើ មិនទាន់បាត់ទេ» ថេយ៉ុងងាកទៅនិយាយទាំងសម្លក់មុខជុងគុកឡើងសភ្នែក។
       «ឆុយ!! ឈ្លើយ»
       «មនុស្សដូចពូឯង ទាល់តែនិយាយចឹងបានស្ទាវ»     
       ពេលឃើញជុងគុកខាំថ្គាម ធ្វើមុខកាចៗដាក់ ថេយ៉ុងក៏មិនណ៎យដែរ អង្គុយអោបដៃងើយមុខសម្លក់នាយវិញ ព្រោះតែជុងគុកខ្ពស់ជាងខ្លួន ពេលអង្គុយបែបនេះរឹតតែជុងគុកខ្ពស់ជាងរាប់រយដង អ៊ីចឹងទាល់តែអើត.កមើលបានកើត។
       «គីម ថេយ៉ុង!!!»
       «ចន ជុងគុក!!!» ជុងគុកហៅសព្វនាមរបស់អាល្អិតថេយ៉ុងពេញយស ចំណែកឯថេយ៉ុងក៏មិនណ៎យដែរ ហៅឈ្មោះនាយវិញ ទាំងមិនខ្លាចរអា ធ្វើឲជុងគុកសង្គ្រឺត
ជើងធ្មេញមុននិងចាប់ស្មារបស់ថេយ៉ុងច្របាច់តិចៗ គ្រឺតណាស់ចេះនិយាយពាក្យចឹងៗ មកពីណា? ប្រហើនណាស់ ហ៊ានហៅប្ដីស្មើរផង បើបែបនេះគួរតែដាក់ទោសចេញម្ដង កុំឲថ្ងៃក្រោយខ្មើតហ៊ាននិយាយមិនដឹងចាស់មិនដឹងក្មេងបែបនេះអ៊ីចឹងទៀត ប្រពន្ធក៏ដោយក៏មិនលើកលែងឲដែរ (អាងតែប្ដីស្រឡាញ់ថ្នាក់ថ្នម មិនហ៊ានវៃ ចង់ដុះស្លាបʘ‿ʘ)។
       «ក្មេងឈ្លើយបែបនេះ គួរតែប្រដៅចេញម្ដងហើយទើបបាន» ជុងគុកយកអណ្ដាតទល់ថ្ពាល់ ពន្លែងដៃចេញពីស្មារបស់ថេយ៉ុង រួចចាប់របេះឡេវអាវម្ដងមួយគ្រាប់ៗរហូតដល់អស់ក្រវែងចោល ថេយ៉ុងឃើញបែបនេះក៏បម្រុងស្ទុះរត់ចេញតែជុងគុកដៃរហ័សចាប់ក្ដោបចង្កេះតូចជាប់ បោះទៅកណ្ដាលពូកមុននិងឡើងទៅសង្គ្រប់ពីលើកាយតូចល្អិតរបស់ថេយ៉ុងទាំងចាប់សង្កត់ដៃសងខាងរបស់គេផ្អិបនិងសាច់ពូក។ (ធ្វើអីធ្វើទៅប្ដីប្រពន្ធយើងតើ ចំណែកឯអ្នកផ្សេងហាមចេះដឹងរឿងគេ◕‿◕✿)
         «អាយយយ៎....ពូលែងអូន»
         «ខ្លាចអី? បងមកបបួលអូនផ្សំដំណេកតើ»
         «អត់ទេ....ផ្សំដំណេករបស់ពូឈឺគូទចង់ងាប់»
         «ឈឺតែមួយភ្លេតស្រួលវិញនុង តោះ»
         «តែអូនខ្លាចពូបោកអូនដូចលើកមុន» ថេយ៉ុងពេបមាត់ បើមុខគួរឲគ្រឺត សឹងតែធ្វើឲនាយទ្រាំមិនបាន ចង់តែ....នេះភ្លាមៗទៅហើយ តែសុំអូសក្រឡាបន្តិចសិន(¬‿¬)។
          «អត់បោកទេ បងធ្លាប់សន្យាហើយ ម្ដងនេះយកកូនតែម្ដង» ជុងគុកតបទៅវិញទាំងញញឹមស្ញេញចេញធ្មេញទន្សាយយ៉ាងស្រស់សង្ហារ ប៉ុន្តែភ្លាមៗនោះក៏ត្រូវបានរលុបបាត់ទៅវិញដោយសម្ដីមិនដឹងអីរបស់ថេយ៉ុងប្រពន្ធក្មេងសំណព្វចិត្តរបស់ខ្លួន បើបែបនេះប្រហែលមិនបានផ្សំ
ដំណេកទេមើលទៅ បើសួរសំណួរមកវេទនាពិបាកនិងគេបរិយាយប្រាប់យ៉ាងនិង? ក៏ដឹងថាប្រាប់ទៅប្រាកដជាមិនយល់ហើយដេញដោលសួរឲរឿងវែងឆ្ងាយទៀតមិនខាន បើហ៊ានតែសាក។
         «យកកូន? យកកូនធ្វើអីលោកពូ? ហើយកូនហ្នឹងអីគេទៅ?»........

To be continued...💜🤍
Ÿa Ÿa

 ប្រពន្ធតូចឡឺកឺ🤍✨Where stories live. Discover now