6ឆ្នាំកន្លងផុតទៅសេចក្ដីស្រឡាញ់របស់ជុងគុកដែលមានចំពោះថេយ៉ុងមិនដែលប្រែប្រួលទៅណានោះទេ ពីមួយថ្ងៃទៅមួយថ្ងៃមានតែស្រឡាញ់ខ្លាំងទៅៗ ហើយពេលនេះពួកគេទាំងពីរក៏មានកូនប្រុសភ្លោះផងដែរ ដោយមានឈ្មោះថា យ៉ុងសុី និង ជីយ៉ុង ហើយកូនរបស់ពួកគេមានអាយុ3ឆ្នាំទៅហើយ ចំណែកឯថេយ៉ុងក៏មានអាយុ២១ឆ្នាំទៅហើយ ពេលនេះគេក៏លែងមានសតិដូចកូនក្មេងអាយុ2ឆ្នាំទៀតនោះដែរ រយ:ពេល6ឆ្នាំមកនេះថេយ៉ុងពិតជាមានក្ដីសុខខ្លាំងណាស់ដោយសារតែជុងគុកគេតែងតែមើលថែ ស្រឡាញ់ថ្នាក់ថ្នមគេដូចជាកែវភ្នែក មិនដែលឲគេធ្វើការងារអ្វីទាំងអស់ ថេយ៉ុងពិតជាមានសេច
ក្ដីសុខខ្លាំងដល់ថ្នាក់បរិយាយប្រាប់មិនត្រូវ។ មួយវិញទៀតគឺថេយ៉ុងក៏លែងហៅជុងគុកថាលោកពូៗទៀតហើយ ពេលនេះមានតែពាក្យថា"ប្ដីៗ" ជាប់មាត់ បង្កើនឲស្នេហាមួយនេះកាន់តែផ្អែមល្ហែមល្អូកល្អើនខុសពីប៉ុន្មានឆ្នាំមុនគុណនិង2។
...«លោកប្ដីហា៎....»
ថេយ៉ុងហៅប្ដីដោយបង្អូសសម្លេងយ៉ាងវែងអន្លាយ
ដើរមកអោប.កប្ដីដែលកំពុងអង្គុយលើកៅអីពិនិត្យឯកសារដែរគរដូចភ្នំនៅលើតុ ឲជុងគុកបែមករកប្រពន្ធមុននិងចាប់អោបចង្កេះថេយ៉ុងឲអង្គុយលើភ្លៅរបស់ខ្លួន។
«មានអីមែនទេប្រពន្ធសម្លាញ់?» ជុងគុកឆ្មក់ថើបថ្ពាល់ក្រពុំរបស់ប្រពន្ធបន្តិចមុននិងសួរដោយសម្ដីផ្អែមទាំងញញឹមយ៉ាងសង្ហា។
«ប្ដីងូចទឹកឲអូនតិចមក ណាៗ..ប្ដី»
ថេយ៉ុងធ្វើភ្នែកព្រឹចៗដាក់ប្ដីទាំងសម្លេងញិញក់សុំឲគេងូចទឹកឲខ្លួន ហើយមិនបាច់សួរថាម៉េចបានប្រពន្ធគេខ្ចិលដល់ថ្នាក់នេះទេ ព្រោះតែនាយនិងឯងហាមមិនឲប្រពន្ធធ្វើអីឥឡូវឃើញអត់? សូម្បីតែងូចទឹកក៏ខ្ចិលដែរសុទ្ធតែហៅប្ដីឲងូចទឹកឲទៀត។
«អ្នកណាបង្រៀនអូនឲខ្ចិលដល់ថ្នាក់នេះហា៎ស?» ជុងគុកខាំមាត់គ្រឺតនិងចរឹកប្រពន្ធមិនស្ទើថែមទាំងត្រូវមកគ្រឺតនិងអាទឹកមុខម្ញិកម្ញក់ ក្រមិចក្រមើមនិងទៀតហា៎ស ទ្រាំមិនបានចាប់ឆាក្ដៅឥឡូវហើយមិនយូរទេ។
«មិនដឹងទេ បើប្ដីមិនងូចទឹកឲអូន អូននិងយំននៀលស្រែកឲរញ្ជួយភូមិគ្រឹះទាំងមូលនេះ»
ថេយ៉ុងនិយាយគម្រាមប្ដី ចាប់ផ្ដើមធ្វើទឹកមុខគួរឲអាណិត ពេបមាត់ធ្វើដូចរកយំ តែស្មានថានាយមិនដឹងចរឹកខូចរបស់ប្រពន្ធហ្អែស?
«okok! បងងូចឲក៏បានតោះ»
ដោយឃើញទឹកមុខរបស់ថេយ៉ុងពេបៗកល់ទឹកភ្នែករកយំមែនទែនទើបយល់ព្រម មុននិងចាប់លើកបីប្រពន្ធចូលទៅក្នុងបន្ទប់ទឹកទាំងក្នក់ក្នាញ់ពេលឃើញទឹកមុខរបស់ម្ចាស់ប្រពន្ធរីកដូចគ្រាប់ជីវិញខុសពីអម្បិញមិញនេះយ៉ាងស្រ
ឡះ។
មួយសន្ទុះធំជុងគុកក៏បីប្រពន្ធសំណព្វចេញពីបន្ទប់ទឹកវិញ បីមកដាក់លើពូហើយក៏នាំគ្នាបន្តធ្វើរឿងប្ដីប្រពន្ធដែលគួរតែធ្វើបន្តពីក្នុងបន្ទប់ទឹក ព្រោះមុននេះជុងគុកទ្រាំមើលរាងកាយស្រស់ស្អាតប្រពន្ធមិនបានទើបដាក់បន្តិចទៅ ឥឡូវមកបន្តនៅលើគ្រែម្ដងមានពូកទន់ៗស្រួល(ឃើញចំណេញអត់? ថ្ងៃក្រោយប្រពន្ធហៅលែងនៅរេរ៉ៗទៀតហើយ ខ្លាចអត់លិឍ)។
ពួកគេបន្តធ្វើរឿងក្ដៅរោលរាលពីមួយទៅទឹកមួយទឹក ធ្វើគ្មានសន្សំសំចៃ មិនចេះហត់មិនចេះហើយ(បានស្រួលខ្ចិលខ្វល់) រហូតទាល់តែថេយ៉ុងសន្លប់ទើបព្រមឈប់(ណ៎ក លើកណាក៏ដោយដឹងតែសន្លប់រហូត ប្ដីលេងខ្លួនាំងៗពេកទេដឹង?) ជុងគុកក៏ប្រាស់ខ្លួនគេងអោបកាយប្រពន្ធរហូតលង់លក់យ៉ាងស្កប់ស្កល់ទល់ភ្លឺ។
...

ŞİMDİ OKUDUĞUN
ប្រពន្ធតូចឡឺកឺ🤍✨
Romantizmស្នេហាបែបកំប្លែងរវៀង ចន ជុងហ្គុក កំពូលបុរសសង្ហា និង គីម ថេយ៉ុង កំពូលក្បាលខូច Jk Top/ Tae btt សរសេរដោយ : ថេយ៍យ៉ា ចាប់ផ្ដើមសរសេរ : 23.07.2022