ភាគ១១
ពេលយប់
ក្នុងភូមិគ្រឹះ
ដោយសារតែចង់យកចិត្តយកថ្លើមលួងលោមប្រពន្ធក្មេង ពេលចេញពីញុំាអីរួច ជុងគុកក៏បានបើកហួសពីភូមិគ្រឹះនាំថេយ៉ុងដើរលេងពេញមួយថ្ងៃរហូតទល់ប្រលប់ទើបមកភូមិគ្រឹះវិញ។
ឌឹប~~~~
«អូយ៎! ថេយ៍...អូនធាក់បងធ្វើអី?» សម្លេងត្អូញត្អែចេញពីមាត់កម្លោះសង្ហាចន ជុងគុក ត្រូវរមៀលធ្លាក់ពីលើគ្រែដោយសារបាតជើងរន្ទះរបស់ថេយ៉ុង ធ្លាក់អុកគូទនិងឥដ្ឋឮសូរតែឌឹប.. មិនដឹងថាបាក់ឆ្អឹងបាក់ឆ្អែងឬអត់ទេបើឈឺយ៉ាងហ្នឹង។
«កន្លែងពូនៅសាឡុង ចំណែកឯកន្លែងនេះគឺជារបស់ខ្ញុំពូគ្មានសិទ្ធមកគេងជាមួយទេ» ថេយ៉ុងនិយាយដោយលើក
ដៃចង្អុលទៅសាឡុងនិងចង្អុលលើកន្លែងខ្លួនកំពុងអង្គុយ ប្រាប់ហើយថាតែធ្វើឲខឹងបើមិនដេកក្រៅបន្ទប់ទេក៏ដេកលើសាឡុងដែរប្រាប់ទៅចុះ។
«ខឹងបងរឿងព្រឹកមិញមែនទេ បានជាដេញបងឲទៅគេងនៅសាឡុងអ៊ីចឹង? អូនមិនអាណិតប្ដីទេឬយ៉ាងម៉េច ហុឹម....» ជុងគុកងើបឈរនិយាយដោយធ្វើមុខកម្សត់ៗ គួរឲអាណិត។
«មិនដឹងទេស! ទៅៗ..គេងនៅកន្លែងពូទៅកុំមកនិ
យាយរកខ្ញុំ» ថេយ៉ុងលើកដៃបក់ឲនាយចេញទៅគេងនៅកន្លែងដែលគេប្រាប់ នឹងអាលបានចូលគេងបើរវល់តែនិ
យាយគ្នាប្រហែលមិនបានដេកទេមើលទៅ (ពេលអូនខឹងនិយាយខ្ញុំៗ តែពេលបងលួង អូននិយាយអូនវិញ><) ។
«នេះអូនមិនអាណិតប្ដីទេហ្អែស? ឲគេងឆ្ងាយពីប្រពន្ធមិចហ្នឹងកើតទៅ បងគេងមិនលក់ទេ» ជុងគុកធ្វើមុខស្រពាប់ស្រពោនមុននិងឈានជើងដើរមករកបម្រុងឡើងលើគ្រែ តែត្រូវថេយ៉ុងរុញចេញមិនឲឡើងមកជិត។
«អឺស....និយាយមិនចេះស្ដាប់ខ្មែរសោះក្បាលកញ្ជាស់
ហើយ» ដោយអត់មិនបានថេយ៉ុងក៏ងើបឈរលើពូកលើកដៃច្រត់ចង្កេះ និយាយញែតៗទាំងស្រែកដូចកញ្ចែ។
«ហុឹម...ក៏បាន» ជុងគុកដកដង្ហើមធំ ធ្វើទឹកមុខកម្សត់ៗថារួចយកខ្នើយអោបនៅលើពូកដើរទៅដាក់ខ្លួនគេងលើ
សាឡុងជិតនោះ គិតស្មានថាគេអាណិតមែនទេ? គឺអត់ទេតាមសម្លក់វិញទៀត។
ជុងគុកគេងបែមុខសម្លឹងទៅរកមាឌល្អិតដែលគេងបែមុខមកខាងនាយដូចគ្នានោះ ភ្លាមៗក៏ត្រូវអាល្អិតថេយ៉ុងងើបមកស្រែកដាក់ហាមមិនឲខ្លួនមើលមុខរបស់គេ។
«ឆាប់បែមុខទៅណោះ ប្រយ័ត្នខ្ញុំខ្វះភ្នែកបោះចោល»
គ្រាប់ភ្នែក ស ស្លែតសម្លក់នាយមិនឈប់ នាយដក
ដង្ហើមធំមួយហឿក គេងផ្អៀងបែមុខពិតនិងសាឡុង ធុញធប់ក្នុងចិត្តប្រពន្ធឆ្នាស់ឆ្នើមយ៉ាងនេះ បើគេមានស្រីវិញមិនដឹងថាស្លាប់ឬក៏រស់ទេ បើកាចម្លឹងៗ គ្រាន់តែគេងមើលមុខពីចម្ងាយមិនបានដែរ (ប្រពន្ធយើងអ្នករើសទេ ស៊ូៗប៉ា ស៊ូៗ
ʘ‿ʘ) ។
ជុងគុកបង្រាស់ខ្លួនចុះឡើងពេញសាឡុងដោយមិនសុខក្នុងខ្លួន ដកដង្ហើមធំមិនឈប់ ទើបក្រោកអង្គុយងាកទៅមើលអ្នកដែលគេងបែខ្នងនៅលើគ្រែ ដោយឃើញស្ងាត់បែបនេះនាយក៏ដើរលបៗដូចចោរលួចចូលបន្ទប់របស់គេ ដក ក មើលមុខស្អាតរបស់ថេយ៉ុងចង់ដឹងថាគេគេងហើយឬនៅ ។ ឃើញថាគេងលក់ហើយ ជុងគុកក៏ឡើងទៅគេងជាមួយថេយ៉ុងដោយចាប់ទាញកាយស្ដួចស្ដើងរបស់អ្នកដែលគេងលក់មកអោបជាប់ទ្រូង លរមុខថើបមាត់តូចច្រមិច មួយខ្សឺតលូកដៃចូលក្នុងភួយស្ទាបបំបោសអង្អែលពេញរាងកាយប្រពន្ធតូចបិទភ្នែករហូតដល់លង់លក់។

ESTÁS LEYENDO
ប្រពន្ធតូចឡឺកឺ🤍✨
Romanceស្នេហាបែបកំប្លែងរវៀង ចន ជុងហ្គុក កំពូលបុរសសង្ហា និង គីម ថេយ៉ុង កំពូលក្បាលខូច Jk Top/ Tae btt សរសេរដោយ : ថេយ៍យ៉ា ចាប់ផ្ដើមសរសេរ : 23.07.2022