ភាគ១៨
«ប៉ុន្តែខ្ញុំមិនអាចសន្មត់បានថាប្រពន្ធរបស់លោកអាចនិងគេងស្ងៀមរហូតឬក៏ដឹងខ្លួនពេលណានោះទេ គឺមានតែរង
ចាំមើលប៉ុណ្ណោះ» សម្ដីរបស់លោកគ្រូពេទ្យបានធ្វើឲជុងគុកដែលខំសប្បាយចិត្តមុននេះត្រូវទម្លាក់ទឹកមុខចុះវិញ មិន យូរទឹកថ្លាៗក៏ហូរចុះកាត់ផែនថ្ពាល់ម៉ដ្ឋរលោងដណ្ដើមគ្នាហូរស្រក់ចុះជារើយៗ បបូរមាត់ញ័រឡើងទទ្រើក វាពិតជាមិនអាចទទួលយកពាក្យនេះបានពិតមែន ពាក្យថាមិនអាសន្មត់វាពិតជាធ្វើឲនាយអន្ទះសារស្ទើបែកទ្រូងទៅហើយ ។ លោ
កគ្រូពេទ្យនិយាយរួចក៏ដើរចេញទៅបាត់ ចំណែកឲជុងគុកទន់ដៃទន់ជើងបម្រុងនិងដួល ជំនិតរបស់នាយឃើញបែប
នេះក៏ស្រវាចាប់ទាន់ រួចជួយគ្រាដើរទៅអង្គុយនៅកៅអីកន្លែងដើមវិញ។
«ថេយ៍បងសុំទោស...ហ្ហឹក៎....» ជុងគុកយកដៃទាំងគូ ខ្ទប់មុខយំញាក់ស្មាទទ្រើក។ នាយពោលពាក្យសុំទោសទៅកាន់ប្រពន្ធជាទីស្រឡាញ់ ដែលកំពុងគេងនៅបន្ទប់សង្គ្រោះបន្ទាន់ ទោះបីជានាយតូចមិនអាចស្ដាប់ឮពាក្យសុំទោស
របស់នាយក៏ដោយ ហើយទោះបីនាយដឹងថាប្រពន្ធរបស់នាយរួចផុតពីគ្រោះថ្នាក់ក៏ពិតមែន តែសម្ដីរបស់លោកគ្រូពេទ្យអម្បិញមិញនេះវាពិតជាធ្វើឲនាយតឹងទ្រូងស្ទើប្រេះទៅហើយ ពេលនេះមិនអាចធ្វើអ្វីបាន រឹតតែមិនអាចបានចូលទៅជួបមុខប្រពន្ធជាទីស្រឡាញ់របស់ខ្លួនដោយសារ
លោកគ្រូពេទ្យមិនទាន់ឲចូលបាននៅឡើយ មានតែអង្គុយសំងំយំតែប៉ុណ្ណោះ ព្រោះពេលនេះនាយធ្វើអ្វីមិនបានពិត
មែន។
...ក្រោយពេលដែលអ្នកគ្រូពេទ្យ2-3អ្នកបានផ្លាស់ឲនាយតូចមកសម្រាកនៅបន្ទប់Vipបានរៀបរយហើយ ជុងគុកក៏អាចចូលមកមើលថែគេបានដូចគ្នា។
«ថេយ៍ហា៎....ប្រពន្ធសម្លាញ់ចិត្តបង អូនត្រូវតែឆាប់ដឹងខ្លួនណា មកធ្វើជាក្មេងរពឹសវិញណាថេយ៍ បងសន្យាថានឹងមើលថែអូនឲបានល្អ លែងបណ្ដោយឲមានរឿងបែបនេះកើតឡើងលើអូនទៀតហើយណា ប្រពន្ធសម្លាញ់» ជុងគុកនិយាយដាក់អ្នកដែលគេងស្ងៀមលើគ្រែទាំងញញឹមយ៉ាងសោះកក្រោះ(ញញឹមបន្លប់ភាពសោកសៅ)។ ជុងគុកកាន់ដៃថេយ៉ុងយកមកថើបថ្នមៗដោយកាយវិការទន់ភ្លន់ និងនៅតែបន្តនិយាយជាមួយអ្នកដែលគេងស្ងៀមមិនបានឮសម្ដីរបស់នាយ ធ្វើឲកូនចៅជំនិតរបស់គេដែលនៅឈរមើលសកម្មភាពរបស់ចៅហ្វាយពីក្រោយខ្នង លួចដកដង្ហើមធំអាណិតចៅហ្វាយដែលខំនិយាយម្នាក់ឯងព្រោះថាគ្មានចម្លើយពីអ្នកដែលកំពុងគេងស្ងៀមនៅលើគ្រែនោះទេ។
«ប្រពន្ធសម្លាញ់ហា៎...ឮបងហៅទេ? អូនឆាប់ដឹងខ្លួនមកនិយាយជាមួយបងឲឆាប់ឡើងមកណា អូនមិនអាណិតបងទេហ្អែស? បងខំនិយាយជាមួយអូនឡើងស្អក ក ហើយណា អូនមិនងើបមកនិយាយជាមួយបងមួយម៉ាត់ទេហ្អែស?
» មុនដំបូងខំប្រឹងលើកស្នាមញញឹមដើម្បីបន្លប់ចិត្តសោក
សៅ តែពេលកាន់តែខំនិយាយជាមួយប្រពន្ធ បែជាគ្មានការឆ្លើយតបមកវិញ ធ្វើឲនាយចាប់ផ្ដើមទម្លាក់ស្នាមញញឹមម្ដងបន្តិចៗរហូតប្រែមកជាក្រៀមក្រំវិញ ខណ:មាត់ចេះតែដង្ហើយហៅម្ចាស់ចិត្តដែលគិតតែពីគេងស្ងៀមគ្មានកម្រើក។ ចំណែកឯជំនិតរបស់ជុងគុកពេលឃើញចៅហ្វាយនិយាយអឺអើតែម្នាក់ឯងបែបនេះ ទើបប្រញ៉ាប់និយាយលួងលោម
ល្បួងមិនចង់ឲនាយបែបនេះ មិនចង់ឃើញចៅហ្វាយឈឺចាប់បែបនេះនោះទេ គេពិតជាពិបាកចិត្តខ្លាំងណាស់។
«ចៅហ្វាយ អ្នកប្រុសតូចគាត់គេងមិនយូរនោះទេ មិនទៀងស្អែកគាត់ប្រហែលជាងើបមកនិយាយជាមួយចៅ
ហ្វាយវិញជាក់ជាមិនខាន ជឿខ្ញុំទៅចៅហ្វាយ»
«ឯងគិតថាប្រពន្ធរបស់យើងច្បាស់ជាដឹងខ្លួនមកនិយា
យជាមួយយើងដូចដើមវិញមែនទេ?» ជុងគុកឮហើយក៏ងាក
មកសួរជំនិតរបស់ខ្លួន តើប្រពន្ធតែគេអាចនិងងើបមកនិយា
យជាមួយគេនៅថ្ងៃស្អែកវិញរហូតបានទេ?
«ច្បាស់ជាអញ្ចឹងហើយចៅហ្វាយ ជឿខ្ញុំចុះ» ជំនិតរបស់ជុងគុកនិយាយដោយញញឹម ធ្វើឲជុងគុកសញ្ចឹងគិតបន្តិចមុននិងងក់ក្បាលយល់ស្រប រួចងាកមកសម្លឹងមុខតូចច្រមិចដ៏ស្រស់ស្អាតមួយនេះដែលកំពុងបិទភ្នែកគេងរាប់
ម៉ោងហើយមិនទាន់ងើប សង្ឃឹមថាថេយ៉ុងច្បាស់ជាដឹងខ្លួនឡើងវិញ មករពឹស ងរងក់ដាក់គេវិញទៅចុះ បើបែបនោះមែននាយស្បត់ថានិងលែងឲមានរឿងបែបនេះកើតឡើង
លើប្រពន្ធរបស់គេម្ដងទៀតជាដាច់ខាត។
...បន្ទាប់ពីថេយ៉ុងសម្រាកនៅមន្ទីពេទ្យអស់រយ:ពេល
2ថ្ងៃទៅហើយ ជុងគុកក៏បានយកថេយ៉ុងមកសម្រាកនៅភូមិគ្រឹះរបស់ខ្លួនវិញ ព្រោះថាគេលែងកើតអ្វីធ្ងន់ធ្ងរទៀតហើយ គឺរងចាំតែគេដឹងខ្លួនឡើងវិញតែប៉ុណ្ណោះ។
ក្នុងបន្ទប់
ចាប់តាំងពីថ្ងៃដែលមានរឿងដ៏អាក្រក់កើតឡើងមក ជុងគុកតែងតែនៅជិតថេយ៉ុងសឹងតែ24ម៉ោងទៅហើយ។ក្នុ
ងមួយថ្ងៃទៅមួយថ្ងៃ នាយមិនសូវបានចេញទៅណាឃ្លាតឆ្ងាយពីនាយតូចនោះទេ នាយតែងតែយកទឹកក្ដៅអ៊ុនៗជូតខ្លួនឲនាយតូច មើលថែ ថ្នាក់ថ្នម និងនិយាយលេងជាមួយនាយតូចទោះដឹងថាថេយ៉ុងមិនបានស្ដាប់ឮខ្លួននិយាយក៏
ដោយ។
«ថេយ៍ហា៎...អូនដឹងទេ កាលដែរអូនគេងស្ងៀមបែបនេះ
វាធ្វើឲបងមិនសប្បាយចិត្តទេណា បើអូនស្រឡាញ់បងអូនគួរតែងើបមកនិយាយរកបងមួយម៉ាត់មកណាអូនសម្លាញ់ចិត្តបង កុំគេងស្ងៀមបែបនេះអី បងចង់ឃើញអូនប្រែជាខ្លាម្ដងទៀតណាស់ អូនឆាប់ងើបមកស្រែកដូចកញ្ចែដាក់បង
ទៀតមក បងចាំអូនណា...» ជុងគុកចាប់ដៃដែលត្រជាក់ស្រិបយកមកត្រដុសនិងថ្ពាល់ខ្លួនឯងតិចៗ ខំប្រឹងនិយាយទាំងញញឹមសោះកក្រោះទោះដឹងថាថេយ៉ុងមិនអាចស្ដាប់ឮខ្លួននិយាយក៏ដោយ តែគេមិនអាចអង្គុយនៅតែស្ងៀមៗបាន
នោះទេ យ៉ាងហោចណាស់ក៏បានត្រឹមនិយាយដាក់មនុស្សជាទីស្រឡាញ់ ទោះបីសម្ដីរបស់គេនិយាយទៅឲខ្យល់ជាអ្នកស្ដាប់ជំនួសម្ចាស់បេះដូងខ្លួនក៏បាន។
[ពេលណាអូនភ្ញាក់មកនិយាយជាមួយបងទៅថេយ៍......:))] ពាក្យក្នុងចិត្តរបស់ជុងគុក។
...ក្រាកក៎!!!!!
សម្លេងទ្វាបន្ទប់បន្លឺឡើងតិចៗដោយដៃរបស់ស្រីក្រមុំដែលជាអ្នកបើកដោយផ្ទាល់ដៃ ហើយម្នាក់នោះគ្មាននរ
ណាក្រៅពីដាយអុីងនោះទេ។
ដាយអុីងរុញទ្វាបិទថ្នមៗ ឈានជើងដើរទៅរកអ្នកដែលកំពុងគេងនៅលើគ្រែដោយដើរថ្នមៗ យឺតៗ ចំណែកឯភ្នែកក៏ក្រឡេក្រឡាប់ងាកមើលទៅទ្វា ខ្លាចថាមានអ្នកមកទាន់។
«ជុជុ...គួរឲសង្វេគណាស់» ដាយអុីងឈរអោបដៃសម្លឹងមើលរង្វង់មុខស្លេកស្លាំងរបស់ថេយ៉ុងទាំងជញ្ជក់មាត់ធ្វើមុខបែបគួរឲសង្វេគអ្នកដែលគេងស្ងៀមមិនដឹងខ្យល់អី។
«ឮថាចង់ងាប់ខ្លាំងណាស់ដល់ថ្នាក់យកកាំបិតមកចាក់
សម្លាប់ខ្លួនឯងអីលូវបែជាមិនបានសម្រេច ហុឺយ...អ៊ីចឹងប្រហែលជាយើងត្រូវជួយសម្រេចបំណងប្រាថ្នាឲឯងហើយ» ដាយអុីងឈរនិយាយពេបជ្រាយដាក់អ្នកដែលគេងស្ងៀមមិនបានដឹងឮអ្វី ខណ:នោះដៃស្រលូនៗរបស់នាង ឈោងយកខ្នោយកើយនៅជិតនោះ យកមកកាន់មើលឆ្លាស់គ្នានិងមុខរបស់ថេយ៉ុង។(គិតចង់ធ្វើអីនុងsis?)
«ចាំយើងជួយសម្រេចបំណងរបស់ឯងណា»......To be continued....💗🤍
Ÿa Ÿa

KAMU SEDANG MEMBACA
ប្រពន្ធតូចឡឺកឺ🤍✨
Romansaស្នេហាបែបកំប្លែងរវៀង ចន ជុងហ្គុក កំពូលបុរសសង្ហា និង គីម ថេយ៉ុង កំពូលក្បាលខូច Jk Top/ Tae btt សរសេរដោយ : ថេយ៍យ៉ា ចាប់ផ្ដើមសរសេរ : 23.07.2022