ភាគ២៣
ព្រឹកនៃថ្ងៃថ្មីការបានឈានចូលមកដល់ ពន្លឺនៃរស្មីព្រះអាទិត្យរះបញ្ចាំងបំភ្លឺ ឲមើលមាឌតូចស្ដួងស្ដើង កំពុងគេងហ៊ាទឹកមាត់ដាក់ខ្នើយស្រមុក ខឺតខតៗ សក់ក្បាលកន្ត្រីងកន្ត្រើងដូចសំបុកមាន់ កំពុងគេងលក់យ៉ាងស្កប់ស្កល់មិនទាន់ងើបនៅឡើយ។
ក្រាកក៎!!!!!
រាងកាយមាំមួន សុទ្ធតែសាច់ដុំ បើកទ្វាចេញពីបន្ទប់ទឹកដោយរុំកន្សែងពោះគោ បប្រេះៗជាប់និងចង្កេះ ចំហរល្វេងលើចោល បញ្ចេញសាច់ផេកកង់ៗឲសត្វដែលហោះកាត់តាមមាត់បង្អួចបានឃើញ(សំណាងជាងមនុស្សទៅទៀត)។
ជុងគុកយកកូនកន្សែងជូតសក់រួចដើរទៅបើកទូរយកសម្លៀកបំពាក់យកមកពាក់រួចរាល់ កាយមាំដើរមកឈរទល់មុខកញ្ចក់ យកក្រាស់សិតសក់រួចរាល់ រួចយកទឹកអប់ដែល
នៅលើតុបាញ់ជំវិញកញ្ចឹង ក មើលក៏អាចដឹងថារៀបចំខ្លួនទៅធ្វើការដែរ ព្រោះទុកការងារចោលយូរដែរហើយ ណាមួយថេយ៉ុងក៏ដឹងខ្លួនឡើងវិញដែរ ទើបត្រូវតែទៅមិនអាចចោលការងារយូរបាននោះទេ។ ជំហ៊ានជើងវែងៗដើរបោះសំដៅទៅរកមាឌល្អិតដែលគេងលើពូកយ៉ាងស្កប់ស្កល់ ភ្លាមៗក៏ត្រូវលាន់មាត់ទាំងសើចក្នុងបំពង់.ករហឺស។
«គេងហ៊ាទឹកមាត់ទៀត កូនឆ្កែ?» ជុងគុកឈរខាំមាត់គ្រឺតខ្នាញ់និងអានាយច្រម៉ក់នេះខ្លាំងមែនទែន ខ្លួនមានប្ដី
ហើយតែនៅគេងហ៊ាទឹកមាត់នៅឡើយ ចង់តែចាប់បោកដូចកង្កែបទេមើលម៉ាកៗនិងអីនេះ។
ផ្លាច់!!!!!
«អួយយ៎~~~»
មួយដៃមនុស្សមាឌធំកម្លាំងដូចយក្សវាត់ទៅលើកំប៉ះគូទត្រលុកត្រលន់របស់ថេយ៉ុងមួុយដៃឮសូរតែផ្លាច់ ធ្វើឲម្ចាស់រាងកាយដែលត្រូវគេវៃគូទខ្លួនឯងមុននេះ ស្ទុះងើបស្ទុយ ស្រែកត្អូញមួយអស់សំឡេង យកដៃលូកចូលភួយអង្អែលគូទទាំងភ្នែកមិនទាន់បើកនៅឡើយ។ ពេលដែលត្របកភ្នែកចាប់ផ្ដើមបើកសន្សឹមៗរហូតសាំនិងពន្លឺថ្ងៃដែលជះចាំងចូលមកតាមកញ្ចក់បង្អួច កែវភ្នែកតូចៗទាំងគូរបើកសម្លឹងមើលឃើញអ្នកដែលឈរនៅចំពោះមុខ ឈរញញឹមទឹកមុខគួរឲចង់ទះតប់ អ៊ីចឹងអ្នកដែលវាយគូទគេអម្បិញមិញនេះគឺជានាយប្រាកដណាស់។
«មកទះគូទអូនធ្វើអីហ្ហាស៎...?» ថេយ៉ុងលើកដៃច្រត់ចង្កេះសម្លក់ ស្រែកញែតៗដូចកញ្ចែទាំងគែមមាត់មានជាប់ដានទឹកមាត់ឡើងច្បាស់ៗតែម្ដង ចំណែកឯសក់កន្រ្តើងដូចសំបុកមាត់ធ្វើឲជុងគុកមិនបានខ្វល់ជាមួយនិងនាយតូចដែលស្រែកសួរខ្លួនមុននេះទេ តែនាយបែជាខ្ទប់មាត់សើចនិង
សភាពរបស់ថេយ៉ុងពេលនេះ ពិតជាមិនសើចមិនបានពិត
មែន។
«មោះ! បងបីទៅងូចទឹក» ជុងគុកមិនបានឆ្លើយនិងសំណួររបស់ថេយ៉ុងដោយបបួលនិយាយអ្វីផ្សេង រួចលាត
ដៃរាងធំបន្តិចដើម្បីលើកអោបកាយតូចនាំយកទៅបន្ទប់ទឹកដើម្បីសម្អាតខ្លួន តែមានឯណា ថេយ៉ុងគ្រាន់តែឮជុងគុកបបួលភ្លាមក៏អោបដៃងាកមុខចេញមិនខ្ចីមើលមុខ ចង់និយាយថាខ្ពើមមើលមុខ ឆឹស!!!។
«អាយយ៎~~ពូដាក់អូនចុះ...ដាក់អូនចុះភ្លាម» ថេយ៉ុងស្រែកចាចនៅពេលដែលជុងគុកចាប់លើកបីខ្លួនទាំងននោលគកបែបនេះ មើលចុះគួរឲខ្មាស់គេខ្លាំងណាស់លោកអើយ។ ថេយ៉ុងប្រកាច់ប្រកិន ទធាក់ដៃទធាក់ជើងខ្វៃៗ ស្រែកជំទាលដូចគេចាក់មេក្រូ មិនឲស្រែកយ៉ាងម៉េចបើមនុស្សមិនយល់ព្រមហើយនៅចាប់បង្ខំទៀត។
....
ក្រាកកកកក៎!!!!!
15នាទីក្រោយ ជុងគុកក៏បានបីថេយ៉ុងចេញពីបន្ទប់ទឹក នាំមកដាក់ឲអង្គុយលើពូក រួចយកកូនកន្សែងមកញីសក់ឲនាយតូចថើរៗដោយកាយវិការយកចិត្តទុកដាក់ ចំណែកឯអ្នកដែលត្រូវគេជូតសក់ឲ ភ្នែកតាមសម្លក់សម្លឹងជុងគុកមិនឈប់ បានតែចាប់ខ្វះគ្រាប់ភ្នែកយកបោះចោលតើ។
ក្រោយពីជូតសក់ឲនាយតូចរួចរាល់ហើយ ជុងគុកក៏ដើរទៅបើកទូរសម្លៀកបំពាក់ដើម្បីយកខោអាវឲថេយ៉ុងស្លៀក។ ប៉ុន្តែពេលដែលនាយហុចខោអាវឲ អាល្អិតថេយ៉ុងបែជាមិនព្រមយកហើយក្រោយឈរលើពូក ដោះកន្សែងចេញពីដងខ្លួនក្រវាត់ចោល បង្ហាញរាងកាយសិចសុី សាច់.សខ្ចីម៉ដ្ឋរលោងទាក់ទាញជុងគុកសឹងតែទប់មិនបានទៅហើយ ដោយសារតែត្រូវទៅក្រុមហ៊ុនទើបខំប្រឹងអត់
ទ្រាំទោះអានៅក្នុងខោនោះវាបាស់ឡើងទល់ខោសឹងតែប្រេះក៏ដោយ ត្រូវតែទប់ឲបានមិនអាចធ្វើរឿងនោះនៅពេលនេះបានទេ តែថាវាមិនហួសពេលទេហ្ន៎? ពេលវេលានៅមានច្រើនណាស់ ចាំចាត់ការពេលក្រោយក៏វាមិនទៅជាស្អីដែរ។
បន្ទាប់ពីស្លៀកពាក់ឲម្ចាស់ប្រពន្ធកំពូលក្បាលខូចរួចរាល់ហើយ ជុងគុកក៏នាំថេយ៉ុងចុះទៅក្រោមដើម្បីញុំាអាហារពេលព្រឹក រួចសឹមទៅក្រុមហ៊ុនតាមក្រោយ។ នៅតុបានមិនមែនមានតែពីរអ្នកប្ដីប្រពន្ធដូចពីមុននោះទេ តែពេលនេះគឺមានថែមសមាជិកថ្មីមួយទៀតហើយយើងក៏អាចដឹងបានដែរថាគ្មាននរណាក្រៅពីស្រីក្រមុំដាយអុីងនោះទេ បើតាមមើលទឹកមុខនិងកាយវិការទៅដូចជាមិនឃ្លានទាល់តែសោះ ភ្នែកសម្លក់ថេយ៉ុងឥងព្រិច មួម៉ៅដែលជុងគុកលែងអើពើជាមួយនិងខ្លួន កុំថាឡើយសូម្បីតែនិយាយរក សូម្បីតែមុខក៏នាយមិនមើលខ្លួនផង។ ដាយអុីងអង្គុយជ្រំ
បាយ ចំណែកឯភ្នែកក៏គិតតែពីសម្លក់ថេយ៉ុងមិនឈប់ ហើយនាយតូចក៏មិនបានដឹងនោះដែរថាមានកែវភ្នែក
បិសាចកំពុងតែសម្លក់ខ្លួនសឹងតែជ្រុះគ្រាប់ភ្នែកទាំងគូរចូល
ក្នុងចានបាយទៅហើយ។
ការញុំាអាហារពេលព្រឹកដោយមិនដឹងខ្លួនថាមាន
កែវភ្នែកមួយគូរតាមសម្លក់ខ្លួនរហូតនោះត្រូវបានបញ្ចប់ ហើយជុងគុកនិងថេយ៉ុងក៏នាំគ្នាឡើងឡានចេញទៅក្រុមហ៊ុនបាត់ដោយមិនខ្វល់ពីវត្តមានមនុស្សស្រីម្នាក់ដែលត្រូវទៅធ្វើការនៅក្រុមហ៊ុនរបស់នាយដែរ មិនចម្លែកទេដែលជុងគុកនាំថេយ៉ុងទៅក្រុមហ៊ុននោះ ព្រោះតែតាំងពីថ្ងៃដែលនាយតូចចាក់សម្លាប់ខ្លួនឯងមក ជុងគុកក៏តាមផ្គាប់ចិត្ត ធ្វើតាមតម្រូវការដែលប្រពន្ធខ្លួនចង់បាន ដោយមិនខ្វល់ជាមួយស្រីក្រមុំដាយអុីងនោះទេ ពេលនាងទៅធ្វើការគឺត្រូវជិះកាត់សុីទៅព្រោះថាមិនអាចជិះឡានជាមួយជុងគុកបាននោះទេ ដោយសារពេលនេះនាយត្រូវជិះតែពីរអ្នកប្រពន្ធសំណព្វតែប៉ុណ្ណោះ ចង់នាងដើរឬជិះអ្វីទៅក៏មិនខ្វល់ សំខាន់ពេលនេះនាយខ្វល់តែជាមួយម្ចាស់បេះដូងតែម្នាក់ប៉ុណ្ណោះ><។
....មួយខែក្រោយមក.
រយ:ពេលមួយខែមកនេះ ជុងគុកមើលថែថេយ៉ុងបានល្អខ្លាំងណាស់ មិនថាគេចង់ទៅណា ឬចង់បានអ្វី នាយតែងតែផ្គាប់ចិត្តប្រពន្ធរហូតមិនដែលប្រកែកសូម្បីមួយម៉ាត់ណាឡើយ តែបើយើងងាកមកមើលខាងកញ្ញាស្រីស្រស់ដាយអុីងកំពូលពិសពុលនេះវិញ មួយថ្ងៃៗគិតតែពីបោករបស់របរចោលគ្មានលួសថ្ងៃ ហើយការដែរបោកប្រាស់របស់របរបែបនេះក៏ព្រោះតែ រយ:ពេលមួយខែមកនេះ នាងមិនដែលបានសូម្បីតែនិយាយជាមួយជុងគុកមួយម៉ាត់ កុំថាឡើយតែមិនបាននិយាយជាមួយគ្នា សូម្បីតែមុខក៏នាងសឹងតែមិនដែលសូវបានេឃើញមុខនាយផង ហើយកាលដែលជុងគុកមិនរវុីរវល់ជាមួយនាងបែបនេះ ក៏ព្រោះតែនាយរវល់តែមើលថែថ្នាក់ថ្នម ប្រពន្ធគេឯណោះ គ្មានពេលឯណាមកខ្វល់ខ្វាយជាមួយលេខាអីនោះទេ សម្បតិ្តត្រឹមលេខាគ្មានអីអស្ចារ្យផង មិនបានជាប់សាច់ឈាមជាមួយគ្នាអីនោះទេ ក៏សមហើយដែលជុងគុកមិនបានមករវុីរវល់ជាមួយស្រីចិត្តបិសាចនេះ ព្រោះឋាន:អ្នកដទៃដែលមកសុំស្នាក់អាស្រ័យក្រោមដំបូលផ្ទះគេហ្នឹង?
....
To be continued.....💗💗
Ÿa Ÿa

YOU ARE READING
ប្រពន្ធតូចឡឺកឺ🤍✨
Romanceស្នេហាបែបកំប្លែងរវៀង ចន ជុងហ្គុក កំពូលបុរសសង្ហា និង គីម ថេយ៉ុង កំពូលក្បាលខូច Jk Top/ Tae btt សរសេរដោយ : ថេយ៍យ៉ា ចាប់ផ្ដើមសរសេរ : 23.07.2022