ភាគ២៤

2.5K 139 0
                                    

       «ចាំតែមើលទៅ អាក្មេងឡឺកឺ យើងទុកឲឯងមានក្ដីសុខអស់រយ:ពេលមួយខែហើយ ឥឡូវនេះគួរតែដល់ពេលដែលយើងត្រូវមានក្ដីសុខម្ដងហើយ មនុស្សដូចជា ឡាហ្វឺ ដាយអុីង តែនិយាយម៉ាត់ណាគឺម៉ាត់និងហើយវ៉ើយ! អា៎យយ៎~~ប្រាវ~~~~» ស្រីស្រស់រូបឆោមស្រស់ឆើតឆាយ និយាយម្នាក់ឯងរួចហើយទាំងស្រែកឡូឡាទល់មុខកញ្ចក់ក្នុងបន្ទប់ ដៃក្បាប់យ៉ាងណែនសឹងបាក់ម្រាម ក្នុងចិត្តមានតែពាក្យថាត្រូវតែឈ្នះៗមួយមុខគត់ ហើយបន្ទាប់ពីនិយាយចប់ របស់របរក្នុងបន្ទប់ក៏ធ្លាក់ពីលើតុសម្អាងខ្ចេចខ្ទីទាំងអស់ដោយសារស្នាដៃរបស់ស្រីក្រមុំដាយអុីង អាចហៅថាស្រីពិសពុលលាក់ពុតត្បុតសមជាង។
....

      នៅជាន់ក្រោម.
        «អ៊ំៗ...លោកពូទៅក្រុមហ៊ុនបាត់ហើយមែនទេ? ហេតុអីគាត់មិនយកខ្ញុំទៅជាមួុយចឹង?» សម្លេងបន្លឺសួរពីក្រោយខ្នងមនុស្សចាស់ មិនមែននិយាយតែមាត់ទេថែមទាំងយកចង្អុលដៃចុចខ្នងមនុស្សវ័យចំណាស់ឲបែមករករួចឆ្លើយតបទាំងញញឹម ហើយអ្នកដែលមកសួរគឺគ្មាននរណាក្រៅពីថេយ៉ុងនោះទេ ដោយសារតែភ្ញាក់ពីគេង បាត់ជុងគុក ទៅមើលក្នុងបន្ទប់ទឹកក៏មិនឃើញ ចុះមកខាងក្រោមហើយក៏នៅតែមិនឃើញ បើអ៊ីចឹងមានតែទៅក្រុមហ៊ុនចូលគេបាត់ហើយ? រាល់ដងនាយតែងតែនាំគេទៅ ចម្លែកតែថ្ងៃនេះទៅក្រុមហ៊ុនចោលគេបាត់ តើមានរឿងអ្វីទៅហ្ន៎?
        «ចាស៎! អ្នកប្រុសគាត់ទៅក្រុមហ៊ុនតាំងពីព្រលឹមម្ល៉េះ ព្រោះដោយសារថ្ងៃនេះគាត់ត្រូវទៅប្រជុំ ទើបមិនបាននាំអ្នកប្រុសតូចទៅហ្នឹងណា» អ៊ំស្រីវ័យចំណាស់ និយាយប្រាប់ថាយ៉ុងតាមអ្វីដែលគាត់បានដឹង ព្រោះមុននិងជុងគុកទៅ នាយក៏បានប្រាប់គាត់បើសិនជាដេយ៉ុងភ្ញាក់ឡើងសួររកខ្លួន ឲជួយប្រាប់គេថាខ្លួនរវល់ប្រជុំមិនបាននាំទៅមួយថ្ងៃ ហើយក៏បានយកអាហារដែលនាយបានឲកូនចៅទៅទិញនៅហាងថ្លៃៗយកឲគាត់ទុកឲថេយ៉ុងញុំាពេលក្រោកពីគេងដូចគ្នា។
       «សំខាន់ខ្លាំងណាស់ហ្ហ៎អ៊ំ?» ថេយ៉ុងសួរធ្វើមុខឆ្ងល់ៗធ្វើឲវ័យចំណាស់សើចនៅដើម.កតិចៗរួចទើបឆ្លើយប្រាប់។
       «ចាស! គឺសំខាន់ខ្លាំងណាស់ តោះអ្នកប្រុសតូច ទៅងូចទឹកលុបលាងមុខលុបលាងមាត់ទៅណានិងអាលមកញុំាអាហារឈ្ងុយឆ្ញាញ់ដែលអ្នកប្រុសតូចចូលចិត្ត អ៊ីចឹងអ៊ំទៅរៀបចំឲហើយ ឆាប់ទៅផង» វ័យចំណាស់និយាយផ្ដែផ្ដាំរួចក៏ដើរចូលផ្ទះបាយដើម្បីរៀបចំអាហារដាក់ចានឲនាយតូចញុំា ចំណែកឯថេយ៉ុងឯណេះវិញ ធ្វើមុខជូរហួញ មិនដឹងជាប្រជុំស្អីទេស ជើងតូចៗស្រលូនស្រឡៅដើរយឺតៗដូចមនុស្សខ្ចិលលំដាប់លេខ1 ដើរអោនៗសុំយ៉ុងដៃចុះក្រោមឡើងកាំជណ្ដើរទៅរកបន្ទប់របស់ខ្លួនទាំងមិនចង់ ចង់តែខឹងពូនិងឲណាណីទេហា៎ អត់ព្រមយកខ្លួនទៅ ទុកឲនៅផ្ទះម្នាក់ឯង ហឺស!។
       មួយសន្ទុះក្រោយមក ថេយ៉ុងក៏ងូចទឹក ដុះធ្មេញ ស្លៀកពាក់ស្អាតបាតរួចរាល់ក៏ប្រញ៉ាប់ចុះទៅក្រោមដើម្បីញុំាអាហារពេលព្រឹក ឮថារបស់ឆ្ញាញ់ដឹងតែលឿនរហូតហើយ។
     មកដល់ជាន់ក្រោម ថេយ៉ុងដាក់គូទអង្គុយលើកៅអី សម្លឹងមើលអាហារដែលនៅលើតុ ទំនងៗឆ្ញាញ់ៗខ្លាំងណាស់ ហើយសុទ្ធតែរបស់ដែលគេចូលចិត្តទៀត ទើបលាន់មាត់សួរវ័យចំណាស់ដែលឈរនៅម្ខាង។
     «Wow!!! អ៊ំ សុទ្ធតែរបស់ដែលខ្ញុំចូលចិត្តទាំងអស់ ហិហិ....» ថេយ៉ុងសើចស្ញេញលិបភ្នែកមើលទៅខ្ជីខ្ជូតគួរឲគ្រឺតខ្នាញ់ខ្លាំងណាស់ សូម្បីតែវ័យចំណាស់ដែលឃើញសកម្មភាពនេះក៏គ្រឺតខ្នាញ់មិនចាញ់ជុងគុកនោះដែរ។
      «បើចូលចិត្ត ញុំាឲច្រើនៗទៅអ្នកប្រុសតូច» គាត់ក៏ប្រញ៉ាប់ដាស់តឿនឲថេយ៉ុងឆាប់ញុំា ហើយថេយ៉ុងក៏ញញឹមងក់ក្បាល រួចញុំាអាហារដែលខ្លួនចូលចិត្ត ហើយអ៊ំស្រីវ័យចំណាស់ក៏ដើរចេញទៅធ្វើការអ្វីផ្សេង ទុកឲនាយតូចអង្គុយញុំាអាហារយ៉ាក់ជក់ចិត្តបំផុត។
....

 ប្រពន្ធតូចឡឺកឺ🤍✨Dove le storie prendono vita. Scoprilo ora