ភាគ១៦
«តោះ....មកលេងអ្វីដែលសប្បាយៗជាមួយគ្នា»ដាយអុីងញោចស្នាមញញឹមឡើង ធ្វើឲថេយ៉ុងក្រវុីក្បាលតតាត់ ភ័យបុកពោះ ពេលឃើញស្នាមញញឹមដ៏ពិសពុលនិងសម្ដីដែលបង្កប់មិនអាចស្មានដឹងដល់ចិត្តគំនិតថានាងចង់ធ្វើអ្វីមកលើខ្លួន។ ថាហើយដាយអុីងក៏ចាប់ថេយ៉ុងឲដួលលើខ្លួនមុនហ្នឹងចាប់ដៃរបស់ថេយ៉ុងមកច្របាច់ ក របស់គេ ស្រែកខ្លាំងៗគោលបំណងចង់ឲគេមកឃើញ ហើយម្នាក់នោះគឺគ្មាននរណាទេក្រៅពីជុងគុកហ្នឹងឯង។
«ជួយផង....អ្ហឹក....»
«នាងធ្វើឆ្កួតស្អីហ្នឹង? ឆាប់លែងដៃយើងភ្លាម~~~» ថេ
យ៉ុងបើកភ្នែកធំៗខំប្រឹងដកដៃចេញតែនាងចាប់ជាប់មិនព្រមឲដក ថែមទាំងស្រែកខ្លាំងៗចង់ឲគេមកឃើញទៀតផង។
«ថេយ៍~~~អូនធ្វើអីហ្នឹង?» ដោយសារតែឮអ្នកណាមិនដឹងស្រែកឲជួយពីខាងលើ ជុងគុកក៏ប្រញ៉ាប់រត់ឡើងមកមើលភ្លាមនោះក៏ត្រូវបើកភ្នែកធំៗពេលឃើញប្រពន្ធរបស់ខ្លួនកំពុងតែធ្វើរឿងមិនគប្បីដាក់ដាយអុីង ស្រែកយ៉ាងខ្លាំងរត់មកទាញថេយ៉ុងចេញពីលើស្រីក្រមុំ ចាប់លើកដាយអុីងឲអង្គុយរួចសួរដោយការបារម្មណ៍។
«កើតអីឬអត់?»
«ខ្ញុំមិនអីទេ...ហ្ហឹកកក៎ៗ....» បានជុងគុកនាយសួរអ៊ីចឹងផង ដាយអុីងក៏ប្រឹងយំកាន់តែខ្លាំង លួចញញឹមទាំងមិនឲនាយឃើញ។
ជុងគុកងាកទៅសម្លឹងមុខថេយ៉ុងមុនហ្នឹងក្រោកដើរ
ទៅចាប់ច្របាច់ស្មានាយតូចខ្លាំងៗតាមអារម្មណ៍ដែលខឹងសម្បារមុននេះ។
«ហេតុអីធ្វើបែបនេះ?» ជុងគុកគំហកសួរទាំងសម្លេងខ្លាំងៗ មុខឡើងក្រហម និងបន្ថែមកម្លាំងដៃច្របាច់កាន់តែខ្លាំងចាប់អន្រួនថេយ៉ុងសឹងតែក្រឡាប់ខួរទៅហើយ។
«ឈឺ...លែងអូន...ហ្ហឹក.....» ទឹកភ្នែកថ្លាៗក៏ស្រក់ចេញមកពីភ្នែករបស់ថេយ៉ុងដែលឈឺខ្លួនដោយសារស្រីម្នាក់នោះមុននេះឥលូវក៏ត្រូវមកឈឺស្កៀបដោយសារលោកពូរបស់ខ្លួនម្ដងទៀត។
«ឮបងសួរទេ? ហេតុអីបានធ្វើបែបនេះ?» ម្ដងនេះជុងគុកគំហកស្រែកឡើងប៉ោងសរសៃ ក បានន័យថាទ្រាំចាំស្ដាប់លែងបានទៀតហើយ។
«ហ្ហឹក...ពូអាក្រក់ណាស់ ពូហ៊ានស្រែកដាក់អូន ពូមក
ដល់ប្រើអំពើហិង្សាដាក់អូនបែបនេះមែនទេ? ហ្ហឹក៎ៗ....»
ថេយ៉ុងរុញជុងគុកចេញពីខ្លួនមួយទំហឹង យំស្រែកសួរនាយ ហេតុអ្វីបានជាមកដល់គំហកដាក់គេបែបនេះ? ពូដ៏ល្អមិន
ដែលស្រែកឬនិយាយគំរួសគំរើយដាក់គេពីមុនបាត់ទៅណាហើយ?
«មុននេះអូនដឹងថាអូនធ្វើអីទេ? នេះអូនកាន់តែផ្ដេស
ផ្ដាស់មែនទែនហើយ» មួយម៉ាត់ណាក៏ស្រែកគំហក នេះនាយពេលនេះដូចជាបិសាចគួរឲស្អប់យ៉ាងអ៊ីចឹង។
«ហ្ហឹក៎ៗ.....» ថេយ៉ុងអស់ពាក្យនិងតប ហួសចិត្តនិងនាយដែលមកដល់ត្រឹមពាក់កណ្ដាលទីទាំងដែលហេតុការ
ណ៍មុនដំបូងនាយក៏មិនទាន់បានឃើញ ហើយមកឃើញចំពេលបែបនេះទៀត? សួរនាំធម្មតាក៏គ្មាន មានតែមកដល់សម្លុតសួរចម្លើយបែបនេះតើអ្នកណាឆ្លើយចេញទៅ?
ថេយ៉ុងយំរត់ចូលក្នុងបន្ទប់បិទទ្វាមួយទំហឹង ចាក់គន្លឹះជាប់។
«ពុទ្ធោអើយ.....»
ប្រាវ~~~
ជុងគុកស្រវាទាញថូផ្កានៅជិតនោះបោកចោលទៅលើការ៉ូលាន់ឮយ៉ាងខ្លាំង មុខឡើងក្រហមទុំ ក្ដាប់ដៃខឹងនិងប្រពន្ធដែលកាន់តែផ្ដេសផ្ដាស់ទៅៗហើយ។ នាយងាកមើលមុខស្រីក្រមុំដែលកំពុងយំស្ទាប ក របស់ខ្លួន មុនហ្នឹងឈាន
ជើងចាកចេញទៅទាំងអារម្មណ៍ធុញធប់ជាខ្លាំង។
....

YOU ARE READING
ប្រពន្ធតូចឡឺកឺ🤍✨
Romanceស្នេហាបែបកំប្លែងរវៀង ចន ជុងហ្គុក កំពូលបុរសសង្ហា និង គីម ថេយ៉ុង កំពូលក្បាលខូច Jk Top/ Tae btt សរសេរដោយ : ថេយ៍យ៉ា ចាប់ផ្ដើមសរសេរ : 23.07.2022