ទីក្រុងសេអ៊ូលជាទីក្រុងដែលល្បីល្បាញមួយនៅក្នុងទ្វីបអាសុីដែលស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូងដែលសម្បូរទៅដោយអ្នកជំនួញល្បីៗមិនថាក្មេងថាចាស់សុទ្ធតែមានឥទ្ធិពលខ្លាំងដែលកំពុងតែប្រជែងគ្នាឥតឈប់ឥតឈរអ្នកខ្លះប្រើល្បិចអាក្រក់បំផ្លាញអ្នកដែលល្បីជាងខ្លួនដើម្បីដណ្តើមយកលេខ1វៃគ្នាបាញ់គ្នាដើម្បីតែអំណាចនឹងមាសប្រាក់ទាំងដែលពួកគេមានអ្វីៗគ្រប់យ៉ាងអស់ទៅហើយមិនខ្វល់អ្នកដែលជួបការលំបាកខំធ្វើការចង់ងាប់ដើម្បីយកលុយមកផ្គត់ផ្គង់គ្រួសារពេលខ្លះអត់ឃ្លានផងក៏មិនថា។
ដងវិថីខ្វាត់ខ្វែងសម្បូរទៅដោយឡានទំនើបៗបើកពាសពេញផ្លូវព្រោះពួកគេសុទ្ធតែជាអ្នកមានមានឡានមានផ្ទះមានការងារសមរម្យធ្វើមិនដូចក្មេងប្រុសរាងតូចស្តើងម្នាក់ដែលកំពុងតែដើរដូចជាមនុស្សអស់កម្លាំងណាស់ចឹងសក់ក្បាលសំពីងសំពោងដូចជាមនុស្សទើបតែមកពីហាត់វៃគ្នា កាយតូចប្រឹងដើរទាំងអស់កម្លាំងស្ទើរសន្លប់ទៅហើយខោអាវរញ៉េរញ៉ៃអមជាមួយសក់ក្បាលគ្មានសណ្តាប់ធ្នាប់ផងធ្វើឲ្យមនុស្សមួយចំនួនដើរកាត់នាំគ្នារត់ឆ្ងាយមិនហ៊ាននៅជិតព្រោះគិតថាក្មេងប្រុសនេះប្រហែលជាអ្នកសុំទានទើបដើរដល់កន្លែងមនុស្សទាំងអស់នោះតែងតែរត់ចេញពីខ្លួនរហូត
ពួកគេមិនដឹងទេថានៅក្រោយរូបរាងអាក្រក់នេះរាងតូចជាក្មេងប្រុសដែលស្រស់ស្អាតទាំងរូបរាងទាំងមុខមាត់សូម្បីតែស្រីៗមួយចំនួនសុំចេញផងបើកុំតែរាងតូចស្លៀកពាក់មិនសមរម្យទេកុំអីលង់បាក់ស្រិបៗទៅហើយ។Skip
ងាកមកមើលផ្ទះតៀមមួយខ្នងដែលនៅមិនឆ្ងាយពីទីក្រុងមិនបុ៉ន្មាននោះទេបើមើលតាមសភាពផ្ទះមិនជាធូរធារបុ៉ន្មានដែរ
តុក~~
“ចាំតិចទៅហើយ..!!"សំឡេងក្មេងស្រីដែលជាម្ចាស់ផ្ទះក៏ប្រញាប់ដោះអាវអៀមរបស់ខ្លួនចេញគិតថាធ្វើម្ហូបចាំបងប្រុសខ្លួនទៅហើយក៏ឮសំឡេងគោះទ្វារទើបប្រញាប់ចេញទៅបើកតែក៏ត្រូវភ្ញាក់ផ្អើលពេលអ្នកដែលគោះមិញនេះជាអ្នកណាសំខាន់មកទាំងសភាពមើលមិនយល់ទៀត
“បងប្រុស..!!"នាងលាន់មាត់ភ្ញាក់តែក៏រហ័សទៅជួយទប់លំនឹងពេលឃើញគាត់រកដួលហើយក៏យកមកឲ្យអង្គុយលើកៅអីតូចមួយ
YOU ARE READING
My baby private ❤️
Short Storyត្រឹមតែជាក្មេងបម្រើឲ្យគេដើម្បីយកលុយមកចិញ្ចឹមគ្រួសារតែបុ៉ណ្ណោះមិនដែរចង់បានដំណែងជាសំណព្វចិត្តរបស់នាយឡើយ ព្រោះខ្លួនមិនចង់ពាក់ព័ន្ធជាមួយពពួកម៉ាហ្វៀកាប់ចាក់អីអស់នេះជាពិសេសគឺនាយ មីន ស៊ូហ្គា ជាម៉ាហ្វៀដែលឈាមត្រជាក់បំផុតនាយប្រើអំណាចដើម្បីមកសង្កត់ខ្លួនឲ្យនៅក្...