ស៊ូហ្គាចំណាយពេលអស់តែបុ៉ន្មានម៉ោងក៏បើកឡានមកដល់ប៊ូសាននៅពេលល្ងាចបន្តិច គាប់ជួនគេត្រូវទៅទទួលអ្នកម៉ាក់នៅប្រលានយន្តហោះផងទើបបើកកាត់ហាងខោអាវដែលជីមីននិងជីវ៉ុនមកទើបភ្នែកវ័យក្រវាសឃើញរាងតូចបន្តិចតែក៏ឃើញមិនសូវច្បាស់ព្រោះអ្នកម្ខាងទៀតដើរចូលក្នុងហាងបាត់ទៅហើយ។
“ជីមីន..!!"ស៊ូហ្គាឧទានហៅឈ្មោះអ្នកដែលខ្លួនតែងតែនឹករលឹកមករហូតទោះមិញនេះឃើញមិនច្បាស់តែគេមានអារម្មណ៍ថាមនុស្សម្នាក់នោះគឺជាជីមីនប្រាកដណាស់
“ឃើញអ្នកណាមែនទេស៊ូ?..!!"ស៊ឺរៀលសួរឡើងពេលឃើញទឹកមុខភាំងៗរបស់អ្នកជាគូរដណ្តឹង
“នាងចាំនៅក្នុងឡានសិនហើយ..បន្តិចទៀតខ្ញុំមកវិញ..!!"មិនចាំឲ្យអ្នកម្ខាងទៀតឆ្លើយទាន់នាយសង្ហាក៏ប្រញាប់ចេញពីក្នុងឡានដើរទៅរកហាងលក់សម្លៀកបំពាក់មួយដែលខ្លួនបានឃើញដូចជាជីមីនយ៉ាងចឹងគឺដូចបេះបិទទើបអត់នឹងដើរតាមមិនបានសំខាន់ឃើញចូលទៅជាមួយនឹងមនុស្សប្រុសម្នាក់ទៀត។
“អេ៎..ស៊ូ!!"នាងក្រមុំរកសួរមិនទាន់នាយក៏ចេញទៅបាត់មើលទៅដូចជាប្រញាប់ដល់ហើយ។
“មីនដើរមើលតាមសម្រួលទៅ ត្រូវចិត្តមួយណាអាចប្រាប់ខ្ញុំបាន..!!"នាយសង្ហានិយាយឡើងទាំងស្នាមញញឹមមិនឈប់ដាក់រាងតូចចំណែកជីមីននៅឈរអេះអុយធ្វើមុខជូរកុញព្រោះមិនទម្លាប់នឹងស្ថានភាពបែបនេះហើយខ្លួនក៏មិនដឹងជ្រើសរើសអាណាទុកអាណីផងដែរបើវាសុទ្ធតែស្អាតៗទាំងអស់នឹង
“មើលអានេះទៅស្អាតទេ..មើលចុះសមនឹងឯងណាស់!!"ដោយឃើញកាយវិការជីមីនរាងអេះអុយជីវ៉ុនក៏ដើរទៅយកអាវពណ៍សមួយដែលមានខ្សែសំយុងត្រឹមកចុះមកមើលទៅវាស្អាតម្យ៉ាងដែលពេលដាក់មកល៎ជាមួយនឹងជីមីនរឹតតែស្អាតទើបអត់នឹងលាន់មាត់សរសើរមិនបាន
“អឺ..ខ្ញុំថាវាក៏ស្អាតដែរតែមើលទៅវាថ្លៃណាស់!!"មីននិយាយទាំងទឹកមុខញឹមៗដាក់នាយទាំងមិនសមព្រោះតាមមើលតម្លៃអាវរាងថ្លៃដែរចុះនៅខោទៀតនោះមិនថ្លៃជាងនឹងហើយទេហេស៎ទើបមានកូនចិត្តរាងរអៀសខ្លួនបន្តិចទោះបីនាយអះអាងថាជាអ្នកចេញឲ្យតែនៅតែគិតថាវាមិនសមដដែរ
YOU ARE READING
My baby private ❤️
Short Storyត្រឹមតែជាក្មេងបម្រើឲ្យគេដើម្បីយកលុយមកចិញ្ចឹមគ្រួសារតែបុ៉ណ្ណោះមិនដែរចង់បានដំណែងជាសំណព្វចិត្តរបស់នាយឡើយ ព្រោះខ្លួនមិនចង់ពាក់ព័ន្ធជាមួយពពួកម៉ាហ្វៀកាប់ចាក់អីអស់នេះជាពិសេសគឺនាយ មីន ស៊ូហ្គា ជាម៉ាហ្វៀដែលឈាមត្រជាក់បំផុតនាយប្រើអំណាចដើម្បីមកសង្កត់ខ្លួនឲ្យនៅក្...