ភាគទី23 : ស្រឡាញ់តែមិនអាចក្បែរ

643 61 1
                                    


  ដោយខ្លាចនាងទៅប្រាប់ចៅហ្វាយធំឲ្យដេញខ្លួនចេញពីការងារទើបថេយ៉ុងសម្រេចចិត្តទទួលយកថាសស្រារួចដើរសំដៅទៅកាន់តុរបស់ពួកប្រុសៗមួយក្រុមនោះទាំងក្នុងចិត្តភ័យញាប់ញ័រខ្លាចពួកនោះចង់លូកលាន់គេដូចពួកអ្នកមុនៗទើបចេះតែភ័យចំណែកមុខឡើងស្វាយអស់ទៅហើយ

“អឺ..លោកនេះជាស្រាដែលលោកបានហៅ!!បើអស់ការហើយខ្ញុំសុំទៅសិនហើយ..!!"ក្រោយពីដាក់ថាសស្រាលើតុរួចនាយតូចក៏ប្រុងដើរចេញទៅវិញតែក៏ត្រូវបុរសមាឌធំជាងគេមានសាក់ត្រង់ដៃឡើងពេញរហ័សចាប់ដៃថេយ៍ជាប់មិនឲ្យទៅមិនតែបុ៉ណ្ណឹងនៅពោលពាក្យសម្តីនិយាយឡើងមករឹតតែធ្វើឲ្យរាងតូចចាប់ផ្តើមមិនស្រួលនៅក្នុងចិត្ត

“ឈប់សិនមើល..!!យើងមិនទាន់បានប្រាប់ឯងឲ្យទៅវិញឯណា?ប្រញាប់តែទៅ...នៅកំដរពួកបងសិនទៅមើល ចាំពួកបងឲ្យលុយធីបឲ្យច្រើនៗ!!ហាសៗ..!!"បុរសនោះនិយាយឡើងទាំងសើចសប្បាយរួចងាកមកមើលគ្នារបស់វាហើយពួកគេក៏នាំគ្នាសើចដូចពពួកមនុស្សរោគចិត្តទើបជាហេតុធ្វើឲ្យថេយ៍ចាប់ផ្តើមភ័យបន្ថែមទៀតនាយតូចខំរើដៃចេញពីការចាប់របស់បុរសម្នាក់នោះតែវាមិនបានផលព្រោះកម្លាំងខ្លួនតិចជាងគេឆ្ងាយណាស់។

“ជុប៎ៗ..លោកបងមើលទៅក្មេងប្រុសនេះស្អាតណាស់ចង់ស្អាតលើសពីមនុស្សស្រីដែលនៅក្នុងក្លឹបទៀត..បើបានស៊ីចុកមិនដឹងល្អបុ៉ណ្ណាទេ មែនទេគ្នាយើង!!"ប្រុសម្នាក់រាងក្មេងជាងគេក្នុងចំណោមគ្នាវាប្រាំនាក់និយាយឡើងទាំងកែវភ្នែកសម្លឹងទៅកាន់នាយតូចមិនដាក់មិនភ្នែករួចងាកមកឲ្យភ្នែកគ្នាវាបន្តិចដូចជាមានគំនិតអាក្រក់ចង់ធ្វើបាបរាងតូចច្បាស់ណាស់។

“ហឹកៗ..ខ្ញុំសុំអង្វរដោះលែងខ្ញុំទៅ!!ខ្ញុំគ្រាន់តែជាក្មេងរត់តុធម្មតាៗតែបុ៉ណ្ណោះតែបើលោកចង់សប្បាយក៏ទៅរកពួកស្រីៗអស់នោះទៅ..អ្ហឹក!!"ថេយ៍និយាយទាំងទឹកភ្នែកចាប់ផ្តើមស្រក់ចុះមកនាយតូចនិយាយអង្វរពួកគេឲ្យដោះលែងខ្លួនទាំងគ្មានសង្ឃឹមថាអាចរត់ពីកណ្តាប់ដៃពួកវាបានតែក៏ប្រឹងនិយាយក្រែងល៎ពួកគេចិត្តទន់តែគិតឬថាពួកបងធំបងតូចនឹងជាមនុស្សចិត្តព្រះគិតខុសហើយ ពួកវាមិនត្រឹមតែមិនស្តាប់ការអង្វរករបស់ថេយ៍នោះទេបុរសដែលជាមេគេក្នុងចំណោមនោះញញឹមចុងមាត់ឡើងមករួចរហ័សអូសដៃនាយតូចចេញពីចំណោមមនុស្សដែលកំពុងរាំលេងញាក់ខ្លួនតាមចង្វាក់ភ្លេងមិនខ្វល់នឹងសំឡេងស្រែកឲ្យជួយរបស់នាយតូចឡើយ។

My baby private ❤️Where stories live. Discover now