ពីរនាក់បងប្អូននាំគ្នាអង្គុយផឹកផងជជែកគ្នាផងឡើងពាក់កណ្តាលយប់នៅមិនទាន់ឈប់ទៀតទាំងម្នាក់ៗទន់ករាងខ្លួនទៅហើយក៏នៅមានកម្លាំងផឹកបន្តទៀតដែរ។“បានហើយលោក..ឈប់ផឹកទៅមើលចុះស្រវឹងឡើងទន់ភ្នែកអស់ទៅហើយ..!!"ដោយឃើញពិបាកភ្នែកពេកមីននីក៏និយាយហាមនាយដោយទប់ដៃគេជាប់ពេលឃើញស៊ូហ្គារកផឹកស្រាបន្តទៀតពីដំបូងថាអត់សូវចូលចិត្តផឹកស្រាទេដល់ពេលជាតិស្រាចូលខ្លួនលើកក្អឹកៗដូចផឹកទឹកធម្មតាទៅហើយ
“ហ្អឹម..!!"ស៊ូហ្គាមិននិយាយអីតែក៏ព្រមទម្លាក់កែវស្រាចុះស្រវាអោបក្មេងតូចដែលអង្គុយពីលើភ្លៅជាប់ថែមទាំងឆ្លៀតថើបអញ្ចឹងកសខ្ចីតិចៗដូចជាជីមីនជាថ្នាំបន្សាបស្រាចឹង
“ហ្យុងហា៎..កុំមកស្វីតនៅមុខខ្ញុំពេក..អាណិតប្អូនដែលនៅSingleផង..!!"ជុងគុកដែលស្ងាត់ជាយូរព្រោះអាឡែងតែផឹកទឹកភេស្ជជះដើម្បីបំបាត់ភាពស្រវឹងព្រោះវាងាយស្រួលក្នុងការបើកឡានទៅផ្ទះវិញខ្ជិលតេប្រាប់អ្នកផ្ទះឲ្យមកយកខ្លាចឮដល់អ្នកម៉ាក់អង្គុយទេសនាមួយយប់ដល់ព្រឹកឥឡូវហើយ
“កុំចេះ..រឿងយ-យើង..!!"នាយនិយាយតែប៉ុនែកក៏ទន់កសន្លប់បាត់មាត់ឆឹងខ្ទប់មុខនឹងកញ្ចឹងកជីមីនជាប់
“លោក..លោកស៊ូហ្គា!!ដឹងខ្លួនឡើង..!!"រាងតូចស្តើងប្រឹងទះមុខស្រស់សង្ហាតិចៗដើម្បីឲ្យនាយភ្ញាក់តែគ្មានប្រយោជន៍ព្រោះនាយសន្លប់ស្អាតបាត់ទៅហើយ
“អ៊ោវ..សន្លប់បាត់..!!"ជុងគុកធ្វើភ្នែកមីៗសម្លឹងមើលទៅស៊ូហ្គាទាំងទឹកមុខចង់អស់សំណើចនឹងហើយគេប្រាប់ឲ្យផឹកតិចៗអត់ជឿទេលើកផឹកយកៗដូចស្រានឹងឆ្ងាញ់ណាស់ចឹងដល់ពេលសន្លប់អំពុលទុក្ខដល់នាយដែលត្រូវអ៊ាវស៊ូហ្គាទៅដាក់ឡានដដែល។
“ហ្ហើយ..ធន់គ្រាន់បើ..អ្ហឹស!!"នាយកម្លោះនិយាយត្អូញត្អែរពេលយកស៊ូហ្គាមកដាក់ក្នុងឡានរួច នេះសំណាងហើយដែលខ្លួនមានសាច់ដុំធំៗនឹងកម្លាំងខ្លាំងអាចលើករាងក្រាស់បានមិនចឹងស៊ូហ្គាបានដេកនៅក្នុងហាងគេមិនខានទេ។
“ឯងចេះបើកឡានទេ..!!"ជុងគុកសួរទៅជីមីនដែលកំពុងលើកដាក់ស៊ូហ្គាឲ្យគេងឲ្យស្រួលបួលសិនពេលឮនាយកម្លោះជុងគុកសួរមកក៏ក្រវីលក្បាលតិចៗប្រាប់ថាមិនចេះទេព្រោះមិនដែលធ្លាប់មានឡានជិះដូចគេមិចនឹងអាចចេះបើកបាននោះ
YOU ARE READING
My baby private ❤️
Short Storyត្រឹមតែជាក្មេងបម្រើឲ្យគេដើម្បីយកលុយមកចិញ្ចឹមគ្រួសារតែបុ៉ណ្ណោះមិនដែរចង់បានដំណែងជាសំណព្វចិត្តរបស់នាយឡើយ ព្រោះខ្លួនមិនចង់ពាក់ព័ន្ធជាមួយពពួកម៉ាហ្វៀកាប់ចាក់អីអស់នេះជាពិសេសគឺនាយ មីន ស៊ូហ្គា ជាម៉ាហ្វៀដែលឈាមត្រជាក់បំផុតនាយប្រើអំណាចដើម្បីមកសង្កត់ខ្លួនឲ្យនៅក្...