ភាគទី44 : ដឹងការពិត!!

825 76 10
                                    


“ហាស៎..!!"គ្រាន់តែឮបែបនេះភ្លាមទឹកមុខស៊ូហ្គាក៏ធ្លាក់ចុះភ្លាមហើយងាកទៅមើលលោកតាផាកដែលពេលនេះគាត់ក៏កំពុងតែធ្វើទឹកមុខឆ្ងល់ៗព្រោះមិនបានដឹងរឿងអីនោះឡើយ ឆ្លៀតពេលនេះទើបនាយក្រាស់ងាកមកសុំគាត់ដើម្បីចេញទៅក្រៅជួបពីរនាក់ម៉ែកូននោះសិន ហើយរាងចំណាស់ក៏មិនបានហាមព្រោះឃើញថាស៊ូហ្គារាងរឹងមាំជាងមុនចឹងក៏អនុញ្ញាតឲ្យគេទៅចុះ។

“ពេលនេះពួកគេមកដល់ណាហើយ?"ស៊ូហ្គាងាកមុខមកសួរឌីនបន្ទាប់ពីចាកចេញពីផ្ទះលោកតាផាករួច

“គឺជិតមកដល់ទីនេះហើយ..ព្រោះពេលខ្ញុំដើរទៅផ្សារនៅម្តុំនេះក៏ប្រទះពួកគាត់តែម្តង..!!"ឌីននិយាយទាំងភ័យជំនួសអ្នកជាចៅហ្វាយតែបើមើលទៅស៊ូហ្គាវិញគេបែរជាមិនបានភ័យអីសូម្បីបន្តិច នេះគាត់មិនភ័យខ្លាចរទេះភ្លើងបុកគ្នាទេហ្អេស៎?

“ចុះចៅហ្វាយចង់ធ្វើអីបន្តទៀតទៅ?"ស៊ូហ្គាផ្អាកដំណើរពេលឮសំណួរដែលនាយជំនិតបានសួរទើបងាកមកមើលមុខរបស់ឌីនបន្តិចទាំងកំពុងតែគិតអ្វីមួយបន្ទាប់មកក៏ដើរទៅណាក៏មិនដឹងរកតែឌីនស្រែកសួរមិនទាន់។

“ចៅហ្វាយ!! ចៅហ្វាយចង់ទៅណានឹងផ្លូវនោះទៅសមុទ្រតើ?"

------------

កាត់មកខាងជីមីនវិញបន្ទាប់ពីរង់ចាំយកត្រីពីលោកពូអ្នកនេសាទហើយក៏ដើរត្រឡប់ទៅផ្ទះខ្លួនវិញ នៅតាមផ្លូវមានមនុស្សមិនសូវច្រើនឡើយព្រោះពួកគេសុទ្ធតែមានការងារធ្វើរៀងៗខ្លួនមិនសូវមានពេលនៅផ្ទះឡើយនេះហើយគឺជាជីវិតអ្នកស្រុកស្រែនោះ។

មីនដើរបណ្តើរបណ្តែតអារម្មណ៍បណ្តើរតាមខ្យល់
ត្រជាក់ៗដែលបក់តិចៗធ្វើឲ្យមានអារម្មណ៍ថាស្រស់ថ្លានៅក្នុងចិត្តជាខ្លាំងនេះបើមានស៊ូហ្គានៅជាមួយមិនដឹងថាល្អបុ៉ណ្ណានោះទេ គិតដល់ត្រឹមនេះជីមីនក៏ប្រញាប់បន្ថែមល្បឿនក្នុងការដើរដើម្បីឲ្យឆាប់បានដល់ផ្ទះព្រោះបារម្ភខ្លាចស៊ូហ្គាឈ្លោះគ្នាជាមួយលោកតា ព្រោះពួកគាត់ពុងតែមិនត្រូវគ្នាស្រាប់ផង មិនស្រួលលោកតាធ្វើបាបស៊ូហ្គាអោយឈឺម្តងទៀតផងក៏មិនដឹងទើបប្រញាប់ដើរអោយលឿនដើម្បីឲ្យឆាប់ដល់ផ្ទះ។

My baby private ❤️Where stories live. Discover now