ភាគទី28 : ឆាប់លែងចៅយើងភ្លាម!!!

604 56 2
                                    


“មីន..ជីមីន!!នេះឯងមកវិញហើយហេស៎?"ជីវ៉ុនភ្ញាក់ផ្អើលជាខ្លាំងពេលចេញពីក្នុងផ្ទះវិញបានឃើញរាងតូចនៅពីមុខបែបនេះទើបអារម្មណ៍នឹកនារុញច្រានឲ្យនាយក្លាហានរត់ទៅអោបក្រសោបរាងតូចចូលមកក្នុងរង្វង់ដៃរីឯអ្នកដែលត្រូវគេអោបហាក់ភាំងតែក៏មិនជំទាស់គ្រាន់តែមិនអោបតបវិញចំណែករាងចំណាស់ដែលឈរនៅម្ខាងសម្លឹងមើលមកទាំងទឹកមុខញញឹមជាប់ព្រោះជាអ្វីដែលគាត់ត្រូវការខុសដាច់តែបុរសម្នាក់ដែលឈរមើលពួកគេអោបគ្នាពីចម្ងាយទាំងខាំធ្មេញគ្រឺតគ្រត់យកអណ្តាតទល់ថ្ពាល់ទាំងប្រឹងទប់កំហឹងដែលមាននៅក្នុងទ្រូងកុំតែយល់ដល់មនុស្សចាស់ដែលនៅចំពោះមុខមិនចឹងទេអាម្នាក់នឹងប្រាកដជាបានបែកមាត់ម្តងទៀតមិនខានទេហ៊ានណាស់ហ៊ានមកអោបមនុស្សរបស់គេផង។

“អឺ..ខ្ញុំថាបានហើយខ្ញុំថប់ដង្ហើមណាស់!!"ជីមីន

“អ៎..យើងសុំទោសផងមិញច្រឡំអោបឯង..ហ្ហឹសៗ តែឯងមកវិញមានកើតអីឬអត់?ហើយអាម្នាក់នោះមានធ្វើបាបឯងទេ?"នាយកម្លោះសួរឡើងទាំងចាប់រាងតូចបង្វិលចុះឡើងដើម្បីមើលក្រែងមានរបួសដែលបន្សល់ពីការធ្វើបាបរបស់ស៊ូហ្គាទើបគេបារម្ភហើយពាក្យដែល
ជីវ៉ុនសួរទៅជីមីនជាហេតុធ្វើឲ្យលោកតាផាកឆ្ងល់ឡើងមក

“អ្នកណាធ្វើបាបអ្នកណា?នេះចៅមីនត្រូវគេធ្វើបាបហេស៎?"គាត់សួរឡើងទាំងសម្លឹងមើលទៅពួកគេដើម្បីចង់បានចម្លើយ

“គ-គឺមិនមានអ្នកណាធ្វើបាបខ្ញុំទេ!!ជីវ៉ុនគេគ្រាន់តែនិយាយលេងតែបុ៉ណ្ណោះ មែនទេជីវ៉ុន?"

“អ៎ បាទមែនហើយ!!"នាយកម្លោះនិយាយឲ្យតែរួចពីមាត់ទោះបីវាមិនមែនជារឿងពិតតែដោយសារឃើញរាងតូចធ្វើសញ្ញាឲ្យជួយលាក់ទើបនាយនិយាយបែបនេះ។

“ហ្អឹម..មិនអីទេចឹង!!តាក៏សប្បាយចិត្តដែរដែលចៅមិនកើតអីនោះ!!"ទោះបីជាមិនសូវជឿនឹងអ្វីដែលពួកគេបាននិយាយក៏គាត់មិនអាចសួរជីកឫសជីកគល់ឡើយមានតែញញឹមដែលចៅប្រុសមិនកើតអីហើយត្រឡប់មកវិញដោយរីករាយបែបនេះ

“ហេ៎..ចុះអ្នកណាគេឈរនៅមុខរបងនឹង?"សំឡេងរបស់លោកតាផាកនិយាយឡើងទើបគ្រប់គ្នាងាកសម្លឹងមើលទៅកាន់មនុស្សមាឌមាំដែលកំពុងតែឈរយ៉ាង
កណ្តោចកណ្តែងតែម្នាក់ឯងព្រោះគ្មានអ្នកណាគេចាប់អារម្មណ៍ទើបតែរាងចំណាស់ងាកឃើញទើបលាន់មាត់សួរបែបនេះ។

My baby private ❤️Where stories live. Discover now