ភាគទី35 : លាក់បាំង

440 42 0
                                    

“លោក ហេសិន ឌីហ្វិក!!"ឌីនហៅឈ្មោះអ្នកដែលទើបនឹងមកទាំងបើកភ្នែកធំៗមិនជឿនឹងភ្នែកថាជានាយឡើយ ក្រែងគេទៅចូលរួមពិធីរៀបការចៅហ្វាយហេស៎មិចក៏មកនៅទីនេះទៅវិញ។

“លោកជាអ្នកណា? ហេតុអីក៏ស្គាល់លោកមីនដែល?"មិនចាំបាច់ឲ្យបងប្រុសជាអ្នកសួរនាងតូចស៊ីជូក៏លូកមាត់សួរមុនព្រោះសុខៗគេមកនិយាយថានឹងជូនទៅជួបនឹងនាយក្រាស់ទើបឆ្ងល់ថានាយប្រហែលត្រូវជាអ្វីនឹងលោកមីនហើយ។

“ខ្ញុំហេស៎..? ខ្ញុំត្រូវជាមិត្តមួយពាន់ឆ្នាំរបស់វាដូចនេះ
ប្រាកដជាស្និតនឹងគ្នាហើយ មែនទេឌីន!!"នាយកម្លោះរូបសង្ហាកូនកាត់អឺរ៉ុប-កូរ៉េនិយាយឡើងទាំងទឹកមុខញញឹមស្រស់មិនរលុបដាក់បងប្អូនទាំងពីររួចហើយក៏ងាកមកញាក់ចិញ្ចើមដាក់នាយជំនិតយ៉ាងច្រឡើមបំផុត..

“បើលោកជាមិត្តរបស់គាត់ប្រាកដជាដឹងថាលោក
មីនពេលនេះនៅឯណាហើយ..មែនទេ?"ស៊ីជូសួរបន្តទាំងដែលជីមីននៅស្ងៀមរង់ចាំស្តាប់ដូចគ្នា

“ខ្ញុំដឹងតើ..!!តែហេ៎..មើលទៅអ្នកទាំងពីរដូចជាស្គាល់
អាស៊ូដែលមិចក៏មិនដឹងថាថ្ងៃនេះវារៀបការ-អឹម..!!"នាយសង្ហាមាត់រអិលនិយាយមិនទាន់ចប់ផងក៏ត្រូវឌីនយកដៃមកខ្ទប់មាត់ជាប់មិនឲ្យនិយាយបន្តទៀតមិនចឹងជីមីនប្រាកដជាដឹងរឿងអស់ហើយ។

“អឺ..ការពិតចៅហ្វាយគាត់ត្រូវទៅក្រៅប្រទេសដើម្បីទៅមើលការងារនៅទីនោះមួយសប្តាហ៍ទៀតហ៎ ទើបគាត់មកវិញបើអ្នកប្រុសចង់ជួបគាត់ចាំខ្ញុំខលវិដេអូទៅគាត់ឲ្យ..!!"ឌីនព្យាយាមញញឹមតិចៗដើម្បីកុំឲ្យគេចាប់បានថាកុហក ទាំងដៃកំពុងតែខ្ទប់មាត់នាយកម្លោះហេសិនមិនលែង។

“មិនបាច់ទេ..!!ខ្ញុំមិនមានការអីសំខាន់ដែលមិនចាំបាច់តេទៅរំខានគេទេ..បើចឹងខ្ញុំសុំទៅវិញសិនហើយ!!"មីនញញឹមតិចៗលើផ្ទៃមុខដែលក្រៀមស្រពោនពេលដែលលឺថាស៊ូហ្គាមិនបាននៅទីនេះ ទើបមិនចង់ទៅរំខានអ្នកណាគេច្រើនទៀតទើបនាំខ្លួនចេញទៅវិញទាំងទឹកមុខស្រពាប់ស្រពោនជាខ្លាំងព្រោះមិនបានជួបនាយដូចការរំពឹងទុកឡើយ។

“បងប្រុសចាំខ្ញុំផង..!!"ស៊ីជូស្រែកឡើងពេលឃើញអ្នកជាបងដើរចេញទៅបាត់មុនខ្លួនទើបរូតរះរត់តាមពីក្រោយ។ ក្រោយពីជីមីននិងស៊ីជូចេញទៅផុតទើប
ឌីនព្រមលែងដៃដែលខ្ទប់មាត់នាយកម្លោះកូនកាត់ឲ្យមានសេរីភាពវិញ

My baby private ❤️Where stories live. Discover now