ភាគទី15 :ស្អប់រហូតដល់មិនចង់ឃើញមុខ

890 72 2
                                    

  “លោកកំពុងតែធ្វើអី?"ជីវ៉ុននិយាយឡើងទាំងក្តាប់ដៃណែនប្រឹងទប់កំហឹងរបស់ខ្លួនមិនឲ្យវ៉ៃមនុស្សប្រុសម្នាក់នេះឡើយមិញនេះគេឃើញ ឃើញទាំងអស់ថាប្រុសម្នាក់នេះចាប់ថើបជីមីនទាំងព្រៃផ្សៃទោះបីជារាងតូចប្រឹងជំទាស់យ៉ាងណាក៏ដោយទើបគេអត់នឹងខឹងចិត្តមិនបាន។

ចំណែកជីមីនវិញក្រោយពីនាយលែងឲ្យមានសេរីភាពហើយក៏ទម្លាក់ខ្លួនទៅលើស្មៅទាំងអស់កម្លាំងរលីងក្រោយពីត្រូវគេនិយាយផ្លែផ្កាឲ្យនឹងត្រូវនាយញាំញីរាងកាយទៀតពេលនេះគ្មានកម្លាំងសូម្បីតែងើបមុខមើលពួកគេឈ្លោះគ្នាឡើយ។

“មិនមែនជារឿងរបស់ឯងឡើយ ចេញទៅកុំមកចេះដឹង!!"ស៊ូហ្គាឈរឡើងហំឆ្លើយបកទៅវិញទាំងប្រឹងទប់កំហឹងព្រោះអាម្នាក់នឹងហើយដែលនាយបានជួបនៅឯហាងលក់ខោអាវលើកមុននោះពេលនេះមកធ្វើចេះដឹងរឿងនាយទៀតចង់មានរឿងមែនទេ។

“មិនមែនជារឿងរបស់ខ្ញុំ!តែអ្នកដែលលោកកំពុងតែធ្វើបាបជាមិត្តរបស់ខ្ញុំដូចនេះខ្ញុំត្រូវតែចេះដឹងហើយ !!"នាយកម្លោះនិយាយរួចក៏រហ័សដើរទៅលើកមីនឲ្យងើបឡើងទាំងកាយវិការយកចិត្តទុកដាក់បំផុតជាហេតុធ្វើឲ្យស៊ូហ្គាខាំធ្មេញគ្រឺតគ្រតអត់នឹងមួម៉ៅក្តៅទ្រូងមិនបានអាម្នាក់នោះជាស្អីបានជាហ៊ានមកប៉ះមនុស្សរបស់គេបែបនេះ។

“ពួកយើងទៅវិញទៅ!!"មីននិយាយឡើងទាំងទឹកមុខស្រពោនសម្លឹងមើលទៅជីវ៉ុនទាំងអង្វរកដើម្បីកុំឲ្យនាយបង្កររឿងអីពេលឃើញកែវភ្នែកនាយកម្លោះសម្លឹងមើលទៅកាន់ស៊ូហ្គាមិនព្រិចសោះ

ក្រោយឃើញទឹកមុខរាងតូចមិនស្រួលគេក៏ខំប្រឹងរង្ងាប់អារម្មណ៍វិញព្រោះមិនចង់ឲ្យជីមីនមានអារម្មណ៍មិនល្អរួចក៏គ្រារាងតូចនាំត្រឡប់ទៅក្នុងកម្មពិធីវិញតែគិតឬថាអ្នកម្ខាងទៀតព្រមនោះចម្លើយគឺអត់ហើយមិននិយាយច្រើននាយក៏រហ័សដើរយ៉ាងលឿនទាញជីវ៉ុនចេញឆ្ងាយពីជីមីនរួចក៏វ៉ាត់មួយដៃចំថ្គាមយ៉ាងដំណ។

ឌឹប~

“មកណេះ~"ក្រោយដាល់ជីវ៉ុនមួយដៃដួលទៅលើស្មៅហើយក៏រហ័សចាប់ទាញដៃរាងតូចមួយទំហឹងអូសនាំទៅកាន់ឡានទាំងត្រណាត់ត្រណែងព្រោះគ្មានការសហការពីជីមីនតែនាយមិនខ្វល់នៅតែប្រឹងជំនះនាំចូលឡានបើកចេញពីភូមិគ្រឹះកាងក្នុងល្បឿនលឿនបំផុត។

My baby private ❤️Where stories live. Discover now