ភាគទី31 : បំបែកបំបាក់

513 42 2
                                    

#My baby private ✨

“ហេមៗ!!.."

“អុះ..លោកតា!!"ពួកគេបញ្ឈប់ការលេងពេលក្រឡេកឃើញរាងចំណាស់ដើរមកទាំងទឹកមុខស្នើៗទើបធ្វើឲ្យពួកគេទាំងពីរចាប់ផ្តើមមិនស្រួលព្រោះគិតថាគាត់ប្រហែលជាមករករឿងទៀតហើយ

“ចៅមីនចូលក្នុងផ្ទះ តាមានរឿងនិយាយជាមួយលោកមីនបន្តិច!!"

“លោកតាកុំថាឲ្យគេអីខ្ញុំជាអ្នកចង់មកជួយគេដោយខ្លួនឯងទេ..!!"រាងតូចមិនទៅព្រោះគិតថាលោកតាប្រហែលជាចង់ថាឲ្យស៊ូហ្គាហើយ

“ចូលក្នុងផ្ទះទៅតាមិនស្តីឲ្យគេទេ គ្រាន់តែមានរឿងចង់និយាយឲ្យច្បាស់លាស់តែបុ៉ណ្ណោះ!!"គាត់និយាយទាំងសម្លឹងទៅស៊ូហ្គាដែលកំពុងតែឈរនៅជិតជីមីនទាំងក្នុងចិត្តកំពុងមានរឿងជាច្រើនចង់សួរនាយក្រាស់ឲ្យបានច្បាស់នៅថ្ងៃនេះមិនចឹងគាត់ប្រហែលជាសម្រានមិនលក់ឡើយ។

“បាទ~"មីនឆ្លើយតបទាំងចិត្តមិនចង់ទៅព្រោះបារម្ភខ្លាចស៊ូហ្គាត្រូវលោកតាដាក់ទោសតែយ៉ាងណាក៏ត្រូវទៅដដែលព្រោះមិនអាចបដិសេធនឹងសម្តីលោកតាបានឡើយ។

“លោកតាមានរឿងអីនិយាយជាមួយខ្ញុំហេស៎?"ស៊ូហ្គាសួរឡើងកាត់ភាពស្ងប់ស្ងាត់ក្រោយពីជីមីនចេញទៅផុតហើយគាត់មិនព្រមនិយាយអីសោះទើបខ្លួនជាអ្នកផ្តើមសួរមុន

“ទៅរកកន្លែងអង្គុយសិនទៅ!!"គាត់និយាយតែបុ៉ណ្ណឹងក៏នាំខ្លួនដើរទៅរកគ្រែឫស្សីតូចមួយដែលនៅមិនឆ្ងាយពីទីនេះដោយមាននាយក្រាស់ដើរតាមពីក្រោយ

“ខ្ញុំដឹងរឿងរបស់លោកអស់ហើយ!!ហើយក៏ដឹងទៀតថា លោកមីននឹងជិតរៀបការឆាប់ៗនេះទៀត !!ក្នុងនាមជាតារបស់គេម្នាក់ខ្ញុំមិនចង់ឃើញចៅត្រូវឈឺចាប់នោះទេ សង្ឃឹមថាលោកនឹងយល់!!"ពាក្យទាំងបុ៉ន្មានដែលគាត់និយាយមកធ្វើឲ្យស៊ូហ្គាភាំងមិនស្ទើរព្រោះមិនគិតថាគាត់អាចដឹងរឿងក្នុងគ្រួសាររបស់ខ្លួនច្រើនបែបនេះ!!ជាពិសេសរឿងរៀបការអីនោះទៀតទាំងដែលគេខ្លួនឯងមិនទាន់បានយល់ព្រមផងមិចក៏គាត់និយាយថានឹងរៀបការឆាប់ៗនេះទៅវិញ?ឬក៏មាននរណាប្រាប់គាត់ទេដឹង?

“ហឹស..លោកអាចនឹងឆ្ងល់ថាខ្ញុំដឹងរឿងនេះមកពីណា!!តែរឿងនេះវាមិនសំខាន់ទេ អ្វីដែលសំខាន់នោះគឺលោកមីនទុកចៅរបស់ខ្ញុំក្នុងឋានះអ្វី?បើទុកគ្រាន់តែចង់លេងសើចនោះដោះលែងគេទៅ ទុកថាខ្ញុំសុំទៅចុះ!!"ឃ្លាចុងក្រោយគាត់និយាយទាំងទឹកមុខអង្វរកទៅកាន់ស៊ូហ្គាដែលកំពុងតែអង្គុយទាំងទឹកមុខស្នើប្រហែលកំពុងវិលវ៉ល់នឹងសម្តីគាត់ហើយ។

My baby private ❤️Where stories live. Discover now