"យប់មិញគាត់មិនបានមកផ្ទះវិញទេ!!"
"ចុះគេទៅណា?"អ្នកស្រីមីនសួរបន្តទាំងលាយក្តីបារម្ភព្រោះគាត់គិតថាកូនប្រុសឈឺហើយនៅចេញទៅណាផ្តេសផ្តាសទៀតខ្លាចកើតអីឡើងចំពោះគេទៀតនោះគាត់ប្រាកដជាពិបាកចិត្តស្លាប់ហើយកូនប្រុសមានតែមួយផង
"ខ្ញុំអត់ដឹងនោះទេអ្នកមីង!!"នាងក្រមុំអោនមុខចុះបញ្ជាក់ថានាងមិនដឹងពិតមែនព្រោះរាល់ដងស៊ូហ្គាចេញទៅក្រៅបាត់ៗមិនទាំងដែលប្រាប់នាងមួយមាត់ផងមិចនឹងនាងដឹងទៅថានាយទៅកន្លែងណាខ្លះនោះ
"ពង្រត់កូនប្រុសគេទៅបាត់ហើយ!!"សំឡេងមាំពន្លឺឡើងពីខាងលើនាយដើរចុះកាំជណ្តើរមួយកាំៗយ៉ាងសង្ហាទើបនាំខ្លួនមកអង្គុយកៅអីជិតអ្នកជាបងស្រីទុកឲ្យគ្រប់គ្នាដែលនៅរួមតុអាហារជ្រួញចិញ្ចើមឆ្ងល់នឹងពាក្យសម្តីរបស់នាយ
"ឯងនិយាយអីនឹងជីវ៉ុន?កុំមកនិយាយលេងជាមួយនឹងចាស់ទុំណាប្រយ័ត្នតែបាបទៅ..!!"ស៊ឺរៀលងាកមកថាឲ្យប្អូនប្រុសទាំងទឹកមុខមិនពេញចិត្តពេលគេចេះតែនិយាយមិនគិតដល់ចាស់ៗដែលកំពុងអង្គុយឆ្ងល់នឹងពាក្យគេនិយាយចេញមកមិញនេះ
"ខ្ញុំនិយាយពិតមែនណាបងស្រី!! ខ្ញុំមិនបានកុហកពួកគាត់ឡើយព្រោះពេលនោះខ្ញុំក៏នៅទីនោះដែរ..!!"ជីវ៉ុននិយាយទាំងហួសចិត្តនឹងសម្តីអ្នកជាបងមិនបានមើលចុះគាត់ដូចជាកំពុងតែព្យាយាមការពារគេម្នាក់នោះចឹងទាំងដែលគេកំពុងតែក្បត់គាត់នៅពីក្រោយខ្នងទៅហើយនោះ
"បងប្រាប់ថាឲ្យឈប់និយាយទៅជីវ៉ុន!!"ពេលដែលប្អូនប្រុសកំពុងតែព្យាយាមបើកកកាយរឿងដែលនាងកំពុងព្យាយាមលាក់នោះទើបជ្រុលសម្តីស្រែកសម្លុតទៅកាន់ប្អូនមួយទំហឹងក្នុងបំណងកុំឲ្យគេនិយាយតទៅទៀត
"បងការពារគេ?!!ទោះជាដឹងថាគេកំពុងតែក្បត់បងឬ?..ខ្ញុំប្រាប់បងបើគេទាក់ទងអ្នកផ្សេងខ្ញុំមិនថាទេ តែនេះគេកំពុងតែទាក់ទងនឹងមនុស្សដែលខ្ញុំពេញចិត្តដូចគ្នាចឹងខ្ញុំប្រហែលជាមិនអាចជួយលាក់បងបានទៀតនោះទេ !!"ជីវ៉ុននិយាយតបវិញធម្មតាព្រោះមិនចង់ស្រែកសម្លុតដាក់បងស្រីឡើយទើបព្យាយាមរង្ងាប់អារម្មណ៍ខ្លួនឯងកុំឲ្យឆេវឆាវពេលនិយាយរួចក៏ដើរចេញពីតុអារហារទាំងអារម្មណ៍មួម៉ៅពេលអ្នកជាបងទុកអ្នកដទៃសំខាន់ជាងខ្លួនបែបនេះ ។
YOU ARE READING
My baby private ❤️
القصة القصيرةត្រឹមតែជាក្មេងបម្រើឲ្យគេដើម្បីយកលុយមកចិញ្ចឹមគ្រួសារតែបុ៉ណ្ណោះមិនដែរចង់បានដំណែងជាសំណព្វចិត្តរបស់នាយឡើយ ព្រោះខ្លួនមិនចង់ពាក់ព័ន្ធជាមួយពពួកម៉ាហ្វៀកាប់ចាក់អីអស់នេះជាពិសេសគឺនាយ មីន ស៊ូហ្គា ជាម៉ាហ្វៀដែលឈាមត្រជាក់បំផុតនាយប្រើអំណាចដើម្បីមកសង្កត់ខ្លួនឲ្យនៅក្...