~ព្រឹកថ្ងៃថ្មី~
"ហ្អឹម..!!"សំឡេងក្រហឹមពន្លឺចេញពីបបូរមាត់ក្រាស់ដែលទើបភ្ញាក់ពីដំណេកទាំងដែលយប់មិញគេលេងដៃធ្ងន់ខ្លាំងពេក
"ហ្អឹម..ទៅណាបាត់ហើយ..!!"ស៊ូហ្គាក្រោកយ៉ាងលឿនពេលរាវរកជីមីនមិនឃើញនេះរត់ចោលនាយទៀតហើយមែនទេពិតជាខ្លាំងមែននាយលេងដៃស្រាលពេកមែនទេទើបរាងតូចអាចក្រោកបានហើយងើបទៅចោលនាយទៀតពិតជាគួរឲ្យខឹងមែនបើដឹងថាក្រោកមកមិនឃើញជីមីននៅគេងក្បែរបែបនេះយប់មិញគួរតែលេងដៃធ្ងន់ជាងនឹងទើបល្អដល់ថ្នាក់ដើរមិនរួចទើបសមចិត្តនាយ
ស៊ូហ្គាយកកន្សែងមករុំល្វែងក្រោមរួចរហ័សបើកទ្វារចេញទៅរកទឹកផឹកតែក៏ត្រូវញោចស្នាមញញឹមមកវីញពេលឃើញអ្នកដែលខ្លួននឹកនាមិនឈប់កំពុងតែរៀបចំអាហារឲ្យនាយជាស្រេច
"អូយ៎..លោក..!!"ជីមីនភ្ញាក់ស្ទើរជ្រុសចានបាយពីដៃពេលមានដៃមាំសុទ្ធតែសរសៃររវាមលូកមកអោបចង្កេះខ្លួនពីក្រោយ
"ភ្ញាក់អីប្តីខ្លួនឯងតើ..ហ្អឹម..!!"នាយនិយាយទាំងមិនភ្លេចថើបជុំវីញករាងតូចស្រូបយកក្លិនក្រអូបចូលពេញពោះធ្វើឲ្យបរិយាកាសពេលព្រឹកកាន់តែស្រស់ស្រាយពេលមានជីមីននៅក្បែរបែបនេះ
"បានហើយ..ខ្ញុំរៀបចំអាហារឲ្យលោកញុាំអាលទៅធ្វើការ..ដូចនេះឆាប់ទៅងូតទឹកទៅអាលបានញុាំនោះអី..!!"រាងតូចមិនបេះដៃនាយចេញតែក៏ភ្លេចដេញនាយឲ្យទៅងូតទឹកសម្អាតកាយចេញដែរ
"ថ្ងៃនេះយើងមិនទៅធ្វើការទេចង់មានពេលជាមួយសំណព្វចិត្តឲ្យបានច្រើន..!!"ស៊ូហ្គាលែងពីចង្កេះរាងតូចតែក៏ប្តូរដោយទាញជីមីនឲ្យអង្គុយពីលើភ្លៅមាំដើម្បីសម្លឹងមើលទឹកមុខគួរឲ្យស្រឡាញ់របស់អ្នកនៅចំពោះមុខឲ្យកាន់តែច្បាស់ថែមទៀត
"ទោះមិនទៅក៏ត្រូវទៅងូតទឹកចេញដែរមើលចុះស្អុយខ្លួនណាស់..!!"រាងតូចធ្វើជាយកដៃមកបិទច្រមុះរួចងាកមុខចេញធ្វើដូចជាស៊ូហ្គាស្អុយណាស់ចឹងទាំងដែលក្លិនខ្លួនជាបុរសរបស់នាយក្រអូបជាប់ច្រមុះស្ទើរឈ្លក់វង្វេងទៅហើយទោះបីជាមិនទាន់ងូតទឹកចេញក៏ដោយ
"ស្អុយ..?តែឯងកំពុងតែហិតខ្លួនយើងនឹងហេស..!!"រាងក្រាស់ផ្ទុះសំណើចឡើងមកពេលតាមទាន់ជាន់កែងមនុស្សមាត់ខុសពីចិត្តបែបនេះ
YOU ARE READING
My baby private ❤️
Nouvellesត្រឹមតែជាក្មេងបម្រើឲ្យគេដើម្បីយកលុយមកចិញ្ចឹមគ្រួសារតែបុ៉ណ្ណោះមិនដែរចង់បានដំណែងជាសំណព្វចិត្តរបស់នាយឡើយ ព្រោះខ្លួនមិនចង់ពាក់ព័ន្ធជាមួយពពួកម៉ាហ្វៀកាប់ចាក់អីអស់នេះជាពិសេសគឺនាយ មីន ស៊ូហ្គា ជាម៉ាហ្វៀដែលឈាមត្រជាក់បំផុតនាយប្រើអំណាចដើម្បីមកសង្កត់ខ្លួនឲ្យនៅក្...