ភាគទី40 : ចិត្តដាច់

575 53 4
                                    

  #ភាគទី40

“កុំយកដៃដ៏កខ្វក់របស់លោកមកប៉ះខ្ញុំ..ហើយក៏ឆាប់ត្រឡប់ទៅវិញចុះ ខ្ញុំគ្មានអីពាក់ព័ទ្ធនឹងលោកទៀតទេ!! ទុកថារឿងយើងចប់ត្រឹមនេះទៅចុះ.."ស៊ូហ្គាស្ងៀមទ្រឹងមិននិយាយអីក្រៅសម្លឹងមើលទៅជីមីនដែលកំពុងតែយំនៅលើពូកទាំងបេះដូងកំពុងតែឈឺឆៀបៗចង់ទៅលួងដែលតែត្រូវរាងតូចហាមប្រាមទាំងខិតខ្លួនថយក្រោយដូចគេជាមេរោគចឹង

“លោកថ្លង់ឬយ៉ាងមិច!ខ្ញុំប្រាប់ថាឲ្យចេញទៅ..ខ្ញុំមិនចង់ឃើញមុខលោកទេ..ហ៊ឹក!!"មីនស្រែកដេញនាយខ្លាំងៗទាំងទឹកភ្នែកហូរមិនឈប់ ជាហេតុធ្វើឲ្យសំឡេងស្រែកមិញនេះឮទៅដល់លោកតាផាកទើបគាត់ប្រញាប់មកសួរនាំចៅ÷

“ចៅមីន..!ចៅកើតអីមែនទេ? ហើយអ្នកណានៅក្នុងបន្ទប់ចៅនឹង?"រាងចំណាស់គោះទ្វារសួរពីខាងក្រៅមកព្រោះបើតាមសំឡេងដូចជាគេមិនបាននៅតែម្នាក់ឯងឡើយ។

“មិនចេញហ្អេស!បើចឹងទុកឲ្យខ្ញុំជាអ្នកចេញវិញ..!!"មិននិយាយតែមាត់រាងតូចក៏ក្រោកប្រុងដើរទៅបើកទ្វារតែក៏ត្រូវនាយក្រាស់ស្ទុះមកអោបចង្កេះពីក្រោយជាប់មិនតែ
បុ៉ណ្ណោះនៅនិយាយសម្តីខ្សោយៗដូចជាមនុស្សរកកល់ចង់យំ..នេះគេយំហេស៎?

“កុំចេញទៅអី! បើអូនខឹងបងអាចជេរថាស្តី ដាក់ទោសបងបាន..សុំតែម្យ៉ាងកុំដេញបងចេញអី!!"សម្តីខ្សោយៗនិយាយទាំងរកកល់ចង់យំបន្តិចអីបន្តិច គ្រាន់តែឮពាក្យដេញចេញពីមាត់របស់ជីមីន ដឹងទេថាពាក្យពីរម៉ាត់នឹងវាពិតជាធ្វើឲ្យគេខ្លាចណាស់ ខ្លាចថាបាត់បង់ជីមីនទៅ!!នេះហើយជាហេតុធ្វើឲ្យមនុស្សប្រុសដូចជាគេទន់ខ្សោយបែបនេះ។

“ហ៊ឹកៗ..ហឹក បានហើយឈប់មកសម្តែងនៅពីមុខខ្ញុំទៅ! ខ្ញុំហត់ចង់សម្រាក.. ហឹក លោកគួរតែយកពេលនេះទៅមើលថែប្រពន្ធរបស់លោកវិញល្អជាង...ពេលនេះនាងប្រហែលជាចាំមើលផ្លូវលោកផងក៏មិនដឹង!!"

ក្តុក~

គ្រាន់តែឮបែបនេះភ្លាមដៃដែលអោបចង្កេះរាងតូចក៏ប្រលែងដោយឯកឯងពេលដឹងថាជីមីនបានដឹងរឿងនេះហើយ។ ចំណែកមីនក្រោយពីមានសេរីភាពវិញក៏ស្ទុះបើកទ្វារចេញទៅក្រៅទាំងទឹកភ្នែកសស្រាក់ ជាហេតុធ្វើឲ្យលោកតាផាកឆ្ងល់ជាខ្លាំងតែពេលក្រឡេកឃើញស៊ូហ្គានៅក្នុងបន្ទប់ចៅគាត់ ទើបដឹងថាជីមីនយំដោយសារអ្វី។

My baby private ❤️Where stories live. Discover now