ភាគទី38 : ដឹងការពិត

524 56 9
                                    

 
“ខ្ញុំ..ខ្ញុំមិនបានស្អប់ជីវ៉ុនទេ!គ្រាន់តែនៅផ្ទះមានការងារច្រើនត្រូវធ្វើទៀត ទើបប្រញាប់ទៅធ្វើឲ្យហើយ!!"

“ទុកឲ្យអ្នកផ្សេងគេធ្វើទៅ..ចំណែកមីនគេងនៅទីនេះជាមួយខ្ញុំមួយយប់ទៅ..ខ្ញុំមិនចង់នៅម្នាក់ឯងទេ!!!"
ជីវ៉ុននិយាយទាំងទឹកមុខសោកសៅសម្លឹងមើលទៅ
ជីមីនទាំងក្តីអង្វរកព្រោះរាល់ថ្ងៃនេះគេវាឯការទៅហើយ នៅតែម្នាក់ឯងក្នុងភូមិគ្រឹះដ៏ធំមានតែអ្នកបម្រើពីរបីនាក់ គិតទៅមើលថាគេឯការបុ៉នណានោះ។

“គ-គឺខ្ញុំពិតជាមិនអាចសម្រាកនៅទីនេះបានមែន!!សុំទោសផងណា..!!"មីននិយាយបដិសេធទាំងទឹកមុខញឹមៗមិនសមព្រោះដឹងថានាយកម្លោះប្រាកដជាអាក់អនចិត្តតែក៏មិនអាចធ្វើអ្វីបានព្រោះខ្លួនពិតជាមិនអាចធ្វើតាមអ្វីដែលនាយសុំបានឡើយ។

“ហេតុអីក៏មិនបាន!!ឬក៏មីនស្អប់ខ្ញុំដែលជាមនុស្សមានជំងឺសរសៃរប្រសាទ..!!"

“ហាស៎..!!ថា ថាមិចសរសៃរប្រសាទហ្អេស៎..នេះជីវ៉ុន!!"
រាងតូចបើកភ្នែកធំៗស្ទើរមិនចង់ជឿនឹងត្រចៀកខ្លួនឯងថាជីវ៉ុនកើតជំងឺនេះ ។

“ ហ៊ឹស..បើមីនចង់ទៅវិញក៏ឆាប់ទៅៗ..ខ្ញុំមិនហាមឃាត់ទៀតទេ!!" មីននៅស្ទាក់ស្ទើរនៅក្នុងចិត្តតែក៏មិនអាចនៅទីនេះបានយូរឡើយព្រោះមនុស្សកើតជំងឺនេះរាងឆេវឆាវណាស់បើមិនឆាប់ទៅវិញទេខ្លាចថាខ្លួនមិនអាចចេញពីទីនេះរួច ទើបសម្រេចចិត្តចាកចេញទៅទាំងមិនងាកក្រោយឡើយ ទុកឲ្យនាយកម្លោះអង្គុយមើលខ្នងតូចដែលចេញទៅពីក្រោយទាំងទឹកភ្នែកចាប់ផ្តើមស្រក់ចុះមកព្រោះ គេមិនអាចហាមឃាត់ជីមីនឲ្យមកនៅជាមួយខ្លួនបានឡើយ។

“ហ្ហើយ..ហត់ណាស់!! ហ៊ឹស.."ជីមីនរត់ចេញមកក្រៅសម្តៅមកកន្លែងទុកកង់រួចក៏ប្រញាប់យកកង់មកជិះរកត្រឡប់ទៅវិញទៅហើយក៏ត្រូវឈប់ងក់ពេលឃើញឡានទំនើបមួយគ្រឿងមកបើកពាំងពីមុខជាប់មិនឲ្យទៅ រួចអ្នកនៅក្នុងឡានក៏ចេញមកដើរសម្តៅមកកាន់គេទាំងទឹកមុខញញឹមពព្រាយតែក៏មិនអាចសន្មតថាវាជាស្នាមញញឹមរាក់ទាក់ដែល ព្រោះម្ចាស់ឡាននេះគឺជាអ្នកស្រីកាងនឹងឯង។

“មកសួរសុខទុក្ខជីវ៉ុនហ្អេស៎...?"

“អ៎ បាទ..!!គឺលោកតាឲ្យយកផ្លែឈើមកឲ្យ..!!"មីនតបទៅវិញទាំងញញឹមមិនសមពេលឃើញគាត់ដើរក្រឡឹងជុំវិញខ្លួនដូចជាអ្នកវិភាគទៅហើយ មិនតែបុ៉ណ្ណោះនៅញញឹមចំអកឲ្យខ្លួនទៀតថា..

My baby private ❤️Where stories live. Discover now