ភាគទី1:ធ្វើជាសំណព្វចិត្តយើងទៅ

1.8K 150 2
                                    

~ព្រឹកថ្ងៃថ្មី~

ឲ្យតែថ្ងៃថ្មីអ្វីៗក៏ថ្មីដូចគ្នារឿងដែលកើតឡើងកាលពីម្សិលមិញទុកថាបោះចោលវាទៅចុះទោះបីជារលឹកក៏វាគ្មានបានអ្វីមកវីញដែរព្រោះយើងមិនអាចទាញពេលវេលាថយក្រោយទៅកែប្រែវាបានដែលអ្វីដែលល្អគឺបំភ្លេចរឿងទាំងអស់នោះចោលតែបុ៉ណ្ណោះដូចជាជីមីនជាដើមគេតាំងចិត្តបំភ្លេចរឿងអាក្រក់ៗចោលឲ្យអស់ហើយតាំងចិត្តធ្វើការរកលុយផ្គត់ផ្គង់គ្រួសារបន្តវីញព្រោះខ្សែជីវីតខ្លួនវាមិនល្អស្រាប់ទៅហើយដូចនេះកុំយករឿងអាក្រក់ៗទាំងនោះមកដាក់ក្នុងជីវីតទៀតនាំតែគិតម្តងៗឈឺចាប់តែឯងបុ៉ណ្ណោះ។

"សុី..!!បងរៀបចំអាហារពេលព្រឹកឲ្យហើយកុំភ្លេចនៅញុាំយើងផងឮទេ..ចឹងបងទៅធ្វើការហើយ.."រាងតូចច្រឡឹងរហ័សផ្តែផ្តាំប្អូនហើយក៏រហ័សយកកង់កញ្ចាស់របស់ខ្លួនជិះទៅធ្វើការដូចរាល់ដងព្រោះកន្លែងធ្វើការរបស់គេនៅឆ្ងាយគ្រាន់បើទម្រាំតែទៅដល់គឺវាយូរដែលទើបខ្លួនត្រូវក្រោកពីព្រលឹមស្រាលបែបនេះ។

"ហ៊ើយ..គាត់ទៅលឿនម្ល៉េះមិនទាន់បាននិយាយហ្គោតម៉ងនីងផង..!!ចុមយក្សជិតដល់ម៉ោងហើយធ្វើមិចទៅមិនទាន់បានញុាំអីចូលក្រពះផង.."សុីជូខំប្រញាប់អាលបាននិយាយសួស្តីបងប្រុសតែនៅតែមកមិនទាន់គាត់ទៀតដល់ពេលមើលម៉ោងទើបស្រែករកពុទ្ធោចឹងតើបានបងមីនរបស់នាងប្រញាប់ខ្លាំងម្ល៉េះការពិតម៉ោងជិត7ទៅហើយខ្វះតែប្រាំនាទីបុ៉ណ្ណោះទើបទឹកមុខនាងតូចប្តូរមកជាជូរហួចតែបុ៉ននែកដឹងតែបានល្បីឈ្មោះនៅសាលាមិនខានទេនាងសុីអើយ!!!!។

គ្រឹប!!!គ្រឹប!!

សកម្មភាពរបស់បងប្អូនទាំងពីរនាក់ត្រូវបានថតដោយបុរសចម្លែកម្នាក់ដែលកំពុងតែឈរយ៉ាងសង្ហារួចក៏ផ្ញើរូបថតនឹងប្រវត្តិរូបរបស់មនុស្សដែលចៅហ្វាយខ្លួនត្រូវការឲ្យនាយយ៉ាងរហ័សឃើញទេខ្លួនធ្វើការបានលឿនបុ៉ណ្ណាត្រឹមតែមួយយប់រកបានទាំងប្រវត្តិរូបនឹងទីកន្លែងស្នាក់នៅតែបុ៉នែកដឹងតែបានឡើងប្រាក់ខែមិនខានឡើយ។

Skip

ពេលព្រឹកបែបនេះមនុស្សម្នាតែងតែដើរចូលហាងមួយៗដើម្បីញុាំអាហារពេលព្រឹកមុននឹងទៅធ្វើការហើយទើបនៅក្នុងហាងនីមួយៗសម្បូរភ្ញៀវចេញចូលមិនឈប់ចំណែកអ្នកដែលមានមុខងារជាអ្នកយកអាហារឲ្យភ្ញៀវក៏កំពុងតែប្រញាប់ដៃប្រញាប់ជើងដែលខ្លាចមិនទាន់ចិត្តភ្ញៀវនោះនឹងមានរឿង។

My baby private ❤️Where stories live. Discover now