រីង~រីង~
សំឡេងទូរស័ព្ទរោទិ៍ឡើងដាស់អារម្មណ៍នាយកម្លោះដែលកំពុងពពាក់ពពូនគ្នាដូចពស់ជាមួយនឹងស្រីស្នេហ៍មិនខ្ចីទៅលើកគិតតែពីក្តីសុខដែលកំពុងមានតែដល់ពេលវារោទិ៍ខ្លាំងពេកទើបដាច់ចិត្តទទួលទាំងទឹកមុខខឹងសម្បារតេនោះតេមិនចេះក្រែងចិត្តនាយសោះ“អាឡូ..!!ខ្ញុំជុងគុកនិយាយ..!!"នាយក្រាស់និយាយកំបុតៗគ្មានអារម្មណ៍ព្រោះនៅមួម៉ៅមិនទាន់បាត់ទាំងមិនដឹងថាអ្នកតេមកជាអ្នកណាព្រោះប្រញាប់លើកពេកមិនបានមើលលេខនៅអេក្រង់
“គឺយើង..អាចង្រៃយ៍..!!យើងតេឡើងរាប់ម៉ោងមិនគិតលើកទេដល់ពេលលើកមកនិយាយកំហកដាក់យើងទៀតហេស..!!"ស៊ូហ្គាដាក់ម៉ា100ចំៗមិនគេចថាបន្ថយសំឡេងព្រោះវាខឹងៗអាប្អូនជើងល្អនេះខ្លាំងណាស់មិនដឹងធ្វើអីវាទេតេឡើងចង់100ដងទើបលើកទទួលបើនៅជិតនាយវិញប្រាកដជារត់មិនរួចឡើយ
“ហ្យុងស៊ូ..!!"ជុងគុកឧទានហៅបងជីដូនទាំងយកដៃញីសក់ក្បាលបន្តិចមិញនេះភ្លេចមើលលេខទើបភ្លេចខ្លួនបញ្ចេញអារម្មណ៍ខឹងតាមទូរស័ព្ទចៃដន្យប៉ះស៊ូហ្គាមានអីជេរយកៗតែម្តងឡើងចង់ស្ពឹកមុខទៅហើយ
“បើជាយើងយ៉ាងមិច..!!បានហើយឆាប់រៀបចំខ្លួនមកក្រុមហ៊ុនយើងបន្តិចមក..!!"ស៊ូហ្គា
“បាទ..បន្តិចទៀតខ្ញុំទៅដល់ហើយ!!"ជុងគុកទម្លាក់ទូរស័ព្ទចុះងាកមើលស្រីស្រស់ដែលទើបបំពេញតម្រូវការឲ្យនាយរួចមិញនេះទើបយកលុយមួយចំនួនចេញពីក្នុងកាបូបហុចឲ្យនាងទើបស្រីស្រស់រហ័សដើរខ្ទប់ភួយរកមកថើបនាយតែជុងគុកងាកមុខចេញទើបរាងខកចិត្តរួចក៏ដើរតាក់ៗចេញពីក្នុងបន្ទប់ទាំងក្តីអាម៉ាសពេញទំហឹងដឹងហើយថានាយមិនចូលចិត្តឲ្យអ្នកណាមកស្ទាបឬប៉ះមុខដ៏ស្រស់សង្ហារបស់គេឡើយតែនាងនៅតែបំពានទើបចុងក្រោយអាម៉ាសមុខបែបនេះទៅ។
----------
ក្រាក~
“ដៃមានមិចក៏មិនចេះគោះទ្វារ..!!"ចូលមកដល់ភ្លាមក៏ទទួលបានការស្វាគមន៍យ៉ាងចុកឈាមពីម្ចាស់បន្ទប់តែម្តង
“ពុទ្ធោហ្យុង..!!ដូចមិនដែលដឹងពីទម្លាប់ខ្ញុំ..ខ្ញុំឯណាចេះគោះទ្វារមុននឹងចូលទៅគ្រាន់តែបើកហើយដើរចូលមកស្រួលចង់ងាប់ហើយមិនចាំបាច់គោះនាំតែឈឺដៃទទេរ..!!"សំដីនិយាយយ៉ាងលូយគ្មានទើសអ្នកណាព្រោះវាជាការពិតចឹងនាយធ្វើក៏មិនខុសដែលត្រូវទេ
YOU ARE READING
My baby private ❤️
Short Storyត្រឹមតែជាក្មេងបម្រើឲ្យគេដើម្បីយកលុយមកចិញ្ចឹមគ្រួសារតែបុ៉ណ្ណោះមិនដែរចង់បានដំណែងជាសំណព្វចិត្តរបស់នាយឡើយ ព្រោះខ្លួនមិនចង់ពាក់ព័ន្ធជាមួយពពួកម៉ាហ្វៀកាប់ចាក់អីអស់នេះជាពិសេសគឺនាយ មីន ស៊ូហ្គា ជាម៉ាហ្វៀដែលឈាមត្រជាក់បំផុតនាយប្រើអំណាចដើម្បីមកសង្កត់ខ្លួនឲ្យនៅក្...