ភាគទី4:ហួងហែង

1.4K 87 12
                                    


   ទេសភាពនៅតាមមាត់ទន្លេហានជាកន្លែងដែលទាក់ទាញអ្នកធ្វើដំណើរឲ្យមកដើរកំសាន្តលេងនៅពេលពួកគេឈប់សម្រាកពីការងារជាពិសេសនៅពេលល្ងាចអីនឹងសុទ្ធតែមនុស្សដើរលេងមិនចេះខ្វះជាពិសេសគូរសង្សារតែម្តង។ខ្យល់បក់ពីទន្លេនាំមកនូវខ្យល់ត្រជាក់បក់ប៉ះនឹងអ្នកដំណើរធ្វើឲ្យពួកគេមានអារម្មណ៍ល្អអាចរំសាយអារម្មណ៍តានតឹងបានទើបពួកគេជ្រើសមកទីនេះ។

“ហ្ហើយ..មានអារម្មណ៍ស្រស់ស្រាយណាស់..!!"ជីមីននិយាយទាំងយកដៃមកត្រដាងដើម្បីស្រូបយកខ្យល់ត្រជាក់ដែលបក់ប៉ះនឹងខ្លួនរបស់គេ

“មើលទៅឯងដូចជាចូលចិត្តទីនេះណាស់?.."ស៊ូហ្គានិយាយឡើងធ្វើឲ្យរាងតូចងាកមកមើលនាយទាំងញញឹមយ៉ាងស្រស់ដាក់ធ្វើឲ្យបេះដូងដែលកករឹងជាយូរចាប់ផ្តើមរលាយអស់នៅពេលនេះនាយទទួលស្គាល់ថាពេលជួបជីមីនដំបូងបេះដូងនាយក៏ចេះរំគោះរគើលដល់ពេលស្គាល់ជីមីនកាន់តែយូរបេះដូងដែលស្រោបដោយទឹកកកដ៏រឹងនេះក៏ចាប់ផ្តើមរលាយបន្តិចម្តងៗរហូតដល់អស់សល់តែបេះដូងដែលចេះស្គាល់អ្វីដែលហៅថាស្នេហ៍ពិត

“ត្រូវហើយខ្ញុំចូលចិត្តទីនេះណាស់..ព្រោះទីកន្លែងនេះអាចឲ្យខ្ញុំបំបាត់ការស្មុគស្មាញបានហើយថែមទាំងមានអារម្មណ៍ថាខ្ញុំមិនមែនរស់នៅដោយឥតប្រយោជន៍ឡើយ..ខ្ញុំចាប់ផ្តើមគិតថាជីវីតរបស់មនុស្សទាំងអស់សុទ្ធតែមានបញ្ហាហើយពួកគេតែងតែព្យាយាមរត់គេចពីវាដោយគិតថាការរត់គេចគឺជាជម្រើសល្អតែខ្ញុំគិតថាពួកគេគិតខុសហើយការរត់គេចពីបញ្ហាមិនមែនជាដំណោះស្រាយឡើយតែអ្វីដែលល្អគឺនៅចាំដោះស្រាយបញ្ហាទាំងអស់ដោយសមត្ថភាពរបស់យើងមិនថាវាលំបាកប៉ុណ្ណាខ្ញុំជឿថាយើងអាចដោះស្រាយបាន..ដូចជាឆាកជីវីតរបស់ខ្ញុំជាដើម..!!"មីននិយាយរៀបរាប់ពីរឿងរ៉ាវជីវីតរបស់ខ្លួនឲ្យស៊ូហ្គាស្តាប់ទាំងស្នាមញញឹមជាប់លើមុខបញ្ជាក់ថារឿងរ៉ាវដែលខ្លួនបានឆ្លងកាត់គឺដូចជាបទពិសោធមួយជួយឲ្យខ្លួនអាចរស់នៅក្នុងសង្គមមួយដែលពោលពេញទៅដោយបញ្ហាមិនចេះចប់អស់នេះបានហើយអ្វីដែលគេខំប្រឹងរាល់ថ្ងៃនោះគឺដើម្បីតែប្អូនស្រីម្នាក់គត់។

My baby private ❤️Where stories live. Discover now