#មួយសប្តាហ៍កន្លងផុតទៅ~
ធ្មិចបើកៗមួយសប្តាហ៍ក៏កន្លងផុតទៅហើយវាពិតជាលឿនណាស់សម្រាប់យើងព្រោះថាពេលវេលាមិនដែលរង់ចាំអ្នកណាម្នាក់ឡើយវាដើរទៅមុខជារៀងរាល់ថ្ងៃរាល់ខែរាល់ឆ្នាំហើយវាក៏មិនអាចវិលត្រឡប់ក្រោយមករកអតីតកាលដែលបានកន្លងផុតទៅហើយនោះដែល។
ហើយរយះពេលមួយសប្តាហ៍នេះក៏គ្មានថ្ងៃណាដែល
ជីមីនមិនមករង់ចាំមើលផ្លូវក្រែងល៎ស៊ូហ្គាត្រឡប់មកវិញឡើយព្រោះគេបាននិយាយហើយថានឹងត្រឡប់មករកខ្លួនវិញពេលបញ្ចប់កិច្ចការនៅសេអ៊ូលរួចតែការរង់ចាំដូចជាខ្យល់ព្រោះជាច្រើនថ្ងៃហើយមិនឃើញសូម្បីតែស្រមោលរបស់នាយចំណែកទូរស័ព្ទក៏មិនដែលតេមកលេងគេទៀត តែភ្លេចថាស៊ូហ្គាអត់មានលេខខ្លួនផងមិចនឹងអាចតេមកបានទៅ ។“អេ..នេះបងអង្គុយចាំប្តីទៀតហើយហេស៎?ក្រែងធ្លាប់និយាយថាមិនខ្ជីនឹកគាត់នោះអី មិចក៏មកអង្គុយសំកុកដូចជាសិលាចាំប្តីចឹង!!"នៅស្ងៀមស្ងាត់មិនទាន់
បានបុ៉ន្មាននាទីផងប្អូនស្រីជើងល្អក៏មកនិយាយញ៉េះញ៉ោះទៀតហើយនេះបើមិនបាននិយាយញ៉ោះបងមួយថ្ងៃស្លាប់ឬ?“អ្នកណាថាបងចាំផ្លូវគេ? បងអង្គុយលេងលំហែខួរក្បាលតើ!!ហើយឯងក៏ចឹងដែលមានការងារអីក៏ទៅធ្វើទៅកុំចេះតែមកចោទបងផ្តេសផ្តាស..!!"ជីមីនបដិសេធញាប់មាត់មិនទទួលស្គាល់ថានឹកគេ តែគិតឬថាស៊ីជូជឿនោះនាងនៅជាមួយជីមីនតាំងពីតូចចរឹកបងបែបណាគិតបែបណានាងដឹងទាំងអស់នឹងកុំគិតថាលាក់នាងបានឲ្យសោះ។
“ហ្ហើយ..បងកុំលាក់ខ្ញុំអីចរឹកបងបែបណាខ្ញុំដឹងទាំងអស់នឹង បើថានឹកគាត់ក៏និយាយមកវាមិនជ្រុសមាសពីមាត់ទេទៅ!!"ស៊ីជូ
“មិនបាននឹក!! ហើយក៏មិនបានគិតពីគេដែល..!!"រាងតូចបដិសេធមិនព្រមទទួលស្គាល់ការពិតដោយងាកទៅម្ខាងមិនខ្ជីមើលមុខប្អូនស្រីតែដល់ពេលឮស៊ីជូនិយាយទាក់ទងនឹងស៊ូហ្គាទើបប្រឹងផ្ទៀងត្រចៀកចាំស្តាំបន្ត។
“បើបងមិននឹកទេក៏មិនអីដែល..ស្តាយណាស់ថ្ងៃនេះខ្ញុំត្រូវឡើងទៅសេអ៊ូលយកបន្លែឲ្យភ្ញៀវទើបចង់បបួលបងទៅដែលតែមើលទៅបងដូចជាមិនចង់ទៅផងចឹងក៏មិនអីដែល ខ្ញុំទៅម្នាក់ឯងក៏បាន!!"
YOU ARE READING
My baby private ❤️
Short Storyត្រឹមតែជាក្មេងបម្រើឲ្យគេដើម្បីយកលុយមកចិញ្ចឹមគ្រួសារតែបុ៉ណ្ណោះមិនដែរចង់បានដំណែងជាសំណព្វចិត្តរបស់នាយឡើយ ព្រោះខ្លួនមិនចង់ពាក់ព័ន្ធជាមួយពពួកម៉ាហ្វៀកាប់ចាក់អីអស់នេះជាពិសេសគឺនាយ មីន ស៊ូហ្គា ជាម៉ាហ្វៀដែលឈាមត្រជាក់បំផុតនាយប្រើអំណាចដើម្បីមកសង្កត់ខ្លួនឲ្យនៅក្...