ភាគទី26 : អន់ចិត្ត

647 60 0
                                    


“មិនថើបទេ!!ខ្លាចពុលឡេស្លាប់ណាស់..មើលចុះ
សឡើងស្លេកទៅហើយមិនដឹងថាប្រើអស់បុ៉ន្មានផង..!!"មីនងាកមុខទៅម្ខាងបដិសេធមិនព្រមធ្វើតាមអ្វីដែលស៊ូហ្គានិយាយព្រោះគិតថាមុខគេនឹងដងខ្លួនទាំងអស់សុទ្ធតែប្រើឡេអាល្អៗទើបសខ្លាំងយ៉ាងនេះខ្លាចថាថើបហើយត្រូវមកប្រកាច់ពេញនឹងទៀតមិនខាន

“មុខយើងធម្មជាតិ មិនបានលាបអីទាំងអស់!!មិនជឿក៏សាកប៉ះទៅ..!!"មិននិយាយតែមាត់នាយក្រាស់ក៏ចាប់ដៃតូចឲ្យមកប៉ះនឹងផ្ទៃមុខរាងគ្រើមៗរបស់ខ្លួនដើម្បីចង់ប្រាប់ថារបស់ធម្មជាតិពិតៗអត់ក្លែងបន្លំទេ

“ឆឹស!!និយាយតែមាត់ក៏បានចាំបាច់បញ្ជាក់ធ្វើអី..!!"មីនរហ័សដកដៃមកវិញពេលត្រូវប្រុសមុខមាំបន្លំយកដៃរបស់ខ្លួនទៅថើបខ្សឺតៗមិនក្រែងចិត្តម្ចាស់សមីខ្លួនឡើយមិនតែបុ៉ណ្ណោះនៅញញឹមព្រានញាក់ចិញ្ចើមដាក់ទៀតនិយាយទៅមុខនាយធ្វើយ៉ាងមិចក៏ឃើញថាឌឺ9ដែល។

“ឥឡូវថើបអត់?បើមិនថើបទេ ទុកឲ្យបងជាអ្នកថើបវិញតែបើសិនជាបងធ្វើអីលើសពីនឹងកុំថាបងមិនបានប្រាប់ឲ្យសោះ..!!"គ្រាន់តែថើបគេបន្តិចសោះអីក៏គិតយូរម្ល៉េះខ្លួនជាអ្នកខាតសោះជីមីនគ្រាន់តែយកមាត់មកថើបក៏រួចខ្លួនទៅហើយឬក៏ចង់ឲ្យនាយថើបវិញតែបើឲ្យថើបមែនហើយគេធ្វើអីលើសពីនឹងហាមស្រែកតវ៉ាឲ្យសោះអ្នកណាប្រើឲ្យជីមីនសូចសាយធ្វើអី។

“អាយយ៎..!!ចេញសិនទៅ! ខ-ខ្ញុំថើបក៏បាន.."រាងតូចស្រែកចាចពេលស៊ូហ្គាមិននិយាយតែមាត់ដោយការល៎មុខមកកាន់តែជិតរីឯដៃរវៀមដូចមឹកក៏លូកមកស្ទាបគល់ភ្លៅខ្លួនទៅវិញទៅមកធ្វើឲ្យរាងតូចមានអារម្មណ៍ស្រើបស្រាលឡើងមកទើបព្រមលើកទង់សចាញ់នាយតែម្តងទៅមិនចឹងទេប្រាកដជាត្រូវដេកលើគ្រែងើបមិនរួចជាមិនខានទេ។

“ហ៊ឹស..អឹម..!!"នាយក្រាស់បញ្ចេញស្នាមញញឹមចុងមាត់បន្តិចក្នុងនាមជាអ្នកឈ្នះទើបហុចថ្ពាល់ឲ្យ
ជីមីនថើបពេលដែលរាងតូចប្រុងមកថើបគេក៏ប្តូរចិត្តវិញដោយការចាប់បបូរមាត់ដូចក្លែបក្រូចយកមកថើបបឺត
ជញ្ចក់លូកអណ្តាតចូលទៅប្រលែងលេងក្នុងក្រអូមមាត់នាយតូចដើម្បីភ្លក់រសជាតិផ្អែមដែលលាក់បង្កប់នៅក្នុងនោះក្រោយថើបអស់ចិត្តហើយទើបស៊ូហ្គាប្រលែងបបូរមាត់តូចឲ្យមានសេ៊រីភាពវិញរួចទើបលើកដាក់ជីមីនចុះពីលើភ្លៅហើយស្ទុះងើបឡើងដើរចូលក្នុងបន្ទប់បាត់ធ្វើដូចមិញនេះគ្មានអ្វីកើតឡើងចឹង។

My baby private ❤️Where stories live. Discover now