“នេះលោកគ្មានការងារធ្វើទេឬ?ទើបគិតតែពីដើរតាមខ្ញុំបែបនេះ..!!"ឌីនបង្ហាញទឹកមុខមិនពេញចិត្តពេលត្រូវនាយកម្លោះហេសិនដើរតាមតាំងពីនៅខុនដូររហូតមកដល់ភូមិគ្រឹះមីននៅតែតាមខ្លួនទៀត និយាយទៅអាប៉ិមួយនឹងមុខក្រាស់ដល់ក។“ខ្ញុំមិនបានដើរតាមឯងឯណា!! ខ្ញុំមករកស៊ូហ្គាតើ..យ៉ាងមិចចង់មកលេងវាមិនបានទេហេស៎?"ហេសិនលើកចិញ្ចើមឌឺដងទៅវិញយ៉ាងច្រឡឺមមិនឲ្យចេញនាយជំនិតឡើយ ទើបឌីនមិនចង់ជ្រលក់មាត់ច្រើនដើរចូលទៅរកចៅហ្វាយតាមទ្វារក្រោយព្រោះទ្វារមុខមានមនុស្សច្រើនណាស់។
“ចៅហ្វាយ..!!អ៎ លោកប្រុសជុងគុកនៅទីនេះដែលហេស៎?"ឌីនមកត្រូវកន្លែងព្រោះបុ៉ន្មាននាទីមុនស៊ូហ្គាតេឲ្យមកទីនេះ ហើយក៏មកជួបនឹងជុងគុកដែលកំពុងកំដរបងប្រុសផឹកជាមួយគ្នា។
“អេ៎..នេះឌីនមកជាមួយអ្នកណានឹងដូចជាមិនដែលស្គាល់សោះ..!! ជុងគុកធ្វើជាសួរពេលឃើញនាយកម្លោះកូនកាត់ហេសិនដើរមកជាមួយនិងឌីនតែសួរមិនទាន់បានចម្លើយផងក៏ត្រូវ÷
ផូស~
“យ៉ាងមិចស្គាល់យើងឬនៅ?..!!"ហេសិន
“អូយ៎..នេះខ្ញុំលលេងទេតើ!!ចាំបាច់វៃមែនទែនធ្វើអី..? !!"ជុងគុកយកដៃមកអង្អែលក្បាលតិចៗត្រង់កន្លែងដែលមិត្តរបស់បងប្រុសវៃមួយដៃមិញនេះ ហើយគ្រាន់តែគេនិយាយលេងកុំឲ្យបរិយាកាសស្ងប់ស្ងាត់សោះក៏វៃគេដែល និយាយទៅខ្លួនមានបំណងល្អសោះតែបែជាគេមើលមិនឃើញទៅវិញ។
“ចេះឈឺដែលហ្អេស៎..!!បើចេះឈឺចឹងប្រហែលជាហើយមើលទៅ..!!"ហេសិន
“ខ្ញុំមិនបានឆ្កួត..!!"ជុងគុក
“មិនបានឆ្កួតតែចូលចិត្តនិយាយអីឡប់ៗត្រូវទេ..!!"ហេសិន
“នេះហ្យុង..!!"
“បើចង់ឈ្លោះគ្នាក៏ទៅឈ្លោះនៅក្រៅទៅ យើងត្រូវការស្ងៀមស្ងាត់!!"ស៊ូហ្គានិយាយទាំងចិត្តត្រជាក់មិនបានបញ្ចេញអាការះខឹងសម្បារអ្វីឡើយ តែក៏មានឥទ្ធិពលដល់ពួកគេទាំងពីរឲ្យបាត់មាត់ឈឹងតែម្តង ។ តែស្ងាត់បែបនេះមិនមែនមានន័យថាពួកគេឈប់ឈ្លោះគ្នានោះទេគឺចេញទៅឈ្លោះនៅក្រៅបន្តតែម្តង..
YOU ARE READING
My baby private ❤️
Short Storyត្រឹមតែជាក្មេងបម្រើឲ្យគេដើម្បីយកលុយមកចិញ្ចឹមគ្រួសារតែបុ៉ណ្ណោះមិនដែរចង់បានដំណែងជាសំណព្វចិត្តរបស់នាយឡើយ ព្រោះខ្លួនមិនចង់ពាក់ព័ន្ធជាមួយពពួកម៉ាហ្វៀកាប់ចាក់អីអស់នេះជាពិសេសគឺនាយ មីន ស៊ូហ្គា ជាម៉ាហ្វៀដែលឈាមត្រជាក់បំផុតនាយប្រើអំណាចដើម្បីមកសង្កត់ខ្លួនឲ្យនៅក្...