ភាគទី21 : បដិសេធ

671 66 3
                                    

ភាគទី21

ក្រោយពីធ្វើការងារដែលចៅហ្វាយឲ្យធ្វើរួចហើយឌីនក៏ដើរសំដៅមកកាន់ចំណតឡានវិញតែចៃដន្យអីគេក៏បានជួបនឹងអ្នកស្រីមីនដែលគាត់ទើបតែមកដល់ទីនេះប្រហែលជាគាត់មករកកូនប្រុសហើយមើលទៅ..

"នោះជាលោកស្រីតើ..!!ហ្ហើយ..ចប់មិនខានទេបើសិនជាគាត់បានជួបនឹងចៅហ្វាយតូចដឹងតែមានរឿងធំជាមិនខាន..ធ្វើយ៉ាងមិចទៅៗ?អាឌីនអើយ..!!"ឌីនបើកភ្នែកធំៗពេលឃើញគាត់ចុះពីឡានជាមួយនឹងស្រ្តីចំណាស់អាយុប្រហែលនឹងគាត់បើតាមគេចាំលោកស្រីម្នាក់នឹងហើយដែលត្រូវជាអនាគតម្តាយក្មេកចៅហ្វាយគេនោះហើយនេះមកទាំងពីរតែម្តងចប់មិនខានទេនាយឌីនអើយ ។ឌីនចាប់ផ្តើមភ័យកាន់តែខ្លាំងពេលឃើញពួកគាត់ប្រុងឡើរជណ្តើរយន្តសំដៅទៅខនដូររបស់ស៊ូហ្គាទើបនាយរហ័សរត់ទៅស្ទាក់ពីមុខតែម្តង

"អ-អ៎លោកស្រីនេះលោកស្រីអញ្ជើញមកទីនេះមានការអីមែនទេ?"ឌីនរៀបពាក្យមិនត្រូវពេលមកប្រឈមមុខនឹងគាត់ផ្ទាល់បែបនេះទើបនិយាយចេញមករាងញ័រៗតែក៏ខំប្រឹងសម្រួលអារម្មណ៍ឡើងវិញដើម្បីកុំឲ្យពួកគាត់សង្ស័យ

"យើងមករកកូនប្រុសរបស់យើង!!..ជៀសចេញទៅ..!!"រាងចំណាស់និយាយទាំងទឹកមុខមាំគ្មានស្នាមញញឹមសូម្បីបន្តិចព្រោះគាត់មកទីនេះគឺមកតាមកូនប្រុសជើងល្អត្រឡប់ទៅវិញគ្មានពេលមករាក់ទាក់ដាក់អ្នកណាឡើយ។

"អឺ..គឺៗចៅហ្វាយគាត់មិននៅទីនេះឡើយទាន..គាត់បានទៅក្រុមហ៊ុមតាំងពីព្រឹកមកម្ល៉េះ..!!ចឹងបើលោកស្រីមានការអីអាចទៅជួបគាត់នៅក្រុមហ៊ុនតែម្តងទៅបាទ"ឌីនញញឹមមិនសមពេលទទួលបានការសម្លក់សម្លឹងពីគាត់ទើបជាហេតុឲ្យគេកាន់តែភ័យឡើងមួយកម្រឹតទៀត

"ជួយជូនយើងទៅរកគេបន្តិច..!!តោះអ្នកបង..!!"គាត់និយាយហើយក៏ងាកមកហៅអ្នកស្រីវ៉ាងឲ្យទៅជួយមួយ

"ឈប់សិនអ្នកបង!!ខ្ញុំគិតថាពួកយើងគួរតែឡើងទៅមើលក្នុងខនដូររបស់ក្មួយស៊ូហ្គាសិនទៅណា..ខ្ញុំមានអារម្មណ៍ថាពួកគេដូចជាមានអីកំពុងលាក់បាំងយើងហើយ..!!"អ្នកស្រីវ៉ាងនិយាយឡើងទាំងកែវភ្នែកពិសពុលសម្លឹងមើលទៅកាន់ឌីនដែលកំពុងតែឱនក្បាលចុះទាំងបែកញើសពេញថាសបែបនេះហើយទើបធ្វើឲ្យគាត់អត់សង្ស័យមិនបានថាស៊ូហ្គាប្រាកដជាយកក្មេងនោះមកទុកនៅទីនេះជាមិនខាន

My baby private ❤️Where stories live. Discover now