ភាគទី20
#ព្រឹកថ្ងៃថ្មី
ពន្លឺព្រះអាទិត្យចាំងរះមកប៉ះនឹងផ្ទៃមុខតូចដែលកំពុងតែលង់លក់នឹងដំណេកឲ្យភ្ញាក់ដឹងខ្លួនទាំងមិនទាន់អស់ងងុយតែដោយសារពន្លឺចាំងប៉ះចំមុខខ្លាំងពេកទើបសម្រេចចិត្តងើបឡើងទាំងយកដៃមកញីភ្នែកតិចៗដើម្បីឲ្យស្វាងរួចក៏ងាកមើលជុំវិញខ្លួនទើបដឹងថាខ្លួនគេងនៅលើគ្រែទាំងដែលយប់មិញចាំបានថាគេគេងលើសាឡុងសោះនឹង។ តែជីមីនមិនខ្វល់ព្រោះដឹងច្បាស់ថាអ្នកដែលបីខ្លួនដាក់ឲ្យគេងលើគ្រែបែបនឹងមិនមានអ្នកណាឆ្ងាយក្រៅពីស៊ូហ្គាឡើយដោយមិនចង់គិតច្រើនហើយក៏ខ្ចិលទៅអរគុណនាយដែលព្រោះគេមិនបានសុំឲ្យជួយផង គិតបែបនេះហើយមីនក៏ដើរទៅយកកន្សែងហើយនាំខ្លួនចូលបន្ទប់ទឹកដើម្បីសម្អាតខ្លួនមិនបានចាប់អារម្មណ៍ថាបាត់
វត្តមានស៊ូហ្គាឡើយ។20នាទីក្រោយរាងតូចក៏ចេញមកវិញដោយស្លៀកពាក់អាវយឺតនឹងខោរាងធំជាងមនុស្សបន្តិចតែធ្វើមិចបើគេរកមើលនៅក្នុងទូរខោអាវរបស់ស៊ូហ្គាឃើញថាល្មមទើបយកមកស្លៀកសិនទៅ។
ក្រោយងូតទឹកស្លៀកពាក់រួចរាល់ហើយទើបដឹងថាបាត់មិនឃើញវត្តមានរបស់ស៊ូហ្គាតែក៏គិតថាប្រហែលជាគេនៅផ្ទះបាយធ្វើអាហារពេលព្រឹកទេដឹងព្រោះមនុស្សមិនសូវចេះមាត់ចេះកដូចជាស៊ូហ្គាងប់នឹងការធ្វើម្ហូបសឹងអីហើយ ។“ពោះហា៎អែងកុំអាលកូរមើល តិចទៀតបានញុាំហើយ!!នេះយើងមិនរអ៊ូផងឯងចង់រអ៊ូជាងយើងទៅទៀត..ហ៊ឹម!!"មីនយកដៃមកអង្អែលពោះតិចៗពេលវាកូរឡើងគ្រូកទើបនិយាយដើម្បីឲ្យវាចាំសិនបន្តិចទៀតបានញុាំបាយហើយ
“អា៎..មិចមិនឃើញមនុស្សចឹង?ចុះគេទៅណាបាត់ហើយ?..!!"រាងតូចដើរចូលមកទាំងសង្ឃឹមថានាយក្រាស់នឹងធ្វើអាហារពេលព្រឹកឲ្យញុាំហើយតែក៏ត្រូវខកចិត្តពេលសម្លឹងមើលជុំវិញមិនឃើញសូម្បីតែស្រមោលនាយឡើយ
“ស្មានតែមិនគិតពីខ្ញុំហើយទេតើ?"មីនញញឹមឡើងវិញបន្ទាប់ពីឃើញចានបបរនឹងទឹកក្រូចដែលរាងក្រាស់បានធ្វើទុកឲ្យខ្លួនដោយដាក់នៅលើតុហើយជាស្រេចទើបរាងតូចប្រញាប់ចូលអង្គុយញុាំយ៉ាងលឿន
YOU ARE READING
My baby private ❤️
Historia Cortaត្រឹមតែជាក្មេងបម្រើឲ្យគេដើម្បីយកលុយមកចិញ្ចឹមគ្រួសារតែបុ៉ណ្ណោះមិនដែរចង់បានដំណែងជាសំណព្វចិត្តរបស់នាយឡើយ ព្រោះខ្លួនមិនចង់ពាក់ព័ន្ធជាមួយពពួកម៉ាហ្វៀកាប់ចាក់អីអស់នេះជាពិសេសគឺនាយ មីន ស៊ូហ្គា ជាម៉ាហ្វៀដែលឈាមត្រជាក់បំផុតនាយប្រើអំណាចដើម្បីមកសង្កត់ខ្លួនឲ្យនៅក្...