ភាគទី29 : គេងជាមួយឯងនឹងហើយ!!

583 52 0
                                    

“ឆាប់លែងចៅយើងភ្លាម!!"លោកតាផាកស្រែកឡើងទាំងតឹងសរសៃរក ប្រញាប់ដើរមកបំបែកពួកគេចេញពីគ្នាទាំងកែវភ្នែកនៅដៀងសម្លក់ទៅកាន់ស៊ូហ្គាមិនឈប់ព្រោះគិតថាស៊ូហ្គាជាមនុស្សឈ្លាតឱកាសចង់មកកេងចំណេញលើចៅគាត់ទើបចេះតែបារម្ភព្រោះតាមមើលទឹកមុខរបស់នាយក្រាស់មិនសមជាសុភាពបុរសដូចជាជីវ៉ុនសោះ។

“កុំអាសារនៅជិតចៅមីនពេក នៅឲ្យឆ្ងាយៗកាន់តែល្អ!!ព្រោះយើងវាមិនសូវទុកចិត្តឯងឡើយ!!"រាងចំណាស់
និយាយត្រង់ៗព្រោះគាត់មិនមែនជាមនុស្សដែលចូល
ចិត្តសាំញុាំច្រើនឡើយគិតមិចនិយាយនឹងហើយបើ
ស៊ូហ្គានៅរឹងទទឹងកុំថាគាត់ជាមនុស្សអាក្រក់ឲ្យសោះ ប្រាប់ទុកឲ្យហើយ!!

“លោកតា~"មីនហៅលោកតាដើម្បីកុំឲ្យគាត់ចិត្តចង្អៀតដាក់នាយក្រាស់ពេកនេះគ្រាន់តែស៊ូហ្គាអោបដើម្បីលួងលោមគេកុំឲ្យភ័យសោះក៏មិនបានដែលសុទ្ធតែនិយាយហាមប្រាមមុនទៀតចុះបើគាត់ដឹងរឿងដែលពួកគេមានទំនាក់ទំនងស៊ីជម្រៅលើសពីកូនចៅនឹងចៅហ្វាយនោះមិនដឹងថាគាត់នឹងធ្វើបែបណាដាក់ស៊ូហ្គាទេបើបែបនឹងនោះ។

“ឯងក៏ចឹងដែលកុំចេះតែឲ្យវាអោបតាមចិត្តពេក តាខំចិញ្ចឹមឯងអស់លុយមួយគំនរបែជាឲ្យវាអោបហ្រ្វីៗទៅវិញ..ថ្ងៃក្រោយហាមចិត្តងាយឮនៅ?"គាត់ងាកមកនិយាយថាឲ្យចៅពេលឃើញថារាងតូចចង់មកនិយាយកាន់ជើងអាលោកអ្នកមាននោះ

“ការពិតមុខលុយដែលសោះ!!"ស៊ូហ្គានិយាយតិចៗឲ្យឮតែឯងទាំងទឹកមុខញញឹមបែបចំអកទៅកាន់គាត់ព្រោះគិតថាលោកតាផាកតាមការពារចៅបែបនេះគឺព្រោះតែចង់បានលុយនឹងឯង។

“ឯងនិយាយស្អីមិញនេះ?"វ័យចំណាស់លាន់មាត់សួរឡើងព្រោះឃើញថានាយក្រាស់លួចនិយាយម្នាក់ឯងទាំងមាត់ម្ហបៗទើបគិតថានាយប្រហែលជាលួចនិយាយដើមគាត់ហើយ។

“ហ្ហើយ..បានហើយលោកតា!ទុកថាខ្ញុំសុំទៅចុះ..ខ្ញុំមកពីឆ្ងាយធ្វើដំណើរហត់ណាស់ចង់សម្រាកឲ្យបាត់ហត់មិនមែនមកឃើញលោកតាឈ្លោះគ្នាបែបនេះទេ..!!"មីនរាងទម្លាក់ទឹកមុខមកជាស្រពោនព្រោះតូចចិត្តដែលលោកតារបស់គេបែជាមិនចូលចិត្តស៊ូហ្គាទៅវិញចុះបើថ្ងៃណាមួយគាត់ដឹងពីទំនាក់ទំនងរបស់ពួកគេនោះមិនមកបំបែកបំបាក់ហើយទេហេស៎?

My baby private ❤️Where stories live. Discover now