ភាគទី22 : ជាប់អន្ទាក់

597 62 2
                                    

  ស៊ូហ្គាដើរចេញពីក្រុមហ៊ុនទាំងទឹកមុខមួម៉ៅជាខ្លាំងជាហេតុធ្វើឲ្យបុគ្គលិកទាំងស្រីទាំងប្រុសគ្នាអ្នកណាហ៊ានសូម្បីតែសម្លឹងគេចំព្រោះពួកគេអាចដឹងចរឹករបស់ស៊ូហ្គាបានខ្លះៗឲ្យតែនាយខឹងហើយគ្មានមើលមុខអ្នកណាឬនិយាយច្រើនឡើយហើយបើអ្នកណាដែលដែលធ្វើឲ្យនាយមិនពេញចិត្តទៀតនោះលទ្ធផលគឺបាញ់ចោលតែម្តងនេះហើយចរឹកពពួកម៉ាហ្វៀនោះ។
ស៊ូហ្គាមិនបានត្រឡប់ទៅខនដូរវិញឡើយព្រោះពេលនេះគេពិតជាស្មុគខ្លាំងណាស់គេខ្លាចថាខ្លួនអាចជះកំហឹងដាក់ជីមីនទើបគេជ្រើសទៅផឹកនៅក្លឹបរបស់ជុងគុកដើម្បីរំសាយអារម្មណ៍តប់ប្រមល់ចេញរួចចាំទៅរករាងតូចជាក្រោយ។

#ក្លឹបj.k

ង៉ឺត~

ឡានស៊េរីទំនើបម៉ាកចុងក្រោយដែលបើកដោយដៃរបស់ម៉ាហ្វៀល្បីឈ្មោះ មីន ស៊ូហ្គា បានមកឈប់នៅពីមុខក្លឹបរបស់ប្អូនប្រុសជីដូនមួយទាំងល្បាក់ល្ងាចតែម្តងទាំងដែលពេលនេះក្លឹបនៅមិនទាន់បានបើកស្រួលបួលផងក៏ត្រូវបានស៊ូហ្គាជាអ្នកបើកក្បាលដំបូងមុនទៅហើយ។

រាងកាយសង្ហាដើរជ្រែងហោប៉ៅខោដើរចូលមកក្នុងក្លឹបទាំងទឹកមុខមានអំណាចនាយសម្លឹងមើលជុំវិញខ្លួនឃើញថាក្លឹបនៅមិនទាន់មានអ្នកណាមកឡើយមានតែពួកអ្នកបម្រើដែលកំពុងតែរៀបចំក្លឹបសម្រាប់បើកនៅបន្តិចទៀតនេះ ។ស៊ូហ្គាមិននិយាយច្រើនក៏ដើរទៅដាក់ខ្លួនអង្គុយនៅសាឡុងម្ខាងដែលរាងឆ្ងាយពីគេឯងបន្តិចព្រោះនាយចូលចិត្តភាពស្ងៀមស្ងាត់មិនទម្លាប់នៅកន្លែងមនុស្សច្រើនឡើយវាធុញ ក្រោយពីរកកន្លែងអង្គុយរួចនាយក្រាស់ក៏ហៅអ្នករត់តុឲ្យយកស្រាមកឲ្យគេបុ៉ន្មានដបសម្រាប់ផឹក។

“នេះលោកស្រាដែលលោកបានកម៉ងបានមកដល់ហើយ..!!"សំឡេងក្មេងប្រុសជាអ្នករត់តុបានពន្លឺឡើងប្រាប់ទៅកាន់ស៊ូហ្គាដែលពេលនេះកំពុងតែបិទភ្នែកគេងផ្អែកនឹងក្បាលសាឡុងមិនខ្ជិលឆ្លើយតបវិញគ្រាន់តែងក់ក្បាលជាចម្លើយតែបុ៉ន្នឹងទើបក្មេងប្រុសមុខស្អាតម្នាក់នោះប្រញាប់ដាក់ស្រានៅលើតុរួចក៏ដើរចេញទៅធ្វើការរបស់គេបន្តទៀត។ក្រោយពីក្មេងប្រុសនោះទៅបាត់រាងក្រាស់ក៏បើកភ្នែកវិញរួចយកស្រាមួយដបមកបើកផឹកក្អឹកៗដូចផឹកទឹកព្រោះដើម្បីបំបាត់ស្មុគនោះអីនិយាយទៅគេយកស្រាជារបស់រំសាយអារម្មណ៍អីបែបនឹងឲ្យតែនាយស្មុគស្មាញរឿងអីមួយគឺតែងតែមករំសាយអារម្មណ៍នៅក្លឹបរបស់ជុងគុកតែរហូតនឹង។

My baby private ❤️Where stories live. Discover now