សូហ្គាមិនមាត់តែក៏សម្រេចចិត្តដើរតាមអ្នកជាប្អូនដើម្បីនិយាយគ្នាឲ្យដឹងរឿងម្តងព្រោះតាមមើលសកម្មភាពកន្លងមករបស់ជុងគុកដូចជាមានរឿងដែលលាក់បាំងនាយច្រើនណាស់ទើបគេត្រូវដឹងឲ្យច្បាស់ថាជារឿងអ្វីឲ្យប្រាកដ។
~ក្រាក
"ហ្យុងអង្គុយសិនទៅ..!!"ចូលមកដល់ភ្លាមនាយកម្លោះរហ័សអញ្ជើញនាយក្រាស់ឲ្យអង្គុយសិនដើម្បីងាយស្រួលនិយាយគ្នាបន្តិចចំណែកគេក៏ដើរចេញទៅយកស្រាក្រហមមួយកែវដើម្បីផឹកកំដរមាត់កុំឲ្យបរិយាកាសអួរអាប់ពេក
"មានរឿងអីក៏ឆាប់និយាយមក!កុំអូសបន្លាយពេលច្រើនពេកយើងត្រូវមានរឿងជាច្រើនត្រូវធ្វើទៀតឯងក៏ដឹងមិនចឹង..!!"សូហ្គាប្រើមុខមាំសម្លឹងមើលទៅអ្នកជាប្អូនដែលកំពុងអង្គុយចាក់ស្រាចូលកែវធ្វើមិនដឹងដូចជានៅក្នុងបន្ទប់នេះមានតែគេម្នាក់ចឹងឃើញហើយចង់តែធាក់មួយជើងឲ្យធ្លាក់ពីលើសាឡុងទេហា៎ដឹងហើយថានាយប្រញាប់ទៅតាមរកជីមីនទៀតតែមើលចុះគេធ្វើបែបនេះដូចជាចង់បន្លាយពេលកុំឲ្យខ្លួនទៅតាមរករាងតូចចឹង
"បងកុំអន្ទះសារពេកមើល..រឿងគង់តែប្រាប់ទេតែពេលនេះកំដរខ្ញុំផឹកសិនមក..ពុងសេដ!!"ជុងគុកញញឹមពព្រាយហុចកែវស្រាមួយកែវទៀតទៅឲ្យនាយតែក៏ត្រូវរាងក្រាស់រុញចេញទាំងអាការះខឹងយកតែមែនទែននេះជុងគុកចង់លេងអីឲ្យប្រាកដទៅអាមនុស្សកំពុងតែពិបាកចិត្តរកមនុស្សរបស់ខ្លួនមិនឃើញផងជុងគុកនៅមានអារម្មណ៍មកនិយាយលលេងនឹងនាយទៀតហេស៎?នេះគេដឹងរឿងឬអត់ឬក៏ធ្វើពុតជាមិនដឹងហើយចង់អូសបន្លាយពេលទៅវិញទេ។"កុំមកនិយាយលេងជាមួយបងជុងគុក!!បងប្រញាប់ដើររកជីមីនទៀត..ដូចនេះបើគ្មានរឿងអីបងទៅវិញសិនហើយ..!!"សូហ្គានិយាយទាំងទឹកមុខស្ងប់ដូចនៅតំបន់ប៉ូលប្រឹងរង្ងាប់អារម្មណ៍កុំឲ្យឆេវឆាវនៅពេលនេះព្រោះគេត្រូវមានរឿងដែលត្រូវធ្វើទៀតដូចនេះទោះបីជាខឹងនឹងជុងគុកខ្លាំងបុ៉ណ្ណាក៏ត្រូវរង្ងាប់វិញសិនដែរ
"អេ៎..ឈប់សិនហ្យុង!!កុំប្រញាប់តែខឹងមើល..ខ្ញុំនិយាយលេងតើ..អង្គុយចុះសិនមក!!"ក្រោយឃើញប្រតិកម្មរបស់អ្នកជាបងគេក៏រាងរអាលខ្លះដែរទើបរហ័សទាញសូហ្គាឲ្យអង្គុយចុះវិញពេលឃើញនាយប្រុងងើបដើរចេញ
YOU ARE READING
My baby private ❤️
Short Storyត្រឹមតែជាក្មេងបម្រើឲ្យគេដើម្បីយកលុយមកចិញ្ចឹមគ្រួសារតែបុ៉ណ្ណោះមិនដែរចង់បានដំណែងជាសំណព្វចិត្តរបស់នាយឡើយ ព្រោះខ្លួនមិនចង់ពាក់ព័ន្ធជាមួយពពួកម៉ាហ្វៀកាប់ចាក់អីអស់នេះជាពិសេសគឺនាយ មីន ស៊ូហ្គា ជាម៉ាហ្វៀដែលឈាមត្រជាក់បំផុតនាយប្រើអំណាចដើម្បីមកសង្កត់ខ្លួនឲ្យនៅក្...