"ហ្អឹម..បើចឹងមែនចុះយ៉ាងមិចទៀត?យ៉ាងហោចណាស់ក្នុងចំណោមនោះក៏មានឯងម្នាក់ដែលមិនចឹង!!"ស៊ូហ្គាមិនខឹងនឹងពាក្យសម្តីដែលជីមីននិយាយដៀមដាមឲ្យខ្លួនឡើយមានតែបកសួរបញ្ឈឺរទៅវិញទាំងញាក់ចិញ្ចើមញញឹមចុងមាត់ក្នុងនាមជាអ្នកឈ្នះ
"តែលើកលែងខ្ញុំមួយព្រោះខ្ញុំមិនបានយល់ស្របឡើយគ្រប់យ៉ាងលោកជាអ្នកចាប់បង្ខំខ្ញុំទាំងអស់..!!"
"តែឯងក៏យល់ព្រមទាំងគ្មានលក្ខខណ្ឌ..!!"
"ត្រូវហើយមកពីខ្ញុំចិត្តងាយ គ្រាន់តែពាក្យសម្តីលួងលោមតិចតួចក៏យល់ព្រមឲ្យគេមកមើលងាយមកបំផ្លាញខ្លួនបានតាមចិត្ត តែពេលនេះមិនដូចមុនទេខ្ញុំមិននៅស្ងៀមឲ្យលោកជិះជាន់បានតាមចិត្តឡើយ..មីន ស៊ូហ្គា!!"រាងតូចនិយាយទាំងកែវភ្នែករលីងរលោងសម្លឹងមើលបុរសចំពោះមុខទាំងឈឺចិត្តនឹងពាក្យសម្តីដែលនាយនិយាយមកទាំងមិនគិតថាខ្លួនឯងជាអ្នកបង្ខិតបង្ខំគេមុនសោះយ៉ាងណាខ្លួនក៏មានកត្តិយសមានតម្លៃដូចមនុស្សទូទៅដែលគ្រាន់តែជាអ្នកក្រក៏ខុសដែលមែនទេទើបគ្មានអ្នកឲ្យតម្លៃអ្នកក្របែបនេះ។
"ឈប់យំទៅ..!!"ស៊ូហ្គានិយាយទាំងទឹកមុខនៅធឹងមានអារម្មណ៍ថាខ្លួនឯងជាអ្នកខុសទាំងស្រុងនាយយកដៃមកជូតទឹកភ្នែកដែលជិតស្រក់ពីរង្វង់ភ្នែកតូចទាំងទ្រូងក៏ឈឺចុកចាប់មិនតិចដែលពេលដឹងថាទង្វើដែលគេបានធ្វើកន្លងមកប៉ះពាល់ដល់អារម្មណ៍ជីមីនខ្លាំងដល់ថ្នាក់នេះ
"មិនបាច់មកធ្វើល្អទេ..!!ចរឹកលោកបែបណាបញ្ចេញមកមិនបាច់មកសម្តែងទេខ្ញុំមិនចង់ចិត្តទន់ឡើយ..!!"មីនក្រវាសដៃនាយទៅម្ខាងទាំងសម្លឹងមើលទៅនាយក្រាស់ដោយទឹកមុខស្មើពិបាកស្មានចិត្តគេម្តងក៏ល្អម្តងក៏សម្តីអាក្រក់នេះគេចង់យ៉ាងមិចអោយប្រាកដទៅ។
“យើងមិនបានសម្តែងទេ.!!"
“មិនបានសម្តែង?ចុះចរឹកពាលរបស់លោកដែលធ្វើដាក់ខ្ញុំពីមុនជាអ្វី?..កុំប្រាប់ថាមិនបានសម្តែងដែលណា..!!"ស៊ូហ្គាមិនមាត់នាយដកដង្ហើមធំសម្លឹងទៅកាន់ជីមីនទាំងកែវភ្នែកលាក់អារម្មណ៍ជាច្រើនចង់ប្រាប់តាមត្រង់តែវាមិនទាន់ដល់ពេលឡើយ
YOU ARE READING
My baby private ❤️
Короткий рассказត្រឹមតែជាក្មេងបម្រើឲ្យគេដើម្បីយកលុយមកចិញ្ចឹមគ្រួសារតែបុ៉ណ្ណោះមិនដែរចង់បានដំណែងជាសំណព្វចិត្តរបស់នាយឡើយ ព្រោះខ្លួនមិនចង់ពាក់ព័ន្ធជាមួយពពួកម៉ាហ្វៀកាប់ចាក់អីអស់នេះជាពិសេសគឺនាយ មីន ស៊ូហ្គា ជាម៉ាហ្វៀដែលឈាមត្រជាក់បំផុតនាយប្រើអំណាចដើម្បីមកសង្កត់ខ្លួនឲ្យនៅក្...