ភាពកក់ក្ដៅ❤️

693 9 0
                                    


ចន ជុងហ្គុក / ក្វាង ប៊ីនណា
12 . 06.2022
ភាគ 1

នៅក្នុងផ្ទះតូចល្មមមានគ្រួសារតូចមួយកំពុងរស់នៅទីនោះដែរជាទឹកដីខេត្ដប៊ូសាន មានម៉ាក់ មានប៉ា និងកូនស្រីម្នាក់នាងឈ្មោះ ចន មីនជី អាយុ4ឆ្នាំ នាងស្រស់ស្អាតដូចជាឪពុកម្ដាយនាងអញ្ចឹង កែវភ្នែកធំៗ រោមភ្នែកវែង បបូរមាត់ពណ៌ផ្កាឈូក ស្បែកភ្លឺថ្លាទន់ដូចសំឡី ឆ្លាតវៃ ទាស់តែម្យ៉ាងគឺកាចឆ្នាស់បន្ទិច -.-
« ប៉ាៗ មីនជីត្រឡប់ពីសាលាហើយ »សម្រែកនាងតូចមីនជីដែររត់មកទាំងប្រផាត់ប្រផីងសំដៅមករកប៉ាជាទីស្រលាញ់ដែរកំពុងតែប្រឡែងគ្នា2នាក់ប្រពន្ធតែពេលលឺសម្លេងកូនស្រីក្បាលខូចភ្លាមក៏ប្រញាប់រៀបចំខ្លួនអោយបានរៀបរយព្រោះបលមិនអញ្ចឹងទេច្បាស់ណាស់ថានាងនិងដើរនិយាយប្រាប់ពេញភូមិថាប៉ាខាំម៉ាក់ខ្មាស់គេមិនខាន

«យ៉ា!!! ស្រែកអីស្រែកយ៉ាងនេះកូនស្រីប៉ា » ជុងហ្គុកលើកូនពរឡើងថែមទាំងថើបថ្ពាល់ក្រអូបទន់រលាងមួយខ្យល់ធំពេញពោះ
#តួអង្គ
ចន ជុងហ្គុកអាយុ26ឆ្នាំ ជាក្មេងកំព្រារស់នៅក្នុងមណ្ឌលកុមារកំព្រារតាំងពីតូច រហូតដល់ធំបានរៀបការជាមួយប្រពន្ធរបស់គេគឺ ក្វាង ប៊ីនណា ដំបូងឡើយគ្រួសារប៊ីនណាមិនពេញចិត្ដនិងជុងហ្គុកនោះទេព្រោះគេជាក្មេងកំព្រារ ធ្លាប់ជាប់គុកព្រោះលួចកាបូបអ្នកដទៃត្រូវការចាប់បានក៏ដាក់ក្នុងគុកតែជាប់បាន2ខែនោះទេព្រោះការដែរលួចនោះព្រោះតែភាពឃ្លាន ( in Novel ) គ្រាន់តែចេញគុកភ្លាមគេពិតជាអស់សង្ឃឹម គេពិតជាចង់ចេញពីពិភពលោកមួយនេះណាស់នៅក្នុងមណ្ឌលកុមារកំព្រារត្រូវមិត្ដនៅទីនោះវាយធ្វើបាបថែមទាំងចោតគេថាជាឃាតករដោយសារពេលគេអាយុ9ឆ្នាំគេរត់លេងជាមួយក្មេងប្រុសម្នាក់ទៀតតែក៏ជ្រុលដៃរុញក្មេងម្នាក់នោះអោយបុកនិងដែកមួយចំកណ្ដាលបណ្ដាលអោយស្លាប់ភ្លាមៗ ចាត់តាំងពីពេលនោះមកអ្នកនៅទីនោះគ្រប់គ្នាចាប់ផ្ដើមធ្វើបាបគេរហូតគេទ្រាំមិនបានក៏រត់ចេញពីមណ្ឌលទៅ ប៉ុន្តែជីវិតរបស់គេហាក់មានពន្លឺឡើងវិញពេលបានជួបនិងប៊ីនណា នាងស្រស់ស្អាត ទន់ភ្លន់ សុភាព ដឹងទេថាពេលជួបនាងដំបូងបេះដូងគេលោតញាប់ខ្លាំងណាស់សឹងតែចេញមកក្រៅហើយតែបានអេដមីនយកដៃទាន់ ហើយពីពេលនោះមកក៏ចាប់ផ្ដើមតាមស្រលាញ់ ខំប្រឹងតស៊ូទោះបីជាគ្រួសារនាងតូចជេរស្ដីយ៉ាងក៏មិនចុះចាញ់ដែរ តើព្រោះអ្វី? គឺក្ដីស្រលាញ់ ។

💙សមុទ្រទឹកភ្នែក💙Where stories live. Discover now