«បងក្បត់ពាក្យាសន្យា»

159 1 0
                                        

💙សមុទ្រទឹកភ្នែក💙

ភាគ17

កន្លងផុតប៉ុន្មានថ្ងៃជេននិងកូនជុងហ្គុកបានមកដល់ផ្ទះវិញ ហើយក៏បានឃើញមនុស្សស្រីប្លែកមុខបានមករស់នៅទីនេះទើបជុងហ្គុកនិយាយប្រាប់រឿងទាំងអស់ប្រាប់ជេន នាងពិតជាមិនអាចទទួលយកបានទេសុខៗមនុស្សស្រីដែរពពោះកូនប្ដីខ្លួនមករស់នៅជាមួយបែបនេះតើអ្នកណាអាចទទួលយកបាន? បើត្រឹមកូននាងអាចចញ្ចឹមមើលថែរពួកគេព្រោះវាជារឿងមនុស្សចាស់ក្មេងៗមិនដឹងអីឡើយ តែចុងក្រោយនាងមានតែខាំមាត់សង្កត់ចិត្ដយល់ព្រមទទួលយកទាល់តែបាន ។

" បងសុំទោសណាជេន ... តែយ៉ាងណានាងក៏មានឈ្មោះជាម្ដាយមីនជីនិងជុងវ៉ុនដែរ បងមិនចង់អោយមីនជីសួររកម្ដាយ ចំណែកម្ដាយរកសួរកូនរាល់ថ្ងៃអញ្ចឹងទេ " រាងក្រាសអោបរាងកាយប្រពន្ធនិងនិយាយលួងលោមអោយនាងទន់ចិត្ដ គេដឹងពីចិត្ដនាងថានាងឈឺចាប់តែគេធ្វើនេះក៏ព្រោះតែហ្គេមរបស់គេតែប៉ុណ្ណោះ បើលេងហ្គេមនេះចប់កាលណាគេនិងទាត់នាងចោល។  

បន្ទោសគេតែម្នាក់មិនបានទេព្រោះនាងខ្លួន៉ងដែរយកកូនមកបំផ្លាញពីធីមង្គលការគេថែមទាំងធ្វើអោយមានរឿងផ្ទុះពេញផ្ទៃប្រទេសបណ្ដាលអោយភាគហ៊ុនធ្លាក់ចុះជាខ្លាំង ដូច្នេះហើយនាងត្រូវតែសងអោយសាកសមនិងទង្វើរនាងធ្វើ។

" អ្ហឹក...ៗៗ ជុងតែនេះជាមនុស្សស្រីដែរមានឈ្មោះជាម្ដាយកូនបងណា ហុឹកៗ តើបងមិនយល់អារម្មណ៍អូនទេរឺ?ដែរត្រូវមករស់នៅជាមួយអតីតប្រពន្ធបងបែប អឹម !!! " ជេន យំឡើងក្រហមភ្នែក បែកសម្លេង ព្រោះតែមិនអាចទទួលយករឿងដែរកើតឡើងភ្លាមៗបានទេ ទើបត្រូវអ្នកជាប្ដីចាប់ថើបមិនចង់អោយនាងនិយាយបន្ដ

" បងដឹង...បងយល់អារម្មណ៍អូន ... តែបើបងមិនព្រមអោយនាងនោះនិងទៅប្រកាសគេគ្រប់គ្នាថាបងបំបែកនាងពីមូននាងមិនខាន !!! អូនក៏ដឹងថាបើដំណឹងនេះលេចលឺទៅក្រៅក្រុមហ៊ុនវីនស្គី គ្រុប និង ចន គ្រុប ប្រាកដជាខាតបង់ចំណូលរាប់លាន ហើយមានរឿងអាស្រូវអាក្រក់មិនខាន ទើបបងអោយនាងមកនៅទីនេះមិនមែនក្នុងនាមជាប្រពន្ធឡើយគឺក្នុងនាមជាអ្នកបម្រើតែប៉ុណ្ណោះព្រោះប្រពន្ធបងមានតែម្នាក់នោះទេគឺ ជេន វីនស្គី !!! "ជុងហ្គុក បង្វិលរាងកាយតូចមកបែរចំៗខ្លួនគេលើកដៃជូតទឹកភ្នែកប្រពន្ធថ្មមៗ ដោយមិនដឹងថាមានស្រីម្នាក់ឈរស្ដាប់ស្រក់ទឹកភ្នែកគ្មានអ្នកជូត បេះដូងហាក់លែងដំណើរការ ត្រចៀកស្ដាប់អ្វីមិនលឺ ខ្លួនកម្រើកសឹងមិនកើត តែក៏ខំប្រឹងងើបសើរចេញទីនេះភ្លាមៗ ។

* ស្រមៃ

" បងស្រលាញ់អូនជាងគេប្រពន្ធសម្លាញ់  មួយជីវិតបងនេះសត្រឹមមានអូនម្នាក់គឺគ្រប់គ្រាន់ហើយ បងមិនត្រូវការទ្រព្យសម្បត្តិអ្វីទាំងអស់ ព្រោះវាមិនអាចស្មើនិងអូនបានឡើយ " ជុងហ្គុកគេងកើយលើភ្លៅប៊ីនណានិងលើកដៃអង្អែលពោះដែរពេលនោះនាងទម្ងន់កូនដំបូងគឺមីនជី

" ហិហិ អូនក៏ស្រលាញ់បងដែរលោកប្ដីសង្ហាររបស់អូន តែអោយអូនជឿបងបានយ៉ាងមិចទៅ? ខ្លាចក្រែងថ្ងៃណាមួយបងទៅចោលអូនព្រោះឃើញស្រីៗណាមានៗនោះអី" ប៊ីនណាសើចមើលចុះក្លាយជាឪពុកគេស្អែកខានស្អែកទៅហើយនៅធ្វើចរិក cute cute ទៀតណា

" បងនិយាយមែនណាបើអូនមិនជឿចាំបងស្បត់អោយមើល !! ខ្ញុំចន ជុងហ្គុក មានប្រពន្ធតែម្នាក់នោះទេគឺក្វាង ប៊ីនណា ខ្ញុំសន្យាថានិងមិនទៅណាចោលនាង រឺទុកនាងចោល  និងមើលថែរនាងរហូតដល់ចាស់សក់ស្កូវ ទោះបីជាមានអ្នកណាយកទ្រព្យសម្បត្តិមកដាក់មុខផ្ទះទៀតក៏ខ្ញុំនេះណាមិមព្រមបោះបង់ ប្រពន្ធខ្ញុំចោលឡើយ " ជុងហ្គុកស្ទុះងើបភ្លាមនិងលើកពាក្យសម្បថមកបញ្ចាក់

" អា... អូនជឿបងហើយណាថាបងមិនទៅណាចោលអូននោះទេ "ប៊ីននា

* បច្ចុប្បន្ន

" ហុឹកៗ ឯណាពាក្យដែរបងសន្យាជាមួយអូន? ហុឹក...ៗៗ បើសន្យាហើយធ្វើមិនបានបងសន្យាដើម្បីអ្វី ចន ជុងហ្គុក ?  អ្ហឹក...ៗៗ  " ចុងក្រោយវាគ្រាន់តែជាសន្យាខ្យល់របស់មនុស្សម្នាក់ ពេលនេះបងភ្លេចពាក្យសន្យាហើយថាបងនិងមិនទៅចោលអូន ។
260like
To be continued....
ជេយ៍🧸

💙សមុទ្រទឹកភ្នែក💙Where stories live. Discover now