«ពួកអាចង្រៃ»

161 2 0
                                        

💙សមុទ្រទឹកភ្នែក💙

ភាគ20

" អ្នកណាអោយឯងធ្វើបាបនាង? ពួកអាចង្រៃ !!" មួយគ្រាប់កាំភ្លើងបាញ់ចំកណ្ដាលក្បាលបុរសម្នាក់ដែរបម្រុងនិងបំពាននាងតូចប្រកាច់ស្លាប់ភ្លាម គេងាកមើលទៅមនុស្សដែរជិតនោះរួចក៏... ផាំងៗៗៗ

4គ្រាប់ជាប់គ្នាសម្លាប់មនុស្សយ៉ាងព្រៃផ្សៃក្រោមស្នាដៃចន ជុងហ្គុក គេងាកមកមើលប៊ីនណាទាំងមុខប្រលាក់ឈាមក៏ឃើញថានាងសន្លប់បាត់ទៅហើយមិញនេះមិនដឹងស្លុតប៉ុនណាទេ ។

គេមិនមាត់ក៏ស៊កកាំភ្លើងចូលវិញរួចលើកបីនាងតូចមកក្នុងរង្វង់ដៃមិញនេះមិនមែនគេចង់មានបំណងយកនាងមកលក់រឺបម្រើពួកតាកញ្ចាស់សក់ស.អស់និងទេគេគ្រាន់តែបន្លាចនាងតែប៉ុណ្ណោះមិមនឹកស្មានថាពួកវាហ៊ានបែបនេះសោះ ។

* ក្នុងបន្ទប់ជាន់លើគេនៃក្លឹប

" ជុងកុំទៅចោលអូនអីណា អ្ហឹកៗ ខ្ញុំខ្លាច " គ្រាន់តែដាក់លើពូកភ្លាមនាងតូចបើកភ្នែកព្រិមៗដៃកាន់ជាយអាវគេជាប់សម្លឹងបុរសបីនាងមុននេះ ទាំងកល់ទឹកភ្នែករកយំបន្ទិច

" ដេកវិញទៅ ... ចំមែនស្រីឆ្គួតនេះបងមិនទៅណាចោលអូននោះទេលុះត្រាតែបងសម្រេចកិច្ចការមួយនេះសិន " ជុងហ្គកប្រលេះដៃនាងចេញពីអាវថ្នមៗ រួចដើរចេញទៅខាងក្រៅដោះស្រាយរឿងមុននេះបន្ទិចព្រោះឃើញកូនចៅអាតាកញ្ចាស់5នាក់មិញនេះសម្បើមដៃខ្លាំងណាស់ ចង់សម្លាប់គេទៀតផង ។
__

អាយយយ!!!!

" នេះកូនជុងមិនមកមើលយើងឈឺទេហេស? យើងឈឺដល់ថ្នាក់ដេកពេទ្យប៉ុននិងហើយវានៅយកមីក្មេងចង្រៃនោះទៅណាមិនដឹងបែបនេះរឺ? ប្រាវ !!! " អ្នកស្រីចន ស្រែកឡូឡាពេញបន្ទប់ពេទ្យ ពេលដែរដឹងថាជុងហ្គុកមិនព្រមដេញនាងតូចចេញថែមទាំងយកទៅណាបាត់មិនមកមើលគាត់ជាម្ដាយដេកឈឺនៅពេទ្យសោះ

" អ្នកម៉ាក់កុំខឹងខ្លាំងពេកអីណា ប្រយ័ត្នឈឺមុខរបួសណាមួយម៉ាក់ទើបភ្ញាក់ពីសន្លប់ដូចគ្នា " ជេន ខំប្រឹងនិយាយលូងលោមម្ដាយក្មេក នាងមិនយល់នោះទេថាហេតុអីអ្នកបម្រើ ម្ដាយក្មេក ស្អប់ប៊ីនណាថ្នាក់នេះ ? សូម្បីតែពេលទៅណាមកណាអ្នកបម្រើគ្រប់គ្នាគោរពនាងតែចំពោះប៊ីនណាវិញមានតែពាក្យមើលងាយ សើចចំអក តើនេះជាបញ្ចាររបស់អ្នកស្រីចនរឺក៏ពួកគេធ្វើវាដោយខ្លួនឯង ?

" ម៉ាក់មិនអីនោះទេជេន " គ្រាន់តែដឹងថាមិញនេះខ្លួនភ្លេចខ្លួនហាក់ដូចមិនមានអ្វីកើតឡើងក៏ប្រែទឹកមុខ មកធ្វើជាឈឺទាំងដែរក្នុងចិត្ដចង់តែរត់ទៅតាមជុងហ្គុកអោយដេញនាងនោះចេញទេ ។

" ម៉ាក់ដូចជាឈឺក្បាលខ្លាំងណាស់កូនជេន មិញនេះប្រហែលជាម៉ាក់ខឹងចិត្ដដែរបើកភ្នែកមកមិនឃើញកូនជុងហើយទើបច្រឡោតបែបនេះ ... " អ្នកស្រីចនចាប់ផ្ដើមសម្ដែងទន់ខ្លួនរកដួលតែបានជេន ទប់ជាប់រួចដាក់សម្រាកលើគ្រែ មើលដែរគាត់ដូចជាម្ដាយបង្កើតអញ្ចឹង ។

" អ្នកម៉ាក់សម្រាកសិនទៅណាចាំកូនចិតផ្លៃឈើអោយ " ជេន

" កូនជេន តើពេលណាទើបកូនម៉ានចៅអោយម៉ាក់? នេះកូនរៀបការយូរហើយណា " អ្នកស្រីចនបង្ហើបសំនួរចេញ ធ្វើអោយនាងតូចនៅស្គុបមួយភ្លេតក៏ញញឹមតបទៅគាត់វិញ

"ចុះជុងវ៉ុននិងមីនជី ពួកគេក៏ជាចៅម៉ាក់ដូចគ្នា "
"តែម៉ាក់មិនទទួលស្គាល់ពួកគេជាចៅម៉ាក់នោះទេ ម៉ាក់ចង់បានចៅដែរជាកូនបង្កើតរបស់កូននិងជុងហ្គុកណា ម៉ាក់មិនចង់បានស្រីណាផ្សេងមកធ្វើកូនម្ដាយចៅរបស់ម៉ាក់នោះទេ " គាត់ចាប់ដៃជេនថ្មមៗបង្ហាញទឹកមុខកំសត់ មើលចុះមិនដឹងថាមានគំរោងការអ្វីទៀតនោះទេ ព្រោះមនុស្សដូចអ្នកស្រីចននេះណាហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីតែអំណាច ។
Sorry for late 🙏🏻
To be continued ...
ជេយ៍

💙សមុទ្រទឹកភ្នែក💙Where stories live. Discover now