💙សមុទ្រទឹកភ្នែក💙
ភាគ18
ប្រាវ !!!
" អ្នកម៉ាក់!! នាងធ្វើស្អីម៉ាក់ខ្ញុំក្វាង ប៊ីនណា ? " សម្លេងធ្លាក់បែកនៅក្នុងបន្ទប់របស់អ្នកស្រីចនយ៉ាងខ្លាំងធ្វើអោយជុងហ្គុកដើរកាត់នោះលឺសម្លេងភ្លាមក៏រត់ទៅមើលក៏ឃើញម៉ឆក់របស់ខ្លួនដេកដួលលើការ៉ូដោយមានប៊ីនណាឈរជិតនោះទឆំងភ័យញ័រ
" ខ...ខ្ញុំអត់បានធ្វើអីគាត់នោះទេជុង អ្ហឹកៗ " ប៊ីនណារលីងរលោងទឹកភ្នែកដើរថយក្រោយរហូតបិកនិងសាឡាងដួលអុកគូទបន្ទិច នាងភ័យខ្លាចខ្លាំងណាស់ពេលគេសម្លឹងមើលមកនាងដោយក្រសែភ្នែកបែបនេះ ។
" ជុង ... Huh !!!អ្នកម៉ាក់កើតអីជុង " ជេនដើរចូលមកស្លុតចិត្ដពេលឃើញសភាពមានឈាមហូរចេញពីក្បាលម្ដាយក្មេក
"បើអ្នកម៉ាក់ខ្ញុំកើតអីនាងមិនរួចខ្លួននោះទេក្វាង ប៊ីនណា " ថារួចក៏លើកម្ដាយខ្លួនបីចេញយ៉ាងលឿន ជេនក៏រត់ទៅតាមដូចគ្នា ។ ចំណែកមីនជីបានទៅសាលា ឯជុងវ៉ុនវិញនៅជាមួយម៉ែដោះខ្លួន ។
" អ្ហឹកៗ..ៗ ខ្ញុំគ្មានចេតនានោះទេ " ប៊ីនណាក្រវីក្បាលតិចៗភ័យខ្លាចនាពេលខាងមុខប្រសិនជាជុងហ្គុកមកផ្ទះវិញច្បាស់ណាស់ថាគេនិងមកធ្វើបាបនាងមិនខាន ។ មុននេះនាងមិនបានរុញអ្នកស្រីចនឡើយគឺគាត់ខ្លួនឯងបានយកកែវទៅបោកនិងទម្លាក់ខ្លួនអោយបុកនិងជ្រុងតុកសន្លប់ដោយខ្លួនឯង... គាត់និយាយមើលងាយនាងគ្រប់សប់នាងមិនថាតែគាត់បានមើលងាយដល់កូនរបស់នាងទើបនាងតបតែវាបែរជាធ្វើអោយគាត់ខឹងបង្កើតរឿងបែបនេះឡើងមក
* មន្ទីពេទ្យ
ក្រុមពេទ្យរត់មកយ៉ាងលឿនពេលឃើញឡានត្រកូលចន និងពេលកូនប្រុសបីម្ដាយរត់មកទាំងឈាមហូរស្រក់ពេញអាវ សម្លេងរទេះរុញបានរុញចូលបន្ទប់ព្យាបាល
" ជុងបងអង្គុយសិនទៅណាអ្នកម៉ាក់មិនអីនោះទេ " អ្នកជាប្រពន្ធក្រោកឈរទាញដៃប្ដីអោយអង្គុយនេះចូលជិត1ម៉ោងហើយនៅតែមិនទាម់ចេញមកគេអន្ទះអន្ទែងក្នុងចិត្ដ បើម៉ាក់គេកើតអីអ្នកបន្ទាប់ប្រាកដជាស្រីដែរធ្វើអោយម៉ាក់ក្លាយជាបែបនេះមិនខាន
ជុងហ្គុកសម្លឹងមុខជេនបន្ទិចទើបដាក់ខ្លួនអង្គុយតាម តែភ្នែកសម្លឹងមើលទ្វារបន្ទប់មិនឈប់តែក៏ត្រេកអរពេលឃើញគ្រូពេទ្យដើរចេញមក
" អ្នកស្រីចន មិនកើតអ្វីខ្លាំងនោះទេគ្រាន់តែដួលផ្ងារក្រោយបណ្ដាលអោយបែកក្បាលបណ្ដាលអោយឈាមឡើងខ្លាំង ប៉ុន្ដែខ្ញុំបានលាងមុខរបួសនិងព្យាបាលអ្នកស្រីរួចហើយ..ចំណែកថ្នាំបន្ទិចទៀតនិងមានអ្នកគ្រូពេទ្យយកមកអោយ ខាងយើងនិងរៀបចំបន្ទប់VIPជូន" គ្រូពេទ្យនិយាយចប់ក៏ដើរចេញរួចគ្រែរដាក់ម៉ាក់គេក៏រុញចេញមកទៅក្នុងបន្ទប់VIP
ជុងហ្គុកបានរៀបចំអោយមានអ្នកយាម ជេនក៏សុំខ្លួនគេងទីនេះដើម្បីមើលម្ដាយក្មេកដូចគ្នា ។
" បើមានរឿងអីត្រូវតេមកបងណា បងទៅសិនហើយ "រាងក្រាសអោនមកថើបថ្ងាសប្រពន្ធមួយខ្សឺតរួចដើរចេញជាមួយកូនចៅប៉ុន្មាននាក់
" បើកទៅវិមានចន ភ្លាមទៅ "
" បាទចាហ្វាយ "
" នាងស្លាប់មិនខាននោះទេ ក្វាង ប៊ីនណា " ជុងហ្គុកនិយាយទាំងសង្គត់ត្រង់ឈ្មោះប៊ីនណា ដៃក្ដាប់សឹងបាក់ម្រាមហើយគេក្រហឹមហាក់ដូចជាសត្វខ្លាមួយក្បាលអញ្ចឹង ។
* វិមានចន
គ្រាំង!!!
" អាយយយ!!! ជ...ជុងហ្គុក " នាងតូចប៊ីនណាស្រែកមួយទំហឹង ភាពភ័យខ្លាចរបស់នាងពេលនេះវាបានមកដល់ហើយ នាងខំបិទទ្វារចាក់សោររត់មកពួនកន្លៀតជញ្ជាំងតែមើលចុះគេធាក់ឡើងស្រួលមួយជើងក៏របូតសោរមកបាត់។
" យើងធ្លាប់ប្រាប់នាងម្ដងហើយមែនទេថាបើនាងហ៊ានតែប៉ះពាល់ម៉ាក់យើងនាងនិងទទួលទោសយ៉ាងមិច...ថ្ងៃនេះយើងមិនប្រដៅនាងចេញម្ដងហើយ " គេដើរមកជិតនាងតូចដែរយំភ័យញ័រដូចកូនសត្វត្រូវទឹកភ្លៀង រួចចាប់ដៃនាងអូសទៅណាមិនដឹងទាំងមេឃភ្លៀង ។
To be continued...
260like
#ខំមិនសាច់រឿងផងណា
ជេយ៍
YOU ARE READING
💙សមុទ្រទឹកភ្នែក💙
Короткий рассказព្រោះតែភាពមានបានទើបធ្វើអោយគេបោះបង់ប្រពន្ធកូនគេចោលនិងរៀបការប្រពន្ធជាមួយកូនស្រីអ្នកមានម្នាក់ទៅវិញ !! ភាពអាត្មានិយម ខឹងស្អប់ដែរស្រីម្នាក់នោះធ្វើអោយខ្លួនបាក់មុខ គេធ្វើបាននាងគ្រប់សប់សារពើតែគេហាក់ដូចជាមិនដឹងខ្លួនទាល់តែសោះ រហូតថ្ងៃមួយទើបគេដឹងថាស្រីម្នាក់នោ...
