«ហេតុអ្វីបងទុកអូនចោល?»

185 3 0
                                        

💙សមុទ្រទឹកភ្នែក💙

ភាគ12

* ព្រឹកថ្ងៃថ្មី

ពន្លឺព្រះអាទិត្យចាំងចូលមកតាមបង្អួចមកប៉ះនិងផ្ទះមុខនាងតូចដែរកំពុងគេងលក់ស្កប់ស្កល់ធ្វើអោយភ្ញាក់ ពត់ដៃពត់ជើងរួចក្រឡេកទៅមើលម៉ោង ...ព្រះអើយនេះម៉ោង10ហើយរឺ? ចុះកូនៗនាងមិនឃ្លានទេហី? មិចក៏នាងដេកត្រម៉ក់បែបនេះ?មើលរួចក៏ស្ទុះស្ទារត់មកក្នុងបន្ទប់ជិតនោះតែក៏មិនឃើញវត្ដមានកូនទាំង2ទើបមកខាងក្រោមក៏ឃើញថាជុងហ្គុកកំពុងលេងជាមួយជុងវ៉ុននិងមីនជីយ៉ាងសប្បាយរីករាយ នាងពិតជាចង់អោយពេលវេលាឈប់ដើរត្រឹមនិងណាស់ ហាក់ដូចជាគ្រួសារពេញលេញមួយអញ្ចឹងប៉ុន្ដែ...នាងភ្លេចគិតបាត់ទៅហើយថាពេលនេះជុងហ្គុកគេបានរៀបការមានប្រពន្ធរួចហើយ ទើបប្រញាប់បញ្ចប់អារម្មណ៍មុននិងចេះហើយដើរតាំងៗមកជិតពួកគេទាំង3។

" ម៉ាក់ភ្ញាក់ហើយរឺ? ប៉ាៗបានធ្វើអាហារពេលព្រឹកអោយកូនញាុំរួចហើយថែមទាំងងូតទឹកអោយជុងវ៉ុន បញ្ចុកដោះគេទៀតផង ហិហិ" មីនជីពេលឃើញម្ដាយមកជិតភ្លាមក៏រៀបរាប់រឿងគ្រប់សប់ដែរនាងបានធ្វើជាមួយឪពុក នាងសប្បាយចិត្ដណាស់ ក្មេងតូចគិតថា ប៉ាៗរបស់នាងមកវិញហើយមិនរត់ចោលនាងនិងម៉ាក់ទៀត តែអ្វីៗគ្រប់យ៉ាងនាងគិតខុសហើយ

" មិចក៏កូនមិនហាស់ម៉ាក់ដឹងទេថាមា៉ក់ត្រូវធ្វើការណា " ប៊ីនណាអង្គុយចុះជិតកូនរួចនិយាយ
" ពេលនេះបងជាម្ចាស់ហាងនោះហើយអញ្ចឹងអូនចង់ឈប់រឺក៏ធ្វើការក៏តាមចិត្ដព្រោះបងបានទិញវាពីម្ចាស់ហាងមិនបាត់ទៅហើយ " ជុងហ្គុក
" នេះលោកនឹកឃើញយ៉ាងមិចទើបទិញហាងគេឆៅៗបែបនេះ? ឆ្គួតទេហេស? " នាងតូចច្រឡោតមកភ្លាមៗ នេះគេជាស្អីទៅ? ចង់ទិញក៏ទិញភ្លាមមិនគិតស្អីសោះអញ្ចឹង
" ហូ៊យ!! បានហើយឈប់និយាយរឿងនិងទៅនេះអាហាររបស់អូនឆាប់ញាុំទៅប្រយ័ត្នខូចក្រពះ" ជុងហ្គុក

* វិមានចន

" ជេន .. ជូងហ្គុកទៅណាហើយទើបមិនឃើញនៅកន្លែងធ្វើការបែបនេះ? " នាងតូចជេនអង្គុយលើសាឡុងនិយាយទូរស័ព្ទជាមួយមិត្ដភក្ដិសើចសប្បាយសុខៗក៏អ្នកស្រីចនដលរមកសួរទើបនាងប្រញាប់បិទទូរស៍ព្ឌភ្លេត

" គឺបងជុងប្រាប់ខ្ញុំថាគាត់រវល់ការងារនៅឯតាមខេត្ដអ្នកម៉ាក់ទើបទៅបន្ទាន់ៗមិនបានប្រាប់អ្នកម៉ាក់បែបនេះ ចា៎ .." ជេន និយាយតបតាមចរិករបស់ខ្លួន

" ការងារតាមខេត្ដ?? លេខាជីង ពិនិត្យមើលកាលវិភាគទៅមើលថាពិតជាមានដែរទេ ? "អ្នកស្រីចន និយាយសម្លេងរាបស្មើទៅកាន់លេខាខ្លួនឈរជិតនោះទើបគាត់ប្រញាប់ឆែកមើលរួចរាយការណ៍

" បាទលោកស្រី ខាងក្រុមហ៊ុនមិនមានការងារណាចុះទៅតាមខេត្ដនោះទេ " លេខាជីង

" មិនមានអញ្ចឹងហេស? តែបងជុងប្រាប់ខ្ញុំពីយប់មិញច្បាស់ណាស់អ្នកម៉ាក់គាត់!!!" ជេន
" កូនមិនបាច់និយាយអ្វីទៀតនោះទេម៉ាក់និងរកមូលហេតុអោយបានថាហេតុអីគេសុខៗក៏ទៅបាត់បែបនេះ " អ្នកស្រីចននិយាយកាត់

Skip

" ហេតុអ្វីថ្ងៃនោះមកបាត់ខ្លួន?  ហេតុអ្វីបងទុកអូននិងកូនចោល? ហេតុអ្វីទើបពេលនេះបងបង្ហាញខ្លួនហើយបងទៅរៀបការជាមួយផ្សេងបែបនេះជុង? តើបងប្រាប់អូនបានទេ? ថាអូនធ្វើអ្វីខុសលើបងទើបបងទៅចោលអូននិងកូនបែបនេះ? អ្ហឹក...ៗៗ ... ៗៗ "
To be continued

💙សមុទ្រទឹកភ្នែក💙Where stories live. Discover now