💙សមុទ្រទឹកភ្នែក💙
ភាគ26
ក្នុងបន្ទប់មានតែភាពស្ងាត់ជ្រងំ មានតែសម្លេងដកដង្ហើមរបស់មនុស្ស2នាក់ដែរមុននេះមានទាស់ពាក្យសម្ដីនិងគ្នាបន្ទិច
« កូនជុង... កូនកុំខ្វល់ពីស្រីម្នាក់នោះទៀតអីអ្វីដែរកូនត្រូវខ្វល់មានតែក្រុមហ៊ុននិងគ្រួសារយើងតែប៉ុនណ្ណោះ »អ្នកស្រីចននិយាយទាំងទឹកមុខស្រង៉ូវស្រងាត់ បន្ទន់ចិត្ដកូនប្រុសអោយទន់ មិនអាចហារមាត់ប្រកែកបានបានត្រឹមស្ងាត់ស្ងៀម
« ម៉ាក់មានគំរោងចង់អោយកូនចាប់ទីផ្សានៅប្រទេសថៃ ព្រោះទីនោះមានបំបន់មួយដែរម្ចាស់គេនៅទីនោះចង់លក់ ម៉ាក់ក៏បានទៅមើលទីតាំងភូមិសាស្រ្ដនៅទីនោះដែរវាល្អខ្លាំងណាស់ » គាត់បានយករូបថតកន្លែងដែរកូនចៅផ្ញើមកគឺមានផ្សារមានមនុស្សរស់នៅច្រើនមើលទៅជាទីប្រជុំជនល្អ សម្រាប់អជីវកម្មលក់ឡានរបស់គាត់
« តែម៉ាក់ក្រែងពួកយើងទើបតែបើកនៅឯសិង្ហបូរីទេមិនចឹង? មិចក៏ម៉ាក់ចង់»
« ទីនោះក៏ជាទីផ្សាររកសុីធំដូចគ្នា កូនមានឃើញក្រុមហ៊ុន long group ទេ? គេក៏ចង់រកសុីនៅទីនោះដែរចឹងហើយយើងមិនអាចអោយគួរប្រជែងចាប់ឧកាសនេះយកទៅបានទេ » លឺម្ដាយនិយាយបែបនេះហើយគេក៏គ្មានអ្វីតបដែរក្រៅពីងក់ក្បាលយល់ព្រមគ្រប់យ៉ាង រាល់ថ្ងៃនេះគេមានអារម្មណ៍ថាខ្លួនឯងដូចជាកូនអុកអញ្ចឹង គេគ្មានសិទ្ធប្រកែកតវ៉ា មានតែយល់ព្រម ។
***
« នេះមួយឆ្នាំហើយប៊ីនណាតើឯងទៅណាបាត់ទៅ ?» តើមានអ្នកចាំជីននីដែរទេ? ពេលនេះនាងបានការងារធ្វើហើយគឺធ្វើការជាមួយអាបុិកជីមីនស្អីនិង តាមនាងតុកកែរអញ្ចឹង មិនដឹងស្អីណាស់ណាទេពីដំបូងគ្រាន់តែឃើញនាងដាក់ពាក្យធ្វើការមកភ្លាមអោយនាងធ្វើជាលេខាគេភ្លេត ទាំងដែរនាងគ្មាមបទពិសោទតិចសោះតែឥឡូវវិញអ្វីក៏នាងអាចធ្វើបាបដែរ មិនអោយខកបំណងទេ
« នែ៎!!ទៅឆុងការហ្វេរអោយបងមួយកែវមកនីនីសម្លាញ់ចិត្ដបង» កំពុងតែស្លុងអារម្មណ៍នឹកនាដល់ប៊ីនាដែរបាត់ខ្លួនសុខៗ ក៏លឺសម្លេងមនុស្សរំខាននាងមកភ្លាម
«អ្នកណានីនីអូនសម្លាញ់ឯងអាប្លោកជាំ»ជីននីតបទៅវិញ
«ហីយ៉ា...សូម្បីតែជេរក៏ពិរោះដែរនេះជាតិមុនទៅសាងបុណ្យអីមិចក៏ជាតិនេះអូនជេរពិរោះម្លេះ?ខ្សឺត ថ្ពាល់ក៏ក្រអូបទៀត» កម្លោះប្រធានក្រុមហ៊ុនជីមីននិយាយឌឺដងទៅនាងតូចមិនឈប់ មើលចុះថាគេនេះច្រឡឺមថ្នាក់ណា? ធ្វើការបើមិនកេះកៀវនាងទេប្រហែលសុីបាយអត់ចូលទេមើលទៅ ពេលខ្លះនាងភ្លេចខ្លួនមួយភ្លេតចាប់ថើបនាងរហូត នឹកឃើញក្ដៅចិត្ដតែម្ដង
«អាយយយ!!អាឡប់»
«ទោះបងឡប់ក៏បងនៅតែស្នេហ៍អូនដែរ»
«ស្នេហ៍ឪឯងស្អី»
«សួររកឪបងដើម្បីដណ្ដឹងបងមែន?បើមែនបងយកបណ្ដារការតែ10មុឺនដុល្លារនោះទេ ហិហិ»
«ខ្ញុំគ្មានលុយទៅដណ្ដឹងអាឆ្គួតឯងនោះទេ..ហើយក៏មិនទៅយកលោកឯងធ្វើប្ដីដែរ»
«មិមយកបងធ្វើប្ដី? ចឹងយកបងធ្វើប្រពន្ធក៏បានដែរហើយនីនីធ្វើប្ដីចុះចាំបងអោយនៅលើស្រួលអូនអុក»
——
បាត់មួយអាទិត្យ🤣
ជេយ៍🐰
YOU ARE READING
💙សមុទ្រទឹកភ្នែក💙
Short Storyព្រោះតែភាពមានបានទើបធ្វើអោយគេបោះបង់ប្រពន្ធកូនគេចោលនិងរៀបការប្រពន្ធជាមួយកូនស្រីអ្នកមានម្នាក់ទៅវិញ !! ភាពអាត្មានិយម ខឹងស្អប់ដែរស្រីម្នាក់នោះធ្វើអោយខ្លួនបាក់មុខ គេធ្វើបាននាងគ្រប់សប់សារពើតែគេហាក់ដូចជាមិនដឹងខ្លួនទាល់តែសោះ រហូតថ្ងៃមួយទើបគេដឹងថាស្រីម្នាក់នោ...
