«សម្លាប់នាងចោលទៅ»

201 5 0
                                        

💙សមុទ្រទឹកភ្នែក💙

ភាគ16

ពន្លឺព្រះអាទិត្យចាំងចូលមកតាមបង្អួច កែវភ្នែកស្អាតស្រទន់បើកឡើងតិចៗព្រោះល្វើយយប់មិញទំរាំចប់សង្រ្គាមស្នេហ៍គឺទាបភ្លឺឯណោះ ទើបក្រោកមកឈឺស្រគារពេញខ្លួនប្រាណ ស្នាមធ្មេញមានគ្រប់កន្លែង តែមិចក៏នាងមិនបាននៅក្នុងបន្ទប់ងងឹតនោះទៀតអញ្ចឹង? ច្រវ៉ាក់ជើងក៏បាត់ដែរ !!

" ក្រោកហើយរឺ? បងបានអោយគេធ្វើស៊ុបប៉ូវអូនឆាប់ញាុំទៅទាន់ក្ដៅៗ " ជុងហ្គុកដើរចូលមកកាន់ថាសស៊ុបទាំងញញឹម

" ជុង!!តើខ្ញុំអាចជួបកូនខ្ញុំបានទេ ? អ្ហឹកៗ ខ្ញុំនឹកកូន ... សូមលោកមេត្ដាអោយខ្ញុំជួបកូនខ្ញុំបន្ទិចមកណា ... ហុឹកៗៗ យល់ដល់ខ្ញុំជាម្ដាយផង " ប៊ីនណាចាប់ដើមដៃគេទាំងយំអង្វរ នាងពិតជានឹកកូនខ្លាំងណាស់មិនដឹងសុខទុក្ខយ៉ាងណាហើយទេ តើមីនជីមានសួររកនាងទេ? ប៉ុន្មានថ្ងៃនេះមីនជីក៏សួររកនាងដូចគ្នាតែជុងហ្គុកនេះណាបង្វែររឿងរហូត ។

" កូនគង់តែជួបនោះទេតែមិនមែនពេលនេះ !!! " គេមិនតបអ្វីច្រើនលើកចានស៊ុបរួចដួសយកមកភ្លុំបញ្ចុកនាងទាំងស្នាមញញឹមមិនបាត់ទៅមុខ

" តើពេលណាទើបខ្ញុំអាចជួបកូនខ្ញុំទៅ ជុងហ្គុក? ហុឹក...ៗៗ លោកចាប់ខ្ញុំឃុំមិនអោយខ្ញុំជួបកូនតើលោកកំពុងគិតអ្វីទៅជុង ហុឹក...ៗៗ " នាងតូចនៅតែស្រែកយំដដែរទៅបីជាជុងហ្គុកខំលូងយ៉ាងណាក៏ដោយ សុខៗក៏ចាប់នាងមកឃុំចោតប្រកាន់នាងថាមានសាហាយ វៃធ្វើបាបគ្រប់សារពើថែមមិនអោយនាងជួបកូនទៀត!!! តើគេកំពុងគិតអីទៅ?

ប្រាវ!!!

" សុីតាមសម្រួលមិនចង់ទេរឺយ៉ាងមិច? ចង់បានតែហិង្សាណាស់មែនទេ? / ផាច់!!! / យើងខំទ្រនាងប៉ុននិងហើយនាងចង់បានប៉ុនណាទៀត? " ជុងហ្គុកបោកចានចោលធ្វើអោយទឹកស៊ុបមួយចំនួនស្រាចលើខ្លួននាងតូច រួចទះកំភ្លៀងនាងដល់ថ្នាក់ដួលខ្ពក់លើពូក

" អួយ!!! ខ្ញុំឈឺ កុំវៃខ្ញុំអី ហុឹកៗៗ " នាងតូចលើកដៃសំពះឡើងញ័រពេញខ្លួនរបួសចាស់មិនស្បើយផងនាងមិនចង់បានរបួសថ្មីទៀតទេ ។

" ប៊ីនណា !!! ប៊ីនណាអូនឈឺទេ ហុឹម? បងសុំទោសមិញនេះបងជ្រុលដៃទះអូន ... បងសុំទោសណា " រាងក្រាសស្ទុះមកអោបរាងកាយតូចយំញ័រប្រាណមួយនេះ !! នាងចង់វ៉ល់អស់ហើយមិចក៏សុខៗម្ដងល្អ ម្ដងអាក្រក់ បែបនេះ?

💙សមុទ្រទឹកភ្នែក💙Where stories live. Discover now