💙សមុទ្រទឹកភ្នែក💙
ភាគ14
ក្រាក!!!
" ជុងបង!! ជុងបងបានក្មេងនេះមកពីណា? " ជេនដែរអង្គុយមុខតុសម្អាងលាប skincareក៏បែរមកព្រោះនិយាយប៉ុន្ដែក៏ឃើញថាគេបីក្មេងមកពីណាមិនដឹងក្នុងដៃហាក់ដូចជាស្រលាគ់ថ្នាក់ថ្នមខ្លាំងណាស់ ទើបនាងឆ្ងល់ក៏សួរ
" ជេន ... បងសង្ឃឹមថាចម្លើយដែរបងប្រាប់ទៅអូន...អូននិងទទួលយកបានណា " ជុងហ្គុកដើរមកបីទៅដាក់លើគ្រែហើយកាន់ដៃជេនមកអង្គុយលើពូកដោយចាប់ដៃសងខាងទាំងទឹកមុខមានកំហុស ។
" ទ...ទទួលយកបាន? អូនមិនយល់នោះទេជុង...បងគ្រាន់តែប្រាប់អូនមកថាកូនក្មេងម្នាក់នេះជាអ្នកណាពាក់ព័ន្ធអ្វីជាមួយបង? " ជេន ចាប់ផ្ដើមរលីងរលោងទឹកភ្នែកដោយសារពាក្យសម្ដីរបស់គេទោះមិនទាន់បានចម្លើយពិតមែនក៏ប៉ុន្តែវាហាក់ដូចជាមានកាំបិតមកចាក់ចំបេះដូងនាងអញ្ចឹងព្រោះកូនក្មេងម្នាក់នេះមិនដូចជុងហ្គុកខ្លាំងណាស់
" គេជាកូនរបស់បងនិងស្រីម្នាក់កាលពីបងនៅឯប៊ូសាន.... "ជុងហ្គុកនិយាយរៀបរាប់អ្វីគ្រប់យ៉ាងអោយជេននាងស្ដាប់ នាងហួសចិត្ដខ្លាំងណាស់នេះនាងកំពុងយកប្ដីគេរឺ?
ផាច់!!!
" បងធ្វើបែបនេះបានយ៉ាងមិចជុង? ហុឹកៗៗ បងមិនអាណិតនាងទេរឺ? ដែរមានប្ដីសុខចិត្ដបោះបងប្រពន្ធកូនចោលស្រវាអោបក្រសោបមាសប្រាក់បែបនេះ ? អ្ហឹក...ៗៗ " ជេនទះគេមួយកំភ្លៀងទាំងទឹកភ្នែកស្រក់យំ នាងមិននឹកស្មានថានាងមានប្ដីអាត្មានិយមបែបនេះសោះ នាងគួរតែដឹងពីដំបូងមកម្លេះ។
" ជេនអូនស្ដាប់បងសិនណា !!! នាងស្រីម្នាក់នោះក្បត់បងទៅមានប្រុសថ្មី ថែមទាំងរត់ចោលកូនទៀត តើនាងស្រីម្នាក់នេះសមអោយបងនៅស្រលាញ់ដែរទេ? បងដឹងថាបងខុសដែរទុកកូនទាំង2បងចោលតែពេលនោះបងគ្មានអ្វីទើបបងមិនហ៊ានតែពេលនេះបងលិទ្ធភាពអាចចញ្ចឹមកូនបងបានហើយ ... បងដឹងថាអូនទទួលយកមិនបាន តែសូមអូនចាត់ទុកកូនទាំង2របស់បងដូចជាកូនអូនផងតើបានទេ? " ជុងហ្គុកនិយាយបង្កាច់បង្ខូចស្រ្ដីម្នាក់ដែរខ្លួនឃុំទុក និយាយយកល្អខ្លួនឯង ហាក់ដូចជាជនរងគ្រោះតែជនរងគ្រោះពិតប្រាកដគឺជាក្មេងស្រីដេកឃុំជាប់ច្រវ៉ាក់ដូចសត្វក្នុងបន្ទប់ងងឹតមួយទៅវិញ ។
YOU ARE READING
💙សមុទ្រទឹកភ្នែក💙
Короткий рассказព្រោះតែភាពមានបានទើបធ្វើអោយគេបោះបង់ប្រពន្ធកូនគេចោលនិងរៀបការប្រពន្ធជាមួយកូនស្រីអ្នកមានម្នាក់ទៅវិញ !! ភាពអាត្មានិយម ខឹងស្អប់ដែរស្រីម្នាក់នោះធ្វើអោយខ្លួនបាក់មុខ គេធ្វើបាននាងគ្រប់សប់សារពើតែគេហាក់ដូចជាមិនដឹងខ្លួនទាល់តែសោះ រហូតថ្ងៃមួយទើបគេដឹងថាស្រីម្នាក់នោ...
