«កូននិងការពារម៉ាក់»

258 4 0
                                    

💙សមុទ្រទឹកភ្នែក💙

ភាគ29

បន្ទាប់ពីជុះ💩ដាក់ខោរអោយឪលាងហើយក៏គាប់ជួនពេលប៊ីនណាក្រោកមកក៏ឃើញអ្នកណាមិនដឹងអង្គុយលេងជាមួយកូននាងទើបរត់ស្ទុះទៅមើលទាញកូនចេញស្រាប់តែស្រឡាំងកាំងពេលឃើញផ្ទៃមុខសង្ហារមានមន្ដស្នេហ៍របស់នាយម្នាក់នេះ។ នាងដើរថយក្រោយបន្ទិចក៏បីកូនរត់ចូលផ្ទះចាក់សោរមិនអោយជុងហ្គុកឃាត់ទាន់

ផាំង៚ផាំង៚ផាំងៗ

« ប៊ីនណាបើកទ្វារអោយបងបន្ទិចបានទេ? អោយបងបានជួបនិយាយជាមួយអូននិងកូនបន្ទិចមក » គេគោះទ្វារផ្ទះដោយយកថ្ងាសមកផ្អិបទ្វារ

« បើកទ្វារអោយបងបន្ទិចមក ... បងដឹងថាកំហុសបងសាងលើអូនវាមិនអាចលុបលាងបាន តែអោយបងបានជួបអូននិយាយគ្នាបន្ទិចមក» ជុងហ្គុកនៅតែបន្ដគោះទ្វាស្រែកហៅល្វើយៗ ... នាងតូចវិញបានត្រឹមអង្គុយទប់ទ្វារយំអោបកូន នាងពិតជាខ្លាចថាគេនិងមកយកកូនចេញពីនាងណាស់ រាល់ទង្វើរដែរញេធ្លាប់បានធ្វើដាក់នាងវាជាពពកខ្មៅងងឹតដក់ជាប់ក្នុងចិត្ដមានតែកូនៗទាំង2នាក់នេះទេដែរអាចបំភ្លឺផ្លូវអោយនាងបាន ចុះបើសិនជាគេយកកូននាងចេញទៅ? តើជីវិតនាងនិងទៅជាយ៉ាងណា? តើនាងជារស់នៅបានទេ?

កំពុងតែឈរសុខៗមានអ៊ំស្រីម្នាក់ជាជនជាតិថៃរស់នៅក្បែរនេះបានយកទឹកមកធុងទៅជះលើជុងហ្គុកព្រោះស្មានថាគេជាមនុស្សរោគចិត្ដតាមម្ដាយកូន3នាក់នេះ

« ហើុយ... ប៊ីនណាបើអូនមិនចង់ជួបបងពេលនេះក៏មិនអីដែរតែបងនិងមកម្ដងទៀត ហើយលើកនេះបងមិនអោយរត់ទៅណានោះទេ » ថារួចក៏ដើរចេញទាំងសើមពេញខ្លួនដោយមានអ៊ំស្រីនោះស្រែកជេរពីក្រោយ នេះបើមិនយល់ថាចាស់ទេគេនិងដាល់ក្អួតឈាមហើយ មិនដឹងជាចាស់ស្អីចេះដឹងរឿងគេហួស គេមកលួងប្រពន្ធគេមិនមែនចាប់ប្រពន្ធទៅវះក្រលៀនលក់ឯណា ។

« ចង្រៃយ៍ !! យាយចាស់នោះយកទឹកស្អីមកជះនិង ក្លិនស្អុយណាស់ »គេជញ្ជក់មាត់ក្ដៅក្រហាយព្រោះខ្លួនគេនេះណាស្អុយដូចកណ្ដុរងាប់អញ្ចឹង រាងកាយដែរធ្លាប់ស្អាតបាត លូយឆាយ ក្រអូបគ្រប់ពេលពេលនេះប្រែមកជាក្លិនស្អុយមិនបាត់ទៅវិញ

ក្រលេកមកមើលប៊ីនណាវិញក៏ត្រូវបានអ៊ំស្រីនោះគោរទ្វារស្រែកហៅដោយសារអាបុិករោគចិត្ដនោះជិះឡានទៅវិញហើយ ...

« ម៉ាក់មិញនេះលោកប៉ាមកមែនទេ? កូនបានលឺសម្លេងគាត់» មីនជីដើរមកជិតរួចបន្លឺឡើង
«គ្មាននោះទេកូន គឺគ្រាន់តែមនុស្សឆ្គួតដើរមកទីនេះចង់រករឿងយើងតែប៉ុននិងកូនកុំបារម្ភអី » នាងតូចលើកដៃជូតទឹកភ្នែកចេញ និងនិយាយទាំងស្នាមញញឹមតិចដើម្បីកុំអោយកូនភ័យ
« ម៉ាក់!! កូននិងការពារម៉ាក់... មិនអោយអ្នកណាធ្វើបាបម៉ាក់ទេ»មីនជីនិយាយទាំងភាពជឿជាក់ នាងស្បតក្នុងចិត្ដមិនថាមានរឿងអ្វីក៏ដោយក៏នាងត្រូវតែការពារម្ដាយរបស់នាងអោយបានដែរទោះបីជាអ្នកជុំវិញខ្លួនមើលមកនាងត្រឹមកូនក្មេងម្នាក់ក៏ដោយ ។

ផឹប៚

«អាក្មេងចង្រៃនេះ យើងយកវាមកចញ្ចឹមដើម្បីមកបម្រើយើង ហេតុអីក៏វាទៅទាក់ទងមីស្រីនោះទៀត !! »សម្លេងមនុស្សស្រីវ័យចំណាស់ស្រែកទាំងកំហឹងទៅកាន់រូបថតប៉ុន្មានសន្លឹកនៅលើតុ. គាត់យកដៃដែរមានបារីមកជក់បង្ហុយផ្សែងពេញបន្ទប់ខ្មៅងងឹតមួយនេះដោយមានមនុស្សចំណិតឈរក្បែរនោះ

« អាក្មេងនេះបើវាអស់តម្លៃពេលណាយើងគួរតែទាត់វាចោលល្អទេ? ព្រោះបើទុកទៀតវាមានតែបំផ្លាញយើងនោះទេ... »សម្លេងស្រីវ័យចំណាស់

« ល្អណាស់លោកស្រីព្រោះបើទុកក៏មិនចំណេញដកចេញក៏មិនខាត ... លោកស្រីគួរតែយកកូនវាអោយមកនៅក្រោមបាតជើងរបស់លោកស្រីវិញល្អជាង ... វាប្រៀបដូចជាកូនក្ដាន់នៅក្នុងកណ្ដាប់ដៃលោកស្រីអញ្ចឹង មិនអាចរត់ទៅណារួចទេទានម្ចាស់ » មនុស្សចំណិតប្រុសបន្លឺទាំងភាពពិសពុលប្រដូចនិងចាហ្វាយអង្គុយជក់បារីញញឹមចុងមាត់យល់ស្របនិងពាក្យគេនិយាយមុននេះ

«ឯងនៅតែឆ្លាតដូចដើម... យើងគួរណាតែមានរង្វាន់អោយឯងតើល្អទេ?» ថារួចក៏ទាញរាងកាយមនុស្សចំណិតមកជិតខ្លួនមកបង្កាត់ភ្លើងស្នេហ៍មួយនេះទាល់ភ្លឺ ។  ( ស្មាទោសៗ )

——

ជេយ៍🧸

💙សមុទ្រទឹកភ្នែក💙Where stories live. Discover now