«បញ្ញើក្អែក»

171 3 0
                                    

💙សមុទ្រទឹកភ្នែក💙

ភាគ25

( អេដមីនសុំទោសទុកជាមុនបើសិនជាមានកន្លែងណា ខ្វះខាតរឺខុសក្នុងការនិយាយស្ដី ព្រោះចំណេះដឹងនៅមានកម្រិតអញ្ចឹងហើយអេដមីនសរសេរតាមអ្វីដែរអេដមីនដឹងឡើងមកនោះទេ )

សម្លេងមនុស្សអ៊ូរអរនៅក្នុងផ្សារមួយនៅក្នុងប្រទេសថៃ វាជាពេលព្រឹកអញ្ចឹងហើយទើបមនុស្សជាច្រើនសម្រុកមកទិញបន្លែរសាច់ដើម្បីមកធ្វើម្ហូបដោយឡែងមានមនុស្សជនជាតិកូរ៉េដៃម្ខាងបក់អោយកូនម្ខាងទៀតហុចបន្លែរហុចសាច់អោយភ្ញៀវ ដោយមានកូនស្រីជាជំនួយក្នុងការលក់ដូរ

« អស់ 25បាត »
«អរគុណច្រើនអ្នកមីង» នាងតូចហុចបន្លែរទៅកាន់ស្រី្ដចំណាស់និងនិយាយអរគុណតាមបែបជនជាតិកូរ៉េ

« នាងល្អិតថ្ងៃនេះមិនទៅសាលាទេរឺ? បានជាមកជួយលក់ម៉ាល់បែបនេះ ?» ស្រី្ដ

« អត់ទេថ្ងៃនេះបុណ្យសាលាអញ្ចឹងហើយសាលាមិនរៀននោះទេមីង » សម្លេងតូចឆ្មាល់របស់នាងតូចមីនជីនិយាយទាំងញញឹម វាជាថ្ងៃឈប់សម្រាកនាងអាចមានពេលវេលាមកជួយលក់ម៉ាក់នាង ចាត់តាំងពីនាងមករស់នៅជាទីនេះមកវាមានរយៈពេលមួយឆ្នាំហើយ ទោះបីជាលំបាកបន្ទិចមែនតែនាងសប្បាយចិត្ដជាជាងពេលនៅផ្ទះធំគ្មានក្ដីសុខនោះដែរ

« ឆ្លាតណាស់នេះមីងអោយនំញាុំណា» ថារួចគត់ក៏ចែកនំ2/3អោយហើយដើរចេញទៅ
« អរគុណច្រើនអ្នកមីង »

« ហត់ទេកូន ?» ប៊ីនណាទាញកូនមកជិតនិងយកដៃអាវជូតញើសលើក្បាលកូនស្រីចេញ កូនទាំងពីរនាក់នេះប្រៀបដូចជាជីវិត ជាកែវភ្នែក ជាដង្ហើមរបស់នាងអញ្ចឹង កាលពីមកប្រទេសនេះដំបូងអាចថាវាលំបាកខ្លាំងណាស់ព្រោះនាងជាជនជាតិផ្សេងមិនចេះភាសាថៃ គ្មានលុយច្រើនជាប់ខ្លួនតែពេលនេះនាងមានលិទ្ធភាពអាចទិញបានផ្ទះតូចមួយល្មមរស់នៅ3នាក់ ។

« ហុិកៗ ... ហុិកៗ » សម្លេងយំរបស់អាល្អិតជុងវ៉ុនស្រែកចេញមើលចុះក្មេងមួយនេះក្បាលខូចណាស់យប់ៗឡើងមិនដែរអោយនាងដេកលក់ស្រួលទេកិចកុរងូតដល់ពេលព្រឹកដេកដាស់មិនភ្ញាក់ ឥឡូវនេះវិញដល់ម៉ោងរករឿងទៀតហើយព្រោះតែសម្លេងរំខានពីអ្នកនៅក្នុងផ្សារនេះឯង

នាងតូចលើកពកូនមកដាក់លើដៃទះគូទតិចៗបម្រុងអោយគេងវិញតែគេមិនគេងទេបែរជាបោះដៃអោយបងស្រីពរ ទើបនាងអោយពួកគេទាំង2នាក់ចេញទៅលេងជាមួយក្មេងនៅជិតនោះ វាជារឿងធម្មតាទៅហើយដែរជុងវ៉ុនតាមបងស្រីគេបែបនេះពេលខ្លះអាល្អិតនេះខឹងនាងតែមុខនាងមិនមើលផង ។

« ជុងវ៉ុន/ ជុងវ៉ុន » ក្មេងៗប្រុសស្រីដែរជាជនជាតិថៃរត់មកក្បែរមីនជីពេលឃើញនាងពរប្អូនមកទីនេះ អាចថាពួកគេពិតជាចូលចិត្ដបងប្អូន2នាក់នេះណាស់

*កូរ៉េ

ក្រលេកមើលអ្នកនៅប្រទេសកូរ៉េឯនេះវិញវាដូចជាមិនប្រសើរឡើងសោះទោះបីជាមានអ្នកដើរចេញពីទីនេះក៏ដោយតែគ្រប់យ៉ាងវាដូចជាអាក្រក់ជាងមុនទៅទៀត

ប្រាវ !!!

« ឆាប់ទៅរកអោយឃើញទោះបីជាគាស់ប្រទេសកូរ៉េនេះទាំងអស់ក៏ដោយក៏ត្រូវរកក្វាង ប៊ីនណានិងកូនយើងទាំង2មកវិញដែរ » ជុងហ្គុកក្រវាស់របស់របរលើតុអោយជ្រុះខ្ទិច នេះរយៈពេលមួយឆ្នាំហើយគេនៅតែរកនាងមិនឃើញតើនាងនាំកូនគេទាំង2ទៅណាហេតុអីរកមិនឃើញបែបនេះ ? 
« បាទ... អ្នកប្រុស »

« ក្វាង ប៊ីនណា នាងនាំកូនខ្ញុំរត់ទៅណា? បើខ្ញុំរកនាងឃើញនាងស្លាប់មិនខាននោះទេ » រាងក្រាសក្ដាប់ដៃយ៉ាងណែន កំហឹងក្ដៅងំពេញទ្រូង

៚ក្រាក ៚

ផាច់!!

« អាកូនចង្រៃមិចក៏ឯងនៅតាមរកនាងបញ្ញើរក្អែកនិងកូននាងទៀតហាស? ក្រែងឯងក៏ដឹងដូចគ្នារឺថានាងនេះវារត់ទៅតាមប្រុសវាបាត់ហើយ ហេតុអីក៏តាមរកវាទៀត ?» អ្នកស្រីចនបើកទ្វារចូលមកទះកំភ្លៀងជុងហ្គុកមួយដៃភ្លេតនិងស្រែកស្ដីអោយគេមួយអស់សម្លេង

« យើងអោយឯងមកគ្រប់គ្រងក្រុមហ៊ុន jeon group មិនមែនទៅតាមរកនាងបញ្ញើរក្អែកនោះទេ !! » អ្នកស្រីចន

«តែនាងនាំកូនខ្ញុំទៅដូចគ្នា... ផាច់!! » មួយកំភ្លៀងទៀតនៅកន្លែងដដែរ🤣

« មិនបាច់ខ្វល់ពីពួកវានោះទេ ... ពេលនេះឯងមានប្រពន្ធកូនឯងដូចគ្នា អេនណាជាកូនស្រីឯងដែរនិងប្រពន្ធឯងដូចគ្នា មិនបាច់តាមរកពួកគេទេណា... តើឯងមិនអាណិតកូនស្រីឯងនិងប្រពន្ធឯងទេរឺ? ចុះបើកូនជេនដឹងថាឯងនៅតែតាមរកនាងនោះតើកូនជេននិងមានអារម្មណ៍បែបណា?» អ្នកស្រីចនបន្ថយសម្លេងនិងនិយាយលួងលោមអង្អែលដៃគេតិចៗ ចាក់មន្នោគម៍អោយគេទន់ចិត្ដ និងលើករឿងជេននិងកូនដែរទើបកូនបាន2ខែ ។
« ខ្ញុំ ... ខ្ញុំសុំទោសអ្នកម៉ាក់ » ជុងហ្គុក

To be continued...

ជេយ៍ 🧸

💙សមុទ្រទឹកភ្នែក💙Where stories live. Discover now