ភាគ3
9ខែកន្លងផុតទៅ~
អាហារពេលព្រឹកដែរកាលពីមុនធ្លាប់តែរីករាយពេលនេះបែរជាស្ងៀមស្ងាត់សោះកក្រោះព្រោះបាត់សមាជិកម្នាក់ដែរជាមេគ្រួសារ ជាឪពុក ជាស្វាមី បន្សល់ត្រឹមម្ដាយ3នាក់ម្ដាយកូនដែរស់នៅយ៉ាងលំបាក ។ ពេលនេះនាងកំពុងពពោះកូនទី2 ហើយក៏ជិតដល់ថ្ងៃសម្រាលដូចគ្នា ។
" មីនជី ម៉ាក់ប្រាប់កូនប៉ុន្មានដងហើយថាកុំយកខោរអាវប៉ាមកលេងទៀត មិចក៏កូនចេះតែយកមកលេងអញ្ចឹងដឹងទេវាប្រលាក់?" នាងតូចប៊ីនណាបន្លឺសម្លេងដើរចេញពីក្នុងបន្ទប់កូនស្រីព្រមទាំងខោរអាវជុងហ្គុក តាំងពីជុងហ្គុកបាត់ដំណឹងសូន្យឈឹងមកស្ថានភាពគ្រួសារនេះកាន់តែលំបាកលើសដើមព្រោះបាត់បងមេគ្រួសារម្នាក់ដោយទុកអោយប្រពន្ធពោះធំជិតគ្រប់ខែមករាប់រងការងារជាច្រើន ពេលព្រឹកនាងលក់បន្លែ ពេលថ្ងៃនាងលាងចាននៅហាងបាយមួយកន្លែង ចំណែកពេលយប់វិញត្រូវដើរលក់ផ្កាតាមផ្លូវទៀត រឺឯមីនជីគឺនាងមិនយកតាមនោះទេគឺផ្ញើទុកនៅកន្លែងអ៊ំស្រីលក់បាយដែរនាងធ្វើការនោះ ។
ប៉ុន្ដែអ្វីដែលសំខាន់គឺកូនស្រីរបស់នាងតែងតែយកអាវឪពុកមកដេកអោប 1ឆ្នាំហើយដែរស្វាមីនាងបាត់ខ្លួន នាងក៏បានប្ដឹងប៉ូលិសដូចគ្នាតែហាក់ដូចគ្មានអ្វីប្រែប្រួលសោះ នាងពិតជានឹកគេខ្លាំងណាស់ តើពេលនេះគេនៅទីណា? គេឃ្លានរឺអត់ ? តើពេលគេឈឺមានអ្នកណានៅមើលថែរដែររឺទេ? ។
" បានហើយកូនឆាប់ញាុំបាយនិងអាលឆាប់បានទៅសាលា" នាងតូចដកដង្ហើមធំសម្លឹងទៅកូនស្រីអោនមុខចុះសម្រក់ទឹកភ្នែក
"អ្នកម៉ាក់...តើលោកប៉ាទៅបាត់យូរម្លេះ? អ្ហឹក...ៗៗ កូននឹកគាត់ " ទឹកភ្នែកដែរប្រឹងទប់ពេលនេះវាបានហូរចុះមកកាត់ផែនថ្ពាល់ទន់រលោងរបស់មីនជី វាជាទឹកភ្នែកពពេញទៅដោយសារឈឺចាប់ ខ្វះភាពកក់ក្ដៅ អារម្មណ៍ឯកាដែរនៅសុខៗបាត់វត្ដមានឪពុក
" មីនជី ... ម៉ាក់.."
" ម៉ាក់កូនមិនដឹងនោះទេថាពេលនេះប៉ាៗនៅឯណា ហុឹក...ៗ កូនគ្រាន់តែចង់អោយប៉ាៗត្រឡប់មកវិញ កូននឹកគាត់ ហុឹកៗៗ...ៗៗ ..."មីនជី
" មីនជីកូនម៉ាក់ អ្ហឹកៗ អោយម៉ាក់សុំទោស...ម៉ាក់សន្យាថានិងរកប៉ាកូនអោយឃើញណា " នាងតូចរត់មកអោបកូនទាំងទឹកភ្នែកស្រក់ចុះមក មិនមែនមានតែកូនទេនាងក៏នឹកគេដូចគ្នា នឹកគ្រប់យ៉ាងដែរនាងនិងគេធ្លាប់ធ្វើ នាងយំរាល់យប់។
* មន្ទីពេទ្យ
YOU ARE READING
💙សមុទ្រទឹកភ្នែក💙
Короткий рассказព្រោះតែភាពមានបានទើបធ្វើអោយគេបោះបង់ប្រពន្ធកូនគេចោលនិងរៀបការប្រពន្ធជាមួយកូនស្រីអ្នកមានម្នាក់ទៅវិញ !! ភាពអាត្មានិយម ខឹងស្អប់ដែរស្រីម្នាក់នោះធ្វើអោយខ្លួនបាក់មុខ គេធ្វើបាននាងគ្រប់សប់សារពើតែគេហាក់ដូចជាមិនដឹងខ្លួនទាល់តែសោះ រហូតថ្ងៃមួយទើបគេដឹងថាស្រីម្នាក់នោ...
