💙សមុទ្រទឹកភ្នែក💙
ភាគ9
* ប៉ុន្មានថ្ងៃក្រោយមក
ប៊ីនណានាងមកការងារជាអ្នកលាងចាននៅអាហារដ្ឋានមួយកន្លែងល្បីឈ្មោះ ប្រាក់ខែក៏វាច្រើនល្មមគួរសមអាចអោយនាងចញ្ចឹមកូននាងរស់ និងសល់លុយខ្លះ ពេលមកធ្វើការនាងក៏បានយកជុងវ៉ុនមកជាមួយដូចគ្នាព្រោះគ្មានអ្នកមើលទាល់តែពេលថ្ងៃប្រហែលម៉ោង2ជាងទើបជីននីនាងត្រឡប់មកពីធ្វើការវិញជួយមើលជុងវ៉ុនម្ដង ដោយដាក់កូនគេងលើតុកទំនេរមួយក្បែរខ្លួនស្រួលពេលគេយំរឺភ្ញាក់នាងអាចដឹងបាន ចំណែកជីននីវិញនាងបានការងារជាអ្នក មកdelivery ទើបនាងទំនេរពេលថ្ងៃរវល់ពេលព្រឹកនិងយប់ ។
នាងដឹងថាការងារដែរនាងធ្វើហត់ខ្លាំងណាមួយនាងកូនខ្ជីតែនាងមិនចង់នៅទំនេរដេកលេងនោះទេព្រោះអោយតែទំនេរនាងតែងតែគិតដល់ប្រុសម្នាក់បានរត់ចោលនាងនិងកូនទៅរៀបការគ្រួសារថ្មី នាងខំប្រឹងធ្វើអោយខ្លួនរវល់ព្រោះមិនចង់នឹកគិតដល់ប្រុសម្នាក់នោះទៀត ។
" ង៉ា ... ង៉ា...ង៉ា...ៗៗៗ "សម្លេងរបស់ទារកតូចកំពុងគេងក្បែរនោះបានបន្លឺឡើងទាំងស្រែកយំត្រដាងដៃត្រដាងជើងព្រោះឃ្លាន មើលចុះអាល្អិតនេះក្បាលខូចណាស់អោយតែពេលរវល់ដឹងតែភ្ញាក់ហើយ
" អា...ៗៗ កូនប្រុសម៉ាក់ឃ្លានហើយមែនទេ? ចាំម៉ាក់ឆុងទឹកដោះគោរអោយកូនបៅណា.. " នាងតូចដកខ្លួនពីការងារបន្ទិចប្រញាប់មកលួងកូនដែរដេកស្រែកយំខ្វៃៗ ឃ្លានម្ដងៗស្រែកយំទាំងខឹង មុខឡើងក្រហមអស់ហើយ ទើបនាងប្រញាប់ដៃជើងយកដោះគោរអោយកូនអឹម គ្រាន់តែក្បាលដិះញោរមកជិតមាត់ភ្លាមអាល្អិតនេះហារមាត់អឹមវិតៗដូចខ្លាចអ្នកណាមកដណ្ដើមអញ្ចឹង ។
"នែ៎នាង!!! ល្មមទុកកូនហើយទៅធ្វើការបន្ដហើយ មិនឃើញទេថាហាងកំពុងរវល់? បើនៅតែធ្វើការសឺកៗដូចនាងបែបនេះទៀតនាងប្រហែលជាបានគេដេញចេញពីហាងហើយ ... " កំពុងតែអោយកូនអសមសុខៗក៏មេការបានដើរចូលមកថាអោយនាងតូចផាំងៗ មិនខ្វល់ថានាងមានកូនមកជាមួយដែរសោះ ធ្វើអោយអ្នកនៅកន្លែងនេះ2នាកសមចិត្ដយ៉ាងខ្លាំង
" បងមេការនាងនេះប្រហែលជារកលេសកូនមកជាមួយដើម្បីខ្ជិលធ្វើការហើយមើលទៅ? ព្រោះអីកន្លែងធ្វើការគេហាមមិនយកកូនក្មេងចូលផងតែនាងម្នាក់នេរយកចូលមកធ្វើអោយកន្លែងរញ៉េរញ៉ៃ សម្លេងក្មេងយំ ពិតជាថ្លង់ខ្លាំងណាស់ " girl1

YOU ARE READING
💙សមុទ្រទឹកភ្នែក💙
Truyện Ngắnព្រោះតែភាពមានបានទើបធ្វើអោយគេបោះបង់ប្រពន្ធកូនគេចោលនិងរៀបការប្រពន្ធជាមួយកូនស្រីអ្នកមានម្នាក់ទៅវិញ !! ភាពអាត្មានិយម ខឹងស្អប់ដែរស្រីម្នាក់នោះធ្វើអោយខ្លួនបាក់មុខ គេធ្វើបាននាងគ្រប់សប់សារពើតែគេហាក់ដូចជាមិនដឹងខ្លួនទាល់តែសោះ រហូតថ្ងៃមួយទើបគេដឹងថាស្រីម្នាក់នោ...