«កុំលេងបស់អូន»

285 8 0
                                        

💙សមុទ្រទឹកភ្នែក💙

ភាគ28

ម៉ោង9យប់នាពេលរាត្រីពន្លឺព្រះច័នចាំងមកផែនដី ផ្កាយតូចៗជាច្រើនផ្គុំគ្នា នៅតាមដងផ្លូវមានឡានម៉ូតូធ្វើដំណើរទៅផ្ទះដើម្បីសម្រាកតែមកមើល3នាក់ម្ដាយកូននេះវិញកំពុងតែលេងប្រឡែងគ្នាសើចកក្អឹកនៅក្នុងកូនផ្ទះតូចមួយនេះ

«ចាប់បងអើយបានមកជុងវ៉ុន ហិហិ » មីនជីរត់ពេញផ្ទះដោយស្រែកហៅប្អូនដែរទើប1ឆ្នាំទើបនិងចេះដើរតេះតាសៗតាមបងស្រី ចំណែកប៊ីនណាក៏សម្រាកពីលាងចានរួចលេងជាមួយកូនដែរ ជីវិតរបស់នាងទោះបីជាគ្មានអ្នកណាក៏នាងមានកូនដែរអាចអោយនាងខំប្រឹងតស៊ូបានដូចគ្នា ។

« ចេញឡានទៅ » សម្លេងមនុស្សប្រុសធំក្រលួច នៅលើឡានទំនើបដែរសម្លឹងមើលគ្រួសារមួយនេះតាមបង្អួចក៏បញ្ជារកូនចៅអោយបើកចេញ

« ម៉ាក់ៗៗ» កម្លោះតូចជុងវ៉ុនដើរមកម្ដាយខំប្រឹងតោងឡើងអោប.កព្រោះខ្លាចបងស្រីចាប់បានមើលចុះខំតោងឡើងក្រហមមុខអស់ហើយម្នាក់ៗបែកញើសឡើងជោគខ្លួន

« លេងប៉ុននិងបានហើយកូន មើលចុះលេងឡើងញើសស្អិតពេញខ្លួនហើយ ចាំម៉ាក់នាំទៅងូតទឹកណា » នាងតូចចាប់ដោះអាវកម្លោះតូចបង្ហាញអោយឃើញសាច់ឡើងណែនក្បំ ស.ខ្ជីបែកពណ៍ផ្កាឈូកតិចៗ សក់រលាស់ ថ្ពាល់ក្រហមព្រឿងៗ បបូរមាត់ផ្កាឈូកមើលហើយគួរអោយចង់ខាំ ។
នាងពរកូនប្រុសអោយមកក្នុងបន្ទប់ទឹករួចចាប់ផ្ដើមងូតទឹកអោយកូនទាំង2មើលចុះពួកគេប្រលែងគ្នាលេងបានគ្រប់កន្លែងសូម្បីតែក្នុងបន្ទប់ក៏លេងបាចទឹកឡើងសើមនាងអស់ដែរ ។ ស្នាមញញឹមរបស់ម្ដាយពេលឃើញកូនរីករាយទោះបីខ្លួនត្រូវរាប់រងដុំថ្មបាក់មកសង្កត់មកក៏ពិតមែនអិយតែឃើញកូនសើចសប្បាយមានអ្វីហូបគ្រប់គ្រាន់នាងសប្បាយចិត្ដណាស់ទៅហើយ ។

ថ្ងៃថ្មីទឹកសន្សើមស្រក់លើរុក្ខជាតិជុំវិញផ្ទះ ត្រជាក់តិចៗ ខ្យល់បក់មកតាមបង្អួចមកប៉ះមុខក្មេងប្រុសតូចនេះអោយភ្ញាក់ពីដំណេក អាល្អិតក្រោកពីដេកភ្លាមសក់ក្បាលកន្រីងកន្រើងយកដៃញីភ្នែកតិចៗដូចមិនអស់ងងុយសោះ គេសម្លឹងមើលម៉ាក់និងបងស្រីបន្ទិវក៏កាន់ក្បាលដោះអឹមជ័រដាក់ចូលមាត់ជញ្ជក់រួចដើរចេញថ្នមៗ ទាំងធ្ងន់ខោរទឹកនោម ខោរទឹកនោមអាល្អិននេះបើពូតយកទឹកត្រាំស្រាអាចនិងជាជំងឺ100មុខបាន -,-

ក្រាក ៚

អាល្អិតបើកទ្វារចេញមកខាងក្រៅជារៀងរាល់ថ្ងៃគឺគេនេះហើយភ្ញាក់មុនអ្នកណាទាំងអស់ហើយតែងតែរត់ចេញមកខាងក្រៅដើម្បីលេងកូនឡានដែរទុកចោលនោះទីនេះតែក៏ឃើញមនុស្សធំម្នាក់មកអង្គុយលេងឡានរបស់ខ្លួនក៏រត់រុយទៅទាញឡានរបស់ខ្លួនមកវិញរួចដោះក្បាលមឹមជ័រចេញនិងនិយាយ:

«កុំលេងបស់អូន »ជុងវ៉ុន

« លេងបន្ទិចក៏មិនបាន» ជុងហ្គុកសើចបន្ទិចនិងភាពកំណាញ់របស់អាល្អិតមួយនេះ អត់ខ្នាញ់មិនបានក៏ចាប់ក្ដិចថ្ពាល់និងថើបជាច្រើនខ្សឺតរហូតកម្លោះតីចពេបមាត់រកយំ

« ហុិកៗៗ ...ៗៗ » ជុងវ៉ុន
«អា៎..... កុំយំ ចាំប៉ាជូតថ្ពាល់អោយ.. អឺ!!ចង់បានប្រដាប់លេងថ្មីទេកូន?»ដោយហេតុលួងមិនបាត់ណាមួយខ្លាចម្ដាយក្មេងភ្ញាក់ថាគេជាពូចាប់មេងទៀតក៏យកកូនឡាន2 ពីក្នុងអាវមកបង្ហាញដែរវាជារបស់ទិញមកក្នុងបំណងអោយទៅក្មេងតូចដូចគ្នា

កម្លោះតូចគ្រាន់តែឃើញកូនឡានថ្មីភ្លាមទឹកភ្នែក មិនដឹងរត់ទៅណាអស់គេសម្លឹងមើលរបស់ក្នុងដៃនាយម្នាក់នេះបែបចង់បានតែមិនហ៊ានយកទើបបានត្រឹមសម្លេង ... ចំណែកគេឃើញបែបនេះក៏ហុចកុំអោយក្មេងអន់ចិត្ដមើលចុះសម្លឹងម៨នដាក់ភ្នែកសោះប្រហែលចង់បានខ្លាំងហើយ ។

គ្រាន់បានរបស់លេងមកដល់ដៃភ្លាមអាល្អិតអរហក់អោបជុងហ្គុកភ្លាមទាំងសប្បាយចិត្ដ គេខានបានរបស់លេងថ្មីយូរហើយតែពេលនេះបានដល់2ថែមទាំងស្អាតទៀត ។
គេលើកពរកូនប្រុសមកក្នុងដៃមើលចុះពេលនេះធំច្រើនណាស់ពីមុននៅជាកូនង៉ាសោះឥឡូវនេះមាឌឡើងឌាំង សាច់ឡើងណែន ឃើញត្រង់ណាក៏គួរអោយខ្នាញ់ដែរ...
បានបន្ទិច ក៏ជ្រួញចញ្ចើមធ្វើមុខជូរព្រោះសុខៗមិនដឹងក្លិនជូរស្ទីងមកពីណាហោះកាត់ចុងច្រមុះ គេខំងាកមើលលើក្រោមឆ្វេងស្ដាំខ្លាចក្រែងមានអ្វីជិតនិងមានក្លិនតែអត់ទេក្លិននេះគឺនៅលើខ្លួនគេតែម្ដង ទើបមិនអស់ចិត្ដដាក់កូនចុះបើកខោរមើលទៅសុទ្ធតែអាចម៍ពេញ 💩ខោរ ចឹងតាសបានក្លិនវាមិនបាត់ទៅណាសោះ ។

To be continued...

Jay

💙សមុទ្រទឹកភ្នែក💙Where stories live. Discover now