«នាំកូនរត់»

206 3 0
                                        

💙សមុទ្រទឹកភ្នែក💙

ភាគ24

« អ្នកក្រៅ? ក្រែងពួកគេជាកូនរបស់បងហី? មិចក៏បងថាពួកគេជាអ្នក្រៅបែបនេះ?» ជេន ចាប់ផ្ដើមមួរម៉ៅនិងសម្ដីស្វាមីមុននេះដែរហ៊ានថាមីនជីនិងជុងវ៉ុនជាអ្នកក្រៅ .. ដឹងទេថានាងស្រលាញ់ក្មេងទាំង2នាក់នេះណាស់ ទោះបីជាពេលនេះនាងមានកូនបង្កើតក៏ដោយតែក្ដីស្រលាញ់ចំពោះក្មេងៗកូនរបស់គេមាននៅដដែរ ។

« គឺ...គឺ បងសុំទោសបងស្មានតែអូននិយាយពីនាក់ផ្សេង» ជុងហ្គុកប្រញាប់មកលួងប្រពន្ធដោយអង្អែលដៃនាងថ្នមៗនិងងើបទៅថើមមាត់ប្រពន្ធបឺតផងជញ្ចក់ផង។

« បានហើយជុងខ្មាស់គេ »ជេនរុញទ្រូងស្វាមីចេញន៨ងនិយាយទាំងអៀន នេះគេមិនខ្មាសទេរឺ?ដែរថើបគ្នានៅមុខអ្នកបើកឡានបែបនេះ ?

«ហិហិ មុខអូនពេលអៀនគួរអោយស្រលាញ់ណាស់ »និយាយដល់ត្រឹមនេះពាក្យសម្ដីនេះគេក៏ធ្លាប់ប្រើប្រាសដាក់ប៊ីនណារួចហើយ តើគេមានភ្លេចទេថាគេនៅមានស្រីម្នាក់ដែរខ្លួនធ្វើបាបមិនអាណិតអាសូរ?

ម៉ោង12 រំលងអាធ្រាត :

សម្លេងគ្រិចគ្រឺតរបស់មនុស្សស្រីម្នាក់កាន់កាតាបកាន់ដៃក្មេងស្រីតូចដើរមកដល់បន្ទប់កូនប្រុសខ្លួននិងបើកទ្វារថ្នមៗដើរមួយៗ លើកបីកូនប្រុសក្នុងដៃនិងដៃម្ខាងទៀតចាប់កាន់កាបូបរបស់របរគេដូចគ្នានិងដើរចេញយ៉ាងស្ងាត់ស្ងៀមគ្មានអ្នកដឹងរហូតមកដល់របងខាងក្រៅ

« អ្នកម៉ាក់តើយើងចេញតាមណាទៅ? ព្រោះខាងក្រៅមានអ៊ំសន្ដិសុខនៅយាមទីនោះទៀត » មីនជីនិយាយទាំងមុខនិងភ័យតិចតួច នាងខ្លាចថាម៉ាក់នាងនិងនាងមិនអាចរត់ចេញពីទីនេះបាន

« មីនជីកូនកុំភ័យអីម៉ាក់បានយកនំដែរដាក់ថ្នាំងងុយដេកអោយគាត់ហូបហើយពេលនេះប្រហែលជាគាត់មិនដឹងខ្លួនទេ !! តោះយើងប្រញាប់ឡើង » ប៊ីនណាកាន់ដៃកូនស្រីដលរចេញពីភូមិគ្រិះដែរមានតែភាពក្ដៅក្រហាយ ខឹងមុតសារ ច្រណែនឈ្នានីស ស្អប់គុំគួន នាងសន្យាទោះបីជាលំបាកក៏នាងមិនអោយកូននាងរស់នៅទីនេះដែរ ។ កន្លែងដែរគេមិនផ្ដល់តម្លៃ មានតែភាពធ្វើបាប អញ្ចឹងហើយទោះនៅក៏គ្មានន័យអ្វីដែរ

ដំណើរអស់រយៈពេលយ៉ាងយូរពេលនេះក៏គ្មានឡានក្រុងរឺតាក់សុីអ្វីនោះទេព្រោះវាជាម៉ោងគេសម្រាកគេងនៅផ្ទះចំណែកនាងវិញបែរជានាំកូនដើរទាំងកណ្ដាលយប់ ទាំងអត់ងងុយ ។  បានបន្ទិចភ្លៀងក៏បង្អុលចុះមកអោយអោយម្ដាយកូនគ្មានទីពឹងគ្មានទំរកនៅជ្រកក្រោមសំយាបផ្ទះគេទាំងរងារញ័រញាក់ហាក់ម៨នប្រល័យអាណិតដល់កូនក្មេងអាយុខ្ជីនេះសោះ ។

ផាំង !!

« អាយយ !! អ្ហឹកៗៗ ម៉ាក់ជីខ្លាចណាស់ » មីនជីត្រសុលខ្លួនមកអោបម្ដាយទាំងភ័យមុននេះស្គរលាន់ ភ្នែកបន្ទោល រន្ទះបាញ់ខ្លាំងណាស់ នាងភ័យក៏ភ័យ រងារអស់សប់ប្រាណ

« កុំខ្លាចម៉ាក់នៅទីនេះហើយ» នាងតូចស្រវារយកក្រណាត់មកបាំងភ្លៀងមិនអោយទឹកភ្លៀមសើមកូននោះទេ សុខចិត្ដយកខ្លួនធ្វើជាខែលបាំងភ្លៀង ខ្លាចកូនសើម កូនឈឺ កូនរងារ ទាំងដែរខ្លួនរងារឡើងញ័រមាត់។

ម៉ោង4ទាបភ្លឺ :

មេឃឈប់ភ្លៀងមានតែខ្យល់ត្រជាក់ៗ បក់មកកាត់ម្ដាយកូន3នាក់នេះប៊ីនណាយកកាតាបស្ពាយជុងវ៉ុននៅខាងមុខ ( តាកាបស្ពាយកូនក្មេង ) និងដៃកាន់អីវ៉ាន់ម្ខាង ម្ខាងទៀតទប់មីនជីដែរដេកលើខ្នងនាងរហូតមកដល់ព្រលានយន្ដហោះ មិននេះសំណាងដែរមានឡានលោកអ៊ំម្នាក់ជិះទៅយកកូនស្រីគាត់ដែរត្រឡប់មកពីប្រទេសស្វីសវិញហើយក៏បានជួបនាងក៏ឡើងឡានបានជិះជាមួយគ្នាទៅ បើសិនជាដើរប្រហែលម៉ោង6ជាងទើបទៅដល់ជើងយន្ដហោះក៏ចេញចោលទៀតផង ។  ប៊ីនណាចង់ទៅណាចឹង?

« ខ្ញុំអរគុណច្រើនហើយលោកអ៊ំ »ប៊ីនណាដាស់កូនស្រីអោយភ្ញាក់និងនិយាយលាទៅកាន់បុរសចំណាស់ គាត់ក៏មិនបាននិយាយអ្វីដែរបានត្រឹមងក់ក្បាលបន្ទិចរួចបើកឡានចេញទៅទុកកន្លែងចត

« អ្នកម៉ាក់តើយើងទៅណា ? ហេតុអីក៏មកទីនេះ ? » មីនជីសួរទាំងឆ្ងល់ ហេតុអីម៉ាក់នាងនាំនាងមកទីនេះ? ក្រែងគាត់ថានាំនាងទៅរស់នៅកន្លែងផ្សេងហី?

« មីនជីកូន ... ពួកយើងមិនអាចរស់នៅប្រទេសនេះបានទេណា !! បើយើងរស់នៅទីនេះគេនិងរកយើងឃើញ អញ្ចឹង្លយទើបម៉ាក់នាំកូននិងប្អូនទៅរស់នៅប្រទេសមួយទៀតដែរគេមិនអាចរកយើងឃើញ » នាងតូចទុកអីវ៉ាន់ចុះ បន្ទាបជង្គង់រួចលើកដៃអង្អែលក្បាលកូនស្រី នាងដឹងច្បាស់ណាស់ថាជុងហ្គុកមិនងាយដោះលែងនាងនិងកូននោះទេ !! ទើបនាងសម្រេចចិត្ដនាំកូនទៅរសើនៅទីនោះទោះបីជាគេរកក៏វាមិនងាយនោះដែរ ។

To be continued ...

Readers ទាយមើលថាប៊ីនណានាំកូនទៅប្រទេសណា🤣
ជេយ៍🧸

💙សមុទ្រទឹកភ្នែក💙Where stories live. Discover now