💙សមុទ្រទឹកភ្នែក💙
ភាគ7
រាងកាយតូចច្រឡឹងដែរកំពុងរបឹងខ្ញែកៗនៅលើដងវិថីដ៏ល្វឹងល្វើយម្នាក់ឯងនាកណ្ដាលរាត្រី ទាំងយំស្រក់ទឹកភ្នែកមិនដឹងជាប៉ុន្មានលានដំណក់នោះទេ នាងតូចពាក់ខោរអាវសឺមីរបស់ជុងហ្គុកជាមួយនិងខោរខ្លីដៃម្ខាងជូតទឹកភ្នែក ម្ខាងក្រសោបពោះខ្លួនឯងព្រោះពេលនេះនាងពិតជាចុកខ្លាំងណាស់ ហាក់ដូចជាលេបដែកគោលចូលពោះអញ្ចឹងចំណែកចន្លោះផ្លូវវិញក៏ឈឺស្គៀបៗមិនបាត់.នាងតូចដើររហូតមកដល់បន្ទប់ជួលរបស់ខ្លួនវិញទាំងសភាពមើលលែងយល់ សក់ក្បាលរញ៉េរញ៉ៃ ខោរខ្លី អាវដៃវែង មុខមាត់សិទ្ធស្នាមទឹកភ្នែក។
ក្រាក !!
" ប៊ីនណាឯងទៅណាបាត់យូរម្លេះដឹងទេកូនឯងយំរកឯង? តែ...នេះឯងទៅកើតអ្វីមកនិង? អ្នកណាធ្វើអីឯងមែនទេប៊ីនណា? " គ្រាន់តែលឺសម្លេងបើកទ្វារភ្លាមនាងតូចដែរកំមពុងបំពេរជុងវ៉ុនអោយគេងនោះក៏ងាកមើលតាមប្រភពសម្លេងរួមទាំងមីនជីដូចគ្នា ដឹងទេនាងនិងមីនជីបារម្ភពីនាងតូចប៉ុនណា? បាត់តាំងពីម៉ោង2ជាងរហូតមកដល់ម៉ោង12ទឹមមកដល់ ថែមទាំងមិនទាន់ស្គាល់ទីក្រុងច្បាស់ ... សុខក៏បាត់រាប់ម៉ោងពេលត្រឡប់មកវិញក៏ក្នុងសភាពបែបនេះទៀត។
" អ្នកម៉ាក់បាត់ទៅណាយូរម្លេះដឹងទេថាកូនភ័យប៉ុនណា? ហុិកៗៗ កូនភ័យខ្លាចម៉ាក់ទៅចោលកូនដូចលោកប៉ាដែរ " មីនជីរុលខ្លួនមកអោបម្ដាយយ៉ាងណែនចំណែកនាងតូវក៏អង្គុយចុះអោបទៅកូនវិញទាំងយំសសឹកទាំង2នាក់
" ម៉ាក់មិនទៅណាចោលកូននោះទេណាជី ... ម៉ាក់សន្យាទោះមានរឿងអ្វីក៏ម៉ាក់មិនបោះបង់ចោលកូនទាំង2របស់ម៉ាក់ដែរ" ប៊ីនណាបន្លឺឡើងទាំងស្អកៗដោយសារយំយូរពេក លើកដៃអង្អែលក្បាលកូនស្រីព្រមនិងងាកមើលកូនប្រុសកំពុងគេងលក់ស្កប់ស្កល់លើពូក នេះសំណាងហើយដែរជិងវ៉ុនមិនសូវរករឿងណាមួយជីននីនាងក៏បានទៅយកទឹកដោះគោពីម៉ាតប៊ីនណាទិញដូចគ្នា ព្រោះគេបានទាក់ទងមកលេខប៊ីនណាតាមការសរសេរលើក្រដាស ។
ជីននីបានត្រឹមសម្លេងមើលម្ដាយកូន2នសក់យំអោគ្នាដោយមិនហ៊ានមាត់.កនោះឡើយចាំព្រឹកចាំសួរក៏មិនហួសពេលដែរ ព្រោះបើនិយាយពេលនេះមានតែបន្ថែមបន្ទុកដល់នាងតូចកាន់តែច្រើន ។
* ភូមិគ្រិះចន
" ជេន? នេះយប់ជ្រៅហើយហេតុអីបានជាមិនទាន់គេងទៀត? ប្រយ័ត្នឈឺណា? "ជុងហ្គុកបើកទ្វារមករាងភ្ញាក់បន្ទិចព្រោះឃើញប្រពន្ធថ្មីថ្មើងរបស់ខ្លួនកំពុងអង្គុយលើពូកពាក់រ៉ូបសិចសុីចាំគេ
" សំនួរនេះអូនគួរតែសួរបងវិញទេថាហេតុអីទើបស្មានេះបងទឹមមក? ដឹងទេថាអូនចាំបងយូរប៉ិនណាហើយ? អរ..មួយទៀតយប់នេះជាយប់ផ្សំដំណេកអ្នកម៉ាក់ថាពួកយើងគួរតែប្រើពេលវេលានេះអោយបានល្អនិង .... អស្ចារ្យបំផុត " ជេនសើរកាច់រាងមកទាញក្រវ៉ាត់.ករាងក្រាសទៅអង្គុយលើពូកហើយនាងក៏មកអង្គុយលើភ្លៅគេនិយាយបែបដាស់អារម្មណ៍យ៉ាងស្រើបស្រាលបំផុតតែ....
" បានហើយជេនអូនចេញសិនទៅ !!! បងទឹមជាប់មាត់ជាមួយអ្នកសហការជាមួយគ្នាទើបជ្រុលម៉ោង ...ពេលនេះបងអស់កម្លាំងណាស់ បងទៅងូតទឹកហើយ " ជុងហ្គុកទាញរាងកាយតូចច្រឡឹងចេញថែមទាំងនិយាយកុហក់នាងតូចធ្វលអោយអ្នកជាប្រពន្ធថ្មីថ្មើងរាងក្ដៅតិចតួច នេះនាងខំស្លៀកពាក់សិចសុីមើលធ្លុះដល់ក្នុងសាច់ទៅហើយគេនៅគ្មានអារម្មណ៌ទៀតរឺ? បើកុំតែអ្នកស្រីចនបញ្ជារអោយពាក់ចងចិត្ដប្ដីទេកុំអីរបស់អស់នេះនាងមិនពាល់ឡើយ ។
ក្រលេកមកមើលអ្នកនៅក្នុងបន្ទប់ទឹកនេះវិញ រាងកាយសុទ្ធតែសាច់ដុំធំៗមាំ រឹងដូចដែក កំពុងតែឈរក្រោមដំណក់ទឹកផ្កាឈូកស្រក់ចុះមកលើរូបរាងកាយននលគោកជុងហ្គុក គេច្បូតទឹកចេញពីមុខចេញនិងគិតរាល់ពាក្យសម្ដីនាងតូចទាំងអស់ គេពិតជាមានអារម្មណ៍ថាខុសលើនាងពិតមែន គេរត់ចោលនាងនិងកូនទាំងដែរដឹងដូចគ្នាថានាងកំពុងពពោះកូនម្នាក់ទៀត គេទៅបាត់ដោយមិនបានប្រាប់នាងមួយម៉ាត់ គេរត់មកភាពមានបានទ្រព្យសម្បត្ដិដេកសោយសុខម្នាក់ឯងដោយទុកអោយនាងរាប់រងការងារគ្រប់សប់គ្រប់បែបគ្រប់យ៉ាង ជាពិសេសអ្វីដែរគេមានអារម្មណ៍ខុសលើនាងខ្លាំងនោះ...
គេបានរៀបការចោលនាង។" បងដឹងថាបងធ្វើនេះពិតជាខុសខ្លាំងមកលើអូននិងកូនតែបងពិតជាមិនអាចដើរបកក្រោយត្រឡប់ទៅកាន់អតីតកាលដ៏ខ្មៅងងឹតគ្មានពន្លឺនោះបានទេ !!!បងមិនចង់ត្រឡប់ទៅរកភាពក្ររហាមទៀតទេ " ជុងហ្គុក
250like
To be continued ...
នឹកអេដមីនអត់បាត់ម៉ានថ្ងៃហើយ
ជេយ៍ 🧸
YOU ARE READING
💙សមុទ្រទឹកភ្នែក💙
Short Storyព្រោះតែភាពមានបានទើបធ្វើអោយគេបោះបង់ប្រពន្ធកូនគេចោលនិងរៀបការប្រពន្ធជាមួយកូនស្រីអ្នកមានម្នាក់ទៅវិញ !! ភាពអាត្មានិយម ខឹងស្អប់ដែរស្រីម្នាក់នោះធ្វើអោយខ្លួនបាក់មុខ គេធ្វើបាននាងគ្រប់សប់សារពើតែគេហាក់ដូចជាមិនដឹងខ្លួនទាល់តែសោះ រហូតថ្ងៃមួយទើបគេដឹងថាស្រីម្នាក់នោ...